ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជវាំង​ថៃ​ផ្សាយ​បណ្ដា​រូបភាព​របស់​ព្រះមហាក្សត្រ​និង​ព្រះ​ស្នំ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រះ​បរមរាជវាំង​ថៃ​កាលពី​ថ្ងៃ​ទី​២៦​សីហា បាន​ចេញផ្សាយ​រូបភាព​ជា​ច្រើន​របស់​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ដែល​ឡើង​គ្រង​រាជ​កាលពី​ដំណាច់ខែ​កក្កដា​និង​ព្រះ​ស្នំ SINEENAT BILASKALAYANI ដែល​នោះ​ជា​រឿង​កម្រ​មួយ​ព្រោះ​ព្រះមហាក្សត្រ​ថៃ តាម​ទម្លាប់​កម្រ​បញ្ចេញ​រូបភាព​បែប​នេះ​ណាស់​។ រូបភាព​ប្រមាណ​ជា​៦០​ចេញផ្សាយ​ដ៏​ទូលំទូលាយ​ក្នុង​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​២៦​សីហា…

ប្រទេស​ថៃ ៖ ព្រះ​បរមរាជវាំង​ថៃ​កាលពី​ថ្ងៃ​ទី​២៦​សីហា បាន​ចេញផ្សាយ​រូបភាព​ជា​ច្រើន​របស់​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ដែល​ឡើង​គ្រង​រាជ​កាលពី​ដំណាច់ខែ​កក្កដា​និង​ព្រះ​ស្នំ SINEENAT BILASKALAYANI ដែល​នោះ​ជា​រឿង​កម្រ​មួយ​ព្រោះ​ព្រះមហាក្សត្រ​ថៃ តាម​ទម្លាប់​កម្រ​បញ្ចេញ​រូបភាព​បែប​នេះ​ណាស់​។

រូបភាព​ប្រមាណ​ជា​៦០​ចេញផ្សាយ​ដ៏​ទូលំទូលាយ​ក្នុង​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​២៦​សីហា គេ​ឃើញ​ព្រះ​ស្នំ​នៅ​អែប​ជាមួយ​ព្រះមហាក្សត្រ​ដោយ​ទ្រង់​ទាំង​២​គ្រង​ឯកសណ្ឋាន​គួរ​ឲ្យ​ចាប់អារម្មណ៍ មាន​គ្រង​សម្លៀក​បំពាក់​ប្រពៃណី គ្រង​ឯកសណ្ឋាន​យោធា​ជាដើម​។ មាន​រូបភាព​បង្ហាញ​ព្រះ​ស្នំ​ SINEENAT BILASKALAYANI​កំពុង​ហាត់​បាញ់ ស្ថិត​ក្នុង​យន្តហោះ​មួយ​គ្រឿង​ឬ​រៀបចំ​ត្រៀម​លោតឆ័ត្រ​។ ព្រះ​ស្នំ​SINEENAT​ជា​អ្នក​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​បើក​យន្តហោះ ក្នុង​កងទ័ពអាកាស​ហើយ​ទទួល​បានការ​បំពាក់​សក្ដិ​ជា​ឧត្ដមសេនីយទោ​កាលពី​ខែឧសភា​។ ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា នា​ឱកាស​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦៧​ព្រះ​វស្សា​របស់​ទ្រង់ ផ្ដល់​បរម​ងារ​ជា CHAO KHUN PHRA នាំ​ឲ្យ​អតីត​គិលានុបដ្ឋាយិកា​អាយុ​៣៤​ឆ្នាំ​រូប​នោះ​ក្លាយជា​ព្រះ​ស្នំ​ ។ ព្រះ​ស្នំ​រូប​នោះ​ធ្លាប់​ជា​សមាជិក​មួយ​រូប​នៃ​កង​ថៃ​រក្សាព្រះអង្គ​ហើយ​បាន​ចូលរួម​កាលពី​ខែឧសភា ក្នុង​ពិធី​នានា​នៃ​ការ​ឡើង​គ្រង​រាជ​របស់​ព្រះមហាក្សត្រ ២​ឆ្នាំ​ក្រោយ​ពី​ព្រះ​បិតា​ទ្រង់​ចូល​ព្រះ​ទិវង្គត​។

ព្រះមហាក្សត្រ​ថៃ​ជា​ស្ដេច​មួយ​អង្គ​ក្នុង​ចំណោម​ស្ដេច​ដែល​មាន​បំផុត​នៃ​ពិភពលោក​។ ព្រះ​អង្គ​ធ្លាប់​ចំណាយពេល​ដ៏​យូរ​មួយ គង់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ ក្នុង​ការ​បើក​យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​៧៣៧​មួយ​គ្រឿង​របស់​ទ្រង់​។ ព្រះ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​តាម​ធម្មតា​និយម​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង កម្រ​បង្ហាញ​ព្រះ​ភ័​ត្រ​ជា​សាធារណៈ​ដែល​ផ្ទុយ​ពី​ព្រះ​បិតា​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​។ ធ្លាប់​លែងលះ​ដល់​ទៅ​៣​លើក ព្រះ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល ៣​ថ្ងៃមុន​ពេល​ទ្រង់​ឡើង​គ្រង​រាជ ដោយ​ប្រកាស​ពី​ការ​រៀប​អភិសេក​ជាមួយ​មិត្ត​ស្រី​តាំងពី​យូរ​មក​ហើយ​របស់​ទ្រង់ ព្រះ​នាង​ស៊ូ​ធី​ដា​អតីត​នារី​បម្រើ​លើ​យន្តហោះ​និង​ជា​អង្គរក្ស​របស់​ព្រះមហាក្សត្រ នាំ​ឲ្យ​ព្រះ​នាង​ក្លាយជា​ព្រះ​មហាក្សត្រី​យា​នី​ថ្មី​របស់​ថៃ​។

ព្រះមហាក្សត្រ​ថៃ​មួយ​អង្គ​មុន​ក៏​ធ្លាប់​បាន​ជ្រើសតាំង​ព្រះ​ស្នំ​មួយ​ដែរ កាលពី​ឆ្នាំ​១៩២១​សម័យ​កាលដែល​ប្រទេស​ថៃ​នៅ​ហៅ​ព្រះរាជាណាចក្រ​ស្យាម​នៅឡើយ​៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ