ស្រី ពី​ន មាន​មហិច្ឆតា​ចង់​ក្រសោប​សិល្បៈ​ទាំងអស់ !


តារា​កំប្លែង​វ័យក្មេង​នាង កែវ ពេជ្រ​ពិសី ហៅ​ស្រី ពី​ន បច្ចុប្បន្ន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​តាម​រយៈ​ការ​ចូលរួម​សម្តែង​ក្នុង​រឿង​កំប្លែង​ជាមួយ នាយ​ក្រឹម ។ ថ្វី​ត្បិត​ឆ្លងកាត់​ការ​ចូល​ប្រឡូក​សិល្បៈ​យូរ​គួ​សម​មក​ហើយ​ក៏​ដោយ ប៉ុន្តែ ស្រី​ពី​ន ហាក់​មិនសូវ​ជា​ទទួល​បាន​ជោគជ័យ​ឡើយ ពី​ការ​ច្រៀង និង​ការ​សម្តែង​ក្នុង​ឈុត​បទ​ចម្រៀង ប៉ុន្តែ​នាង​បែរជា ទទួល​បាន​ជោគជ័យ​នៅ​ពេល​បង្ហាញ​វត្តមាន​សម្តែង​រឿង​កំប្លែង​ទៅ​វិញ ។

ស្រី ពី​ន ត្រូវ​បាន​ទស្សនិកជន​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​សម្តែង​រឿង​កំប្លែង «​អាចារ្យ​បាន​ប្រពន្ធ​ចោរ​» ដោយ​បាន​សម្តែង​ជា​ភរិយា​នាយ​ក្រឹម ដែល​ចាក់​ផ្សាយ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​តាម​រយៈ​ស្ថានីយទូរទស្សន៍​បាយ័ន ។

បើ​ទោះជា​បាន​សាង​កេរ្តិ៍ឈ្មោះ​ជា​បណ្តើរ​ៗ​ក្នុង​រឿង​កំប្លែង​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​មាន​មហិច្ឆតា​ចង់​ក្រសោប​វិស័យ​សិល្បៈ​នេះ​ឲ្យ​ណែន​មិន​ថា ការ​សម្តែង​កំប្លែង​, បទ​ចម្រៀង និង​ភាពយន្ត​នោះ​ឡើយ ។

នាង​បញ្ជាក់​ថា កន្លង​មក​មាន​ប៉ុស្តិ៍​លេខ​៥ បាន​ទាក់ទង​នាង​ឲ្យ​ចូល​សម្តែង​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​ពេល​នោះ​នាង​មានការ​មមាញឹក​ខ្លាំង​នៅ​ក្នុង​ការ​រកស៊ី​ទើប​ខកខាន​ទៅ​វិញ ។ ប៉ុន្តែ​ពេល​នេះ​នាង​បាន​ប្រកាស​ជា​ជំហរ​ថា​នឹង​ទទួលយក​ការ​សម្តែង​ជា​ថ្មី បើ​ទោះបីជា​ពេល​នេះ​នាង​មិនមែន​ជា​តួ​មួយ​ល្បី និង​លេចធ្លោ​ដូច​តួ​ផ្សេង​ៗ​ទៀត​ក៏​ដោយ ។

ស្ថិត​ក្នុង​វ័យ​២៦​ឆ្នាំ ស្រី ពី​ន បាន​អះអាង​ថា បើ​ទោះបីជា​នាង​បាន​ផ្តើម​អាជីព​សិល្បៈ​តាម​រយៈ​ការ​សម្តែង​រឿង​កំប្លែង​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​សប្បាយចិត្ត ហើយនឹង​ខិតខំ​ពង្រឹង​ផ្នែក​នេះ​បន្ថែម​ទៀត​ប្រសិនបើ​មានឱកាស ។ តារា​សម្តែង​ដែល​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់ និង​រស់​ជាមួយ​ម្តាយ​កំព្រា​ឪពុក​រូប​នេះ​រំពឹង​ផង​ដែរ​ថា ថ្ងៃ​ណាមួយ​នាង​នឹង​មានឱកាស​បាន​ចូល​សម្តែង​ខ្សែភាពយន្ត​ព្រោះ​ដុ​ង​សិល្បៈ​របស់​នាង​មិនមែន​តែ​ការ​សម្តែង​កំប្លែង​នេះ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ