ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​វ័យក្មេង​ម្នាក់​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ទៅ​ជា Lionel Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ដែល​ទើបនឹង​ចូល​លេង​ឱ្យ​ក្លិប IK Junkeren ដែល​ជា​ក្លិប​តូច​មួយ​នៅ​លី​គ​របស់​ណ័​រវេ​ស បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​ការ​សម្រេចចិត្ត​ដ៏​ចម្លែក​មួយ ​។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ដែល​ទើបនឹង​ចូល​លេង​ឱ្យ​ក្លិប IK Junkeren ដែល​ជា​ក្លិប​តូច​មួយ​នៅ​លី​គ​របស់​ណ័​រវេ​ស បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្គាល់​តាម​រយៈ​ការ​សម្រេចចិត្ត​ដ៏​ចម្លែក​មួយ ​។

Daniel Are Knutsen បាន​សម្រេចចិត្ត​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ជា​ផ្លូវការ​ទៅ​ជា Lionel Messi ខណៈ​ដែល​ខ្លួន​ទើបតែ​មាន​អាយុ​ត្រឹមតែ​១៦​ឆ្នាំ​។ គេ​បាន​ទទួលស្គាល់​ថា សមត្ថភាព​របស់​គេ​មិន​អាច​យក​ទៅ​ប្រៀប​ជាមួយនឹង Lionel Messi នោះ​ទេ តែ​គេ​បាន​ប្តេជ្ញា​ចិត្ត​ខំប្រឹង​ប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​មាន​សមត្ថភាព​ប្រហែល​នៅ​ថ្ងៃ​អនាគត​។

Lionel Messi ទី​ពីរ​នេះ​បាន​ប្រាប់​សារព័ត៌មាន VG ថា​៖ «​ខ្ញុំ​មាន​គម្រោង​ប្តូរ​ឈ្មោះ​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន Lionel Messi ជា​និមិត្តរូប​ដ៏​ធំ​សម្រាប់​ខ្ញុំ​។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​លើ​ការ​លេង​បាល់ទាត់ វា​ពិតជា​សម​នឹង​ឱ្យ​ខ្ញុំ​ធ្វើ​បែប​នេះ​ណាស់​។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​នឹង​ព្យាយាម​លេង​ឱ្យ​បាន​ស្រ​ដៀង​គាត់​។ ខ្ញុំ​មាន​សមត្ថភាព​គ្រប់គ្រង​បាល់ និង មាន​ល្បឿន​ស្រ​ដៀង​នឹង​គាត់​»​។

កីឡាករ​អាយុ​១៦​ឆ្នាំ​រូប​នេះ បាន​បន្ត​ថា​៖«​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​ពី​មុន​នៅ​តែ​ហៅ​ឈ្មោះ​ចាស់​របស់ខ្ញុំ​។ តែ​អ្នក​ដែល​ទើបនឹង​ស្គាល់​ខ្ញុំ អាច​នឹង​ហៅ​ខ្ញុំ​ថា Lionel ឬ Leo»​។

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ