ខេ​មរ​នាម​ពិតជា​ល្អ​ប្រពៃ​លើក​សម្រស់​ជីវិត


ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

នគរជុំ​- ជា​ឈ្មោះ​ដែល​អាច​បញ្ជាក់​បាន​ថា ជា​ប្រភេទ​មនុស្ស​ដែល​អ្នកផង​ចោមរោម​ស្រឡាញ់​រាប់អាន ចូល​ចិត្តច្រើន ។

នទី​- ជា​មនុស្ស​សម្បូរ​សិរី​សួស្តី ត្រជាក់ត្រជុំ​សុខដុម​រម្យ​នា ប្រៀប​បាន​នឹង​ទឹកស្ទឹង​គង្គា ។

នព្វរ័តន៍​- អ្នកមាន​ពន្លឺ​៩​ប្រការ​ដូច​កែវ​មណី​, ជា​ព្រះ​នាម​របស់​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ ។

ន​រិ​ន្ទ្រ​ពង្ស​- វង្ស​ត្រកូល ឬ​ពូជពង្ស​អ្នកធំ និង​ក៏​ជា​ព្រះ​នាម​របស់​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ ។

នរេន្ទ្រ​- អ្នក​ដែល​ជា​ធំ​អស់​មនុស្ស​ទាំងឡាយ ។

នារីផល​- ឈ្មោះ​ឈើ​មាន​ផ្លែ​ម្យ៉ាង ដែល​មាន​ផ្លែ​ដូច​រូប​ស្រី​ក្រមុំ មាន​តែ​ក្នុង​រឿងដំណាល​នៅ​ព្រៃ​ហេមពាន្ត ។ (​ដោយ​សាន សា​រិ​ន​) នៅ​មាន​ត​…

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ