ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល​បដិសេធ​ជំនួយ​G7


ប្រទេស​ប្រេ​ស៊ីល ៖ ប្រទេស​ប្រេ​ស៊ីល​ដោយ​បន្ត​វោហា​សាសន៍​ប្រឆាំង​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន កាលពី​យប់​ថ្ងៃ​ទី​២៦​មក​២៧​សីហា​បាន​បដិសេធ មិន​ខ្ចី​ទទួលយក​ជំនួយ​បន្ទាន់​ដែល​ស្នើ​ដោយ​បណ្ដា​ប្រទេស​អ្នកមាន​នៃ​ក្រុម​G7 ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ ប្រទេស​នេះ​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែល​នៅ​រាលដាល​នៅឡើយ​នា​ដើម​ស​ប្ដា​ហ៍​នេះ ឥឡូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ហើយ​។

មេដឹកនាំ​របស់​ប្រទេស​មហា​ឧស្សាហកម្ម​ទាំង​៧ បាន​សន្យា​ផ្ដល់​ជំនួយ​បន្ទាន់​២០​លាន​ដុល្លារ​សម្រាប់​បញ្ជូន​បណ្ដា​យន្តហោះ​ទម្លាក់​ទឹក​បន្ថែម​ទៀត ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ ប៉ុន្តែ​នាយក​ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ​JAIR BOLSONARO​ប្រកាស​ថា ប្រេ​ស៊ី​ល​បដិសេធ​មិន​ទទួល​ជំនួយ​នេះ​របស់​G7 ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ឡើយ​។ ប្រធានាធិបតី​ប្រេ​សី​ុ​ល​ដែល​ខឹង​នឹង​ពាក្យ​រិះគន់​របស់​ប្រធានាធិបតី​បារាំង​និង​បំណង​របស់​លោក​ចង់​ឲ្យ​មានទណ្ឌ​កម្ម​អន្តរជាតិ​ប្រឆាំង​ប្រេ​ស៊ី​ល​ព្រោះ​រឿង​ភ្លើង​ឆេះ​ព្រែ​អា​ម៉ា​ហ្សូ​ន​នោះ បាន​ប្រាប់​ទៅ​លោក​ម៉ា​ក្រុ​ន​ថា ឲ្យ​គិតតែ​ពី​ខ្លួនឯង ផ្ទះ​របស់​លោក​និង​បណ្ដា​អាណានិគម​របស់​ខ្លួន​បាន​ហើយ​។

ប្រមុខ​ខុ​ន្ទ​កាល័យ​រូប​នោះ​លោក​ONYX LORENZONI​ថ្លែង​ថា យើង​អរគុណ​ហើយ​ដល់​G7​សម្រាប់​ជំនួយ​នោះ ប៉ុន្តែ​ទឹកប្រាក់​នេះ​អាច​ទុក​ប្រើ​សម្រាប់​ដាំ​ដើមឈើ​ឡើង​វិញ​របស់​អឺរ៉ុប​ទៅ​។
ប្រឈម​មុខ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ភ្លើង​ឆេះ​បំផ្លាញ​ព្រៃ​សំខាន់​បំផុត​នោះ​នៃ​ពិភពលោក ប្រទេស​មហា​ឧស្សាហកម្ម​ទាំង​៧​ដែល​រួម​ប្រជុំ​កំពូល​នៅ​ទីក្រុង​BIARRITZ​បារាំង បាន​សន្យា​ផ្ដល់​ជំនួយ​បន្ទាន់​២០​លាន​ដុល្លារ សម្រាប់​បញ្ជូន​បណ្ដា​យន្តហោះ​ទម្លាក់​ទឹក​បន្ថែម​ទៀត​។​ម្យ៉ាងវិញទៀត​G7​បាន​ព្រមព្រៀង​គ្នា​លើ​ផែនការ​ជំនួយ​មួយ​មាន​ទឹកប្រាក់​យ៉ាងតិច​៣០​លាន​ដុល្លារ សម្រាប់​ដាំ​ដើមឈើ​ឡើង​វិញ​ក្នុង​កម្រិត​អ​.​ស​.​ប​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ