ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឆបោក​នាំគេ​ចូល​នគរបាល​…សុ​ី​ដាច់​លុយបានរាប់​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​ពោធិ៍​សែន​ជ័យបាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយពេល​មាន​ប្រជាពលរដ្ឋ​៤​នាក់​ មក​ពី​តាម​ខេត្ត​មួយចំនួន​ដាក់​ពាក្យ​ប្ដឹង​ចូល​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលត្រពាំង​ក្រសាំង ដោយ​ចោទប្រកាន់​ស្ត្រី​រូប​នេះពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។ ស្ត្រី​រូប​នេះ​បាន​អួតអាង​ថា ខ្លួន​ជា​មន្ត្រីរាជការ និង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ​ក្រសួងមហាផ្ទៃ​ហើយ​បាន​ធានា​នាំ​អ្នក​ទាំង​៤​នាក់​ខាងលើ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ជា​ថ្នូរនិង​លុយ​ក្នុង​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​ពោធិ៍​សែន​ជ័យបាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយពេល​មាន​ប្រជាពលរដ្ឋ​៤​នាក់​ មក​ពី​តាម​ខេត្ត​មួយចំនួន​ដាក់​ពាក្យ​ប្ដឹង​ចូល​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលត្រពាំង​ក្រសាំង ដោយ​ចោទប្រកាន់​ស្ត្រី​រូប​នេះពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។ ស្ត្រី​រូប​នេះ​បាន​អួតអាង​ថា ខ្លួន​ជា​មន្ត្រីរាជការ
និង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ​ក្រសួងមហាផ្ទៃ​ហើយ​បាន​ធានា​នាំ​អ្នក​ទាំង​៤​នាក់​ខាងលើ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ជា​ថ្នូរនិង​លុយ​ក្នុង​ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ ។

ប៉ុន្តែ​ក្រោយពី​ប្រមូល​លុយ​បាន ស្រាប់តែ​ស្ងាត់ឈឹង​និង​រក​លេស​ដោះសា​មិន​ចេះ​ចប់​ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី២២ ខែសីហា​កន្លង​ទៅ ខណៈ​ស្ត្រី​រូប​នេះ​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​ដែល​អួតខ្លួន​ថា​ជា​មន្ត្រីរាជការ​និង​មាន​ខ្នងបង្អែក​ជា​អ្នកធំ​នៅ​ក្រសួងមហាផ្ទៃ ហើយ​ដើរ​បោកប្រាស់​គេ​នេះ​ឈ្មោះ ឈាង ផល្លា ហៅ​ពៅ​អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៧ ផ្លូវ​លេខ​១២៣ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​អ្នក​ចាញ់បោក​អស់​លុយកាក់ ហើយ​ចេញមុខ​ដាក់​ពាក្យ​ប្ដឹង​មាន​៤​នាក់ ដែល​ខ្លះ​ជា​សាមីខ្លួន និង​ខ្លះ​ជា​អាណាព្យាបាល រួម​មាន ៖

១-​ឈ្មោះ ម៉ែ​ន សាលី ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ម្រេញ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង
២-​ឈ្មោះ ប្រាក់ ស្រី​នី ភេទ​ស្រី អាយុ​២៤ឆ្នាំ រស់នៅ​ភូមិ​ជម្រៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតា​កែវ ៣-​ឈ្មោះ ឡុ​ង សភា​ឃោ​សា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​មានជ័យ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង៤-​ឈ្មោះ ឡុ​ង មិថុនា ភេទ​ស្រី អាយុ​៥០ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ក្រចាប់​ក្រោមឃុំ​ពាម​មន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

អ្នក​ទាំង​៤​នាក់​នេះ បាន​ចាញ់បោក​ស្ត្រី​ខាងលើ អស់​លុយ​សរុប​ចំនួន​១២.០០០​ដុល្លារ ។តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ស្លៀកពាក់​ធ្វើខ្លួន​ដូច​ជា​ជំទាវ និង​អួតអាង​ថា​ខ្លួន​គាត់គឺជា​មន្ត្រីរាជការ ហើយ​មាន​ខ្នង​បង្អែក​ជា​អ្នកធំនៅ​ក្រសួងមហាផ្ទៃ​ថែម​ទៀត បាន​ប្រកាសប្រាប់​គេឯង​ថា​គាត់​អាច​នាំ​អ្នក​ដែល​ចង់​ចូល​ក្រប​ខណ្ឌមន្ត្រី​នគរបាល​បាន​មិន​លំបាក​ឡើយ ។ នៅ​ពេល ឮ​បែប​នេះ ជន​រង​គ្រោះ​ដែល​កំពុង​មាន​ចំណាប់
អារម្មណ៍​ចង់​ឲ្យ​កូនចៅ​បងប្អូន​ចូល​បម្រើ​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ស្រាប់​ផង ក៏​បាន​ពឹងពាក់​ស្ត្រី​រូប​នេះ​ឲ្យ​ជួយ ។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​អំឡុង​ខែ​មិ​ថុនា ឆ្នាំ​២០១៨ ស្ត្រី​ខាងលើ​បាន​ណាត់ជួប​ហើយ​បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ ស្ត្រី​រូប​នេះ​បាន​ប្រមូល​យក​លុយ​តាម​គោលការណ៍​របស់​ខ្លួន​ដែល៤​នាក់​សរុប​ចំនួន​១២.​០០០​ដុល្លារ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មិន​បាន​យក​លុយ​នេះ​ទៅ​រត់ការ​ឲ្យ​តាម​ការ​សន្យា​ទេ បែរ​ចាយ​ក​ទៅ​សុ​ី​ចាយ​អស់គ្មាន​សល់ ។ ចំណែក​អ្នក​ពឹងពាក់​ទន្ទឹង​ចាំ​បាត់​ៗ មិនបាន​ចូល​ធ្វើការ​ក៏​បាន​សួរនាំ តែ​ស្ត្រី​ខាងលើ​បាន​ដោះសា​មិន​ចេះ​ចប់ ។

លុះ​មក​ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ក៏​សម្រេច​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​ចូល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រសាំង​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែសីហា ទើប​នគរបាល​ឃាត់ខ្លួន​ខណៈ​ដែល​ស្ត្រី​រូប​នេះ​ចូល​ទៅ​បំភ្លឺ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ស្ត្រី​រូប​នេះ​និយាយ​ថា គាត់​ពិតជា​ធ្វើ​បែប​នេះ​មែន ប៉ុន្តែ​គាត់​ទទួល​បាន​លុយ​តែ​ជាង​៦​ពាន់​ដុល្លារ​ប៉ុណ្ណោះ គឺ​យក​ពី​ជន​រង​គ្រោះ​ខ្លះ​៩០០​ដុល្លារ ខ្លះ​២.៥០០​ដុល្លារ និង​ខ្លះ​ទៀត​៣២០០​ដុល្លារ ។ ចំណែក​លុយ​មួយ​ចំនួន​ទៀត​គឺ​ដន្លង​របស់​គាត់​ជា​អ្នក​យក​ទៅ​បាត់ ព្រោះ​អី​ដន្លង​របស់​គាត់​គឺជា​អ្នក​នាំ​មនុស្ស​មក​ធ្វើការ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ