ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា នាយ ច​យ មិន​ខ្វល់​ថា កូន​មានមុខមាត់​កាត់​រក​នរណា

4 ឆ្នាំ មុន
  • ភ្នំពេញ

ភរិយា​របស់ នាយ ច​យ បាន​អះអាង​ថា នាង​មិន​មានការ​ចាប់អារម្មណ៍​ចំពោះ​មុខមាត់​កូន​ដែល​អាច​កាត់​ទៅ​ស្វាមី​របស់​នាង​នោះ​ឡើយ ដោយសារ​កូន​លើក​ដំបូង​នេះ គឺ​ចំណងដៃ​ដ៏​ប្រពៃ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​នាង ។ ការ​អះអាង​របស់​នាង ក្វា​ន់…

ភរិយា​របស់ នាយ ច​យ បាន​អះអាង​ថា នាង​មិន​មានការ​ចាប់អារម្មណ៍​ចំពោះ​មុខមាត់​កូន​ដែល​អាច​កាត់​ទៅ​ស្វាមី​របស់​នាង​នោះ​ឡើយ ដោយសារ​កូន​លើក​ដំបូង​នេះ គឺ​ចំណងដៃ​ដ៏​ប្រពៃ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​នាង ។ ការ​អះអាង​របស់​នាង ក្វា​ន់ ឌី ភរិយា​នាយ ច​យ នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ទស្សនិកជន​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រើ​ពាក្យ​សម្តី​លេប​ខា​យ​ដោយ​ការ​ព្រួយបារម្ភ​ខ្លាច​កូន​របស់​នាង​មុខ​ដូច នាយ ច​យ ។

ទោះជា​យ៉ាងណា​ភរិយា នាយ ច​យ ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​នៅ​ពេល​ដែល​នាង​បានឃើញ​នូវ​ការ​លើក​ឡើង​ពី​សំណាក់​ទស្សនិកជន​មួយ​ចំនួន​ចំពោះ​បញ្ហា​នេះ​ឡើយ​ដោយ សារ​តែ​គិត​ថា​នេះ​ជា​រឿង​ធម្មតា ព្រោះ​ជា​តំណក់ឈាម​រួម​គ្នា ។ នាង​បាន​លើក​ឡើង​ថា ទោះ​កូន​របស់ខ្ញុំ​កាត់​ទៅ​ប៉ា​គាត់ ឬ​ក៏​កាត់​មក​ខ្ញុំ​វា​ជា​រឿង​ធម្មតា​ទេ មិន​ឱ្យ​គេ​កាត់​រក​មិច ម្តាយ​ឪពុក​គេ​ឈាម​គេ គេ​ត្រូវ​តែ​កាត់​រក​ចឹ​ង​ហើយ​ចាំបាច់​អី​បង​ៗ​នាំ​គ្នា​និយាយ​បែប​នឹង ។ ទោះ​គាត់​កាត់​ទៅ​ប៉ា​គាត់​ក៏​ដោយ​ក៏​វា​គ្មាន​បញ្ហា ។

ក្នុង​នាម​ពួក​ខ្ញុំ​ជា​ឪពុក​ម្តាយ​គេ ខ្ញុំ​មិន​ខ្វល់​ថា គាត់​កាត់​ទៅ​ប៉ា ឬ​ទៅ​ម៉ាក់​ទេ​ទោះ​គាត់​កាត់​ទៅ​នាក់​ណា​ក៏​ពួក​យើង​ស្រឡាញ់​គាត់ ព្រោះ​គាត់​ជា​កូន​របស់​ពួក​យើង​ឈាម​យើង ។ ហើយ​បើ​មនុស្ស​មួយ​ចំនួន​ខ្លះ​វិញ​នាំ​គ្នា​អង្គុយ​ចាំ​អ៊ុត​មើល​ថា មុខមាត់​កូន​ខ្ញុំ​កាត់​ទៅ​អ្នក​ណា វា​ថី​ចាំ​តាមដាន​គេ​ម្លេះ បើ​កាត់​ទៅ​ប្តី​ខ្ញុំ​ថា កូន​ខ្ញុំ​មុខ​អាក្រក់ តែបើ​កាត់​មក​ខ្ញុំ​នាំ​គ្នា​និយាយ​ថា​កូន​វា​មិច​អត់​ដូច​ប៉ា​វា​ចឹ​ង មិនមែន​កូន​មួយ​ប្តី​វា​ទេ​ដឹង ។

គ្រួសារ​របស់ខ្ញុំ កូន​ខ្ញុំ ខ្ញុំ​មិន​ត្រូវការ​ឱ្យ​នរណា​មក​កំណត់​ទោះ​ទាយ ឬ​ជ្រើសរើស​មុខមាត់​ឱ្យ​កូន​របស់ខ្ញុំ​ទេ ។ គួរតែ​យក​ពេលវេលា​ដែល​តាមដាន​រឿង​របស់​គេ​មើលងាយ​គេ​ជ្រេញ​គេ ទើស​គេ ទៅ​ធ្វើកា​រកស៊ី​យក​លុយ​មក​ច​ញ្ចឹ​ម​គ្រួសារ មើលថែរ​គ្រួសារ​របស់​បង​ៗ​ឱ្យ​មាន​ក្តី​សុខ​សុភមង្គល​ទៅ ។

គួ​រំឭក​ថា​ទាំង នាយ ច​យ និង​ភរិយា​កំពុង​តែ​មានការ​អន្ទះសារ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កូន​ដំបូង​របស់​ពួក​គេ​កាន់តែ​គៀក​ថ្ងៃ​ឃើញ​ពន្លឺព្រះអាទិត្យ ។ យ៉ាងណា​ទស្សនិកជន​ជា​ច្រើន​បាន​នាំ​គ្នា​ជូនពរ​ដល់​អ្នក​ទាំង​ពីរ និង​រំពឹង​ថា កូន​ដែល​ជា​ចំណងដៃ​លើក​ដំបូង​នេះ​នឹង​រឹតចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​កាន់តែ​រឹង​មាំ​ថែម​មួយ​កម្រិត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ