ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​របស់​គាត់​១​ទាំងមូល​នរណា​ទទួលខុសត្រូវ​ បើ​រត់​បាត់​ស្រមោល​ឈឹង​ទៅ​ហើយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ខណៈ​បុរស​រង​គ្រោះ​រូប​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ចូល​វត្ត​ទៅ​វត្ត​អង្គ ស្ថិត​ក្នុងភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ទំនងជា​ផ្លូវ​រអិល​បាន​ដួល​ម៉ូតូ…

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ខណៈ​បុរស​រង​គ្រោះ​រូប​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ចូល​វត្ត​ទៅ​វត្ត​អង្គ ស្ថិត​ក្នុងភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ទំនងជា​ផ្លូវ​រអិល​បាន​ដួល​ម៉ូតូ ចៃដន្យ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​មក​ដល់​ក៏​បាន​កិន​បុរស​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​រួច​រថយន្ត​បង្ក​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​គ្មាន​អ្នក​ណា​បានឃើញ​។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ស្រុក​ទឹកឈូ​ឱ្យ​ដឹង​ថា ម៉ូតូ​រង​គ្រោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ កំពត 1N-2541 បើកបរ​ដោយ​ឈ្មោះ ឆាយ ឆុ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​ខេត្តកំពត ជិះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ដួល​ម៉ូតូ​ចៃដន្យ​រថយន្ត​មិន​ស្គាល់​ម៉ា​កមក​ដល់​ក៏​កិន​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង ហើយ​រថយន្ត​បង្ក​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​មុន​សមត្ថកិច្ច​ទៅ​ដល់ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួច​ក៏​បាន​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ