ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ យុទ្ធសាស្ត្រ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដែល​ល្អ​បំផុត​សម្រាប់​អាជីវកម្ម

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​មិន​ធ្វើការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​ទេ​នោះ អ្នក​មិន​អាច​ដើរ​ទាន់​អាជីវករ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​អ្នក​ឡើយ ។ បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​សង្គម​ដើរតួ​យ៉ាង​សំខាន់ ហើយ​អ្នកជំនាញ​បាន​ចែករំលែក​ពី​យុទ្ធសាស្ត្រ និង​គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដើម្បី​អាជីវកម្ម​របស់​អ្នក​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖ ១. យល់​ដឹង​ពី​ប្រព័ន្ធ​សង្គម ៖…

ប្រសិនបើ​អ្នក​មិន​ធ្វើការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​ទេ​នោះ អ្នក​មិន​អាច​ដើរ​ទាន់​អាជីវករ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​អ្នក​ឡើយ ។ បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​សង្គម​ដើរតួ​យ៉ាង​សំខាន់ ហើយ​អ្នកជំនាញ​បាន​ចែករំលែក​ពី​យុទ្ធសាស្ត្រ និង​គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដើម្បី​អាជីវកម្ម​របស់​អ្នក​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១. យល់​ដឹង​ពី​ប្រព័ន្ធ​សង្គម ៖ អ្នកស្រី Bethenny Frankel ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Skinnygirl និង​ជា​អ្នក​វិនិយោគ​ក្នុង​កម្មវិធី Shark Tank បាន​និយាយ​ថា អ្នក​គួរតែ​ពិចារណា​ថា តើ​ប្រព័ន្ធ​សង្គម​នីមួយ​ៗ​អាច​ធ្វើ​អ្វីខ្លះ​ជូន​អ្នក​ដែល​គាំទ្រ​អ្នក ។ ឧទាហរណ៍​ដូច​ជា Instagram គឺជា​ឧបករណ៍​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ផ្នែក​ប្រាស្រ័យ​ទាក់ទង​ទៅ​កាន់​អតិថិជន​តាម​រយៈ​រូបភាព​ជាដើម ។

២. បង្ហោះ​អ្វី​ដែល​អ្នកគាំទ្រ​អ្នក​ចង់បាន ៖ លោក Dan Lok ដែល​ជា​សហគ្រិន​ឆ្នើម និង​ជា​អ្នកនិពន្ធ​សៀវភៅ Unlock It! ព្រមទាំង​ជា​ស្ថាបនិក​របស់ Closers.com បាន​ឲ្យ​ដឹង​ថា អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ថា​នរណា​ជា​អតិថិជន​ធំ​បំផុត​ហើយ​ពួក​គេ​ចូល​ចិត្ត​ប្រើ​ប្រព័ន្ធ​សង្គម​មួយ​ណា រួច​ផ្តោត​ស្មារតី​លើ​ប្រព័ន្ធ​សង្គម​នោះ ។ លោក​បាន​បន្ត​ទៀត​ថា អ្នក​គួរតែ​បង្ហោះ ឬ​ចែករំលែក​អ្វី​ដែល​អ្នកគាំទ្រ​អ្នក​ចង់បាន មិនមែន​ជា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ទេ ។ អ្នក​ក៏​អាច​រក្សា​ការ​ឆ្លើយឆ្លង​ជាមួយ​អ្នក​មើល​បាន​ដែរ​តាម​រយៈ​ការ​សួរ​សំណួរ ការ​ឆ្លើយ​សំណួរ​ពួក​គេ និង​ការ​ចុច Like លើ Comment របស់​ពួក​គេ​ជាដើម ។

៣. យល់​បន្ថែម​ពី​អ្នកគាំទ្រ​អ្នក​៖ លោក Chris Dufey ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​បរស់​ក្រុមហ៊ុន Coaches Cartel និង​អ្នកនិពន្ធ​សៀវភៅ Your First 100 Clients បាន​ចែករំលែក​មក​ថា អ្នក​មិន​គួរ​គិតតែ​ពី​ទទួល​បាន​ចំនួន​អ្នក Follow ច្រើន​ទេ​ព្រោះ​មិនមែន​ពួក​គេ​ទាំងអស់​គ្នា​ជា​អតិថិជន​អ្នក​ឡើយ ។ ដូច្នេះ​អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​ការ​ទាក់ទាញ​អតិថិជន​ដែល​ល្អ​សម្រាប់​អាជីវកម្ម​អ្នក​វិញ ។

៤. ផ្តល់​ភាព​បើក​ទូលាយ​៖ ប្រព័ន្ធ​សង្គម​ដូច​ជា Instagram និង Twitter បាន​អនុញ្ញាត​ឲ្យ​មនុស្ស​មានការ​បើក​ទូលាយ​ទៅ​កាន់​អ្នកគាំទ្រ​ដោយ​បង្ហាញ​ពី​រឿង​ក្រោយ​ឆាក​នៃ​ពិភពលោក​របស់​អាជីវកម្ម​នីមួយ​ៗ ។ លោក Dennis Najjar ដែល​ជា​សហ​ស្ថាបនិក AccountingDepartment.com បាន​ប្រាប់​ថា លោក​គិត​ថា​ការ​ចែករំលែក​ពី​មនុស្ស​ក្នុង​ក្រុមហ៊ុន និង​អត្ត​ច​រិ​ក​របស់​ពួក​យើង​បាន​ជួយ​ឲ្យ​យើង​ជោគជ័យ ។
ដោយហេតុ​ដូច្នេះ លោក​បាន​ផ្តល់​យោបល់​ឲ្យ​មានការ​ចែករំលែក​ស្ថាន​ការ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​ក្រុមហ៊ុន ឬ​គំនិត​ថ្មី​ៗ​ដែល​ត្រូវ​បាន​លើក​ឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ