ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន La Liga ថា Neymar និង Ronaldo មិន​សំខាន់​ដូច​កីឡាករ​១​រូប​នេះ​ទេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ប្រធាន La Liga លោក Javier Tebas បាន​និយាយ​ថា…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ប្រធាន La Liga លោក Javier Tebas បាន​និយាយ​ថា ទាំង Neymar និង Cristiano Ronaldo មិនសូវ​សំខាន់​សម្រាប់​លី​គ​ដូចនឹង Lionel Messi ទេ បើ​ទោះបីជា​លោក​ចង់បាន Neymar មក​កាន់​អេ​ស្ប៉ា​ញ​វិញ​ក៏​ដោយ ។

Neymar ត្រូវ​បាន​គេ​ឃើញ​ថា ចង់​មក​លេង​នៅ​អេ​ស្ប៉ា​ញ​វិញ​យ៉ាង​ខ្លាំង ដោយ​មិន​បាន​ទៅ​លេង​ក្នុង​ការ​ប្រកួត PSG ដល់​ទៅ​បី​ដង​តាំងពី​ចូល​រដូវ​កាល​ថ្មី​មក​។ ការ​ដែល​អាច​ត្រឡប់​មក​វិញ​របស់ Neymar គឺ​ពិតជា​អាច​ទៅ​រួច ដោយសារ​តែ Barcelona ក៏​ចង់បាន ហើយ Real Madrid ក៏​ចង់បាន ។

លោក Tebas បាន​និយាយ​ថា លោក​ចង់​ឃើញ Neymar ត្រឡប់​មក​កាន់​ក្លិប​អេ​ស្ប៉ា​ញ​វិញ មិន​ថា​ក្លិប​ណា​នោះ​ទេ​។ តែ​លោក​បាន​បញ្ជាក់​ថា វត្តមាន​របស់ Neymar មិនសូវ​សំខាន់​ដូច Messi នោះ​ទេ សម្រាប់​ភាព​ល្បីល្បាញ​របស់​លី​គ​ទៅ​កាន់​ឆាក​អន្តរជាតិ​។

ប្រធាន La Liga រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន Marca ថា​៖ «​ពិត​ណាស់ ខ្ញុំ​ចង់​ឃើញ Neymar ត្រឡប់​មក​វិញ ។ ជាមួយនឹង​គុណភាព​ដែល​គេ​មាន គេ​ស្ថិត​នៅ​ក្នុង​កីឡាករ​កំពូល​បី​នាក់​លើ​លោក​។ គេ​ពិតជា​សំខាន់​សម្រាប់​លី​គ ប្រសិនបើ​គេ​ត្រឡប់​មក​វិញ​»​។

លោក​បាន​បន្ត​ថា​៖«​កីឡាករ​ដូច​ជា Neymar ឬ​សូ​ម្បី​តែ Cristiano Ronaldo ក៏​មិនសូវ​សំខាន់​ដូច Lionel Messi នោះ​ទេ ព្រោះ Messi គឺជា​បេ​តិក​ភ័​ណ្ឌ​សម្រាប់ La Liga» ៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ