ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់​បន្ត​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​១០​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​បំពេញការងារ​សង្គម​យ៉ាង​អស្ចារ្យ​ដោយ​បាន​ចំណាយ​មូលនិធិ​ប្រា​សាក់ ដើម្បី​សាងសង់​អគារ​បណ្ណាល័យ​រហូត​ដល់​៤០​អគារ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ក្នុង​នោះ​ប្រា​សាក់​បាន និង​កំពុង​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​១០​ខ្នង ក្នុង​ឆ្នាំ​២០១៩​នេះ ។ កាយវិការ​ដ៏​ល្អ​ប្រពៃ​នៃ​ការ​ផ្ដល់​អគារ​បណ្ណាល័យ​ទាំងនេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន…

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​បំពេញការងារ​សង្គម​យ៉ាង​អស្ចារ្យ​ដោយ​បាន​ចំណាយ​មូលនិធិ​ប្រា​សាក់ ដើម្បី​សាងសង់​អគារ​បណ្ណាល័យ​រហូត​ដល់​៤០​អគារ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ក្នុង​នោះ​ប្រា​សាក់​បាន និង​កំពុង​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​១០​ខ្នង ក្នុង​ឆ្នាំ​២០១៩​នេះ ។ កាយវិការ​ដ៏​ល្អ​ប្រពៃ​នៃ​ការ​ផ្ដល់​អគារ​បណ្ណាល័យ​ទាំងនេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​បាន​មាន​ប្រសាសន៍​ថា «​ដោយ​មានការ​ប្តេ ជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន​លើកកម្ពស់​វិស័យ​អប់រំ និង​ពិសេស គឺ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ ក្នុង​ឆ្នាំ​២០១៩​នេះ ប្រា​សាក់​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​១០ បន្ថែម​ទៀត ជូន​ដល់​បណ្ដា​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​យើង​ដោយ​រួម​បញ្ចូល​ទាំង​ការ​សាងសង់​អគារ​បណ្ណាល័យ ការ​បំពាក់​សៀវភៅ​សិក្សា​គោល បំ​ណិ​ន​ជីវិត ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ឯកសារ​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ និង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ផង​ដែរ​» ។

លោក សូ​នី បន្ត​ថា «​ជួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់ យើងខ្ញុំ​សូម​ជូន​អគារ​បណ្ណាល័យ​ដ៏​ល្អ​នេះ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​ការ​ជួយ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន លើកកម្ពស់​វិស័យ​អប់រំ និង​ពិសេស គឺ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ ។ យើងខ្ញុំ​សង្ឃឹមថា សិស្សានុសិស្ស​នៅ​តាម​បណ្ដា​សាលារៀន​ខាងលើ​នឹង​រីករាយ​សិក្សា​រៀនសូត្រ​បង្កើន​សមត្ថភាព​អំ​ណា​នតា​មរយៈ​បណ្ណាល័យ​ដែល​ប្រា​សាក់​ផ្ដល់​ជូន​នេះ​» ។

ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ទទួលយក​ការ​ផ្តល់​អគារ​បណ្ណាល័យ​ពី​ប្រា​សាក់​លោក ហោង ហាក់ នាយក​សាលា​បឋម​សិក្សា​ស្វាយមាស បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​ប្រា​សាក់ ដែល​ចូលរួម​លើក​ស្ទួយ​វិស័យ​អប់រំ​តាម​រយៈ​ការ​ផ្តល់​មូលនិធិ​កសាង​សង់​អគារ​បណ្ណាល័យ​ជូន​ដល់​សាលា​បឋម​សិក្សា​ស្វាយមាស ។ លោក​បាន​ជូនពរ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ និង​សូម​បន្ត​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា ។

ចំណែកឯ​លោក សយ យ៉ែ​ន នាយក​អនុ​វិទ្យាល័យ បឹង​ខ្នារ​វិញ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ក្ដី​រំភើប​រីករាយ​នៅ​ពេល​ដែល​ប្រា​សាក់​បាន​សាងសង់​អគារ​បណ្ណាល័យ​ដល់​សាលារៀន​របស់​លោក ។ លោក​បញ្ជាក់​ថា នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន និង​ជា​ការ​ចូល​រូ​ម​ដ៏​ធំធេង​ក្នុង​សង្គម​របស់​ប្រា​សាក់ ។ តាម​រយៈ​អគារ​បណ្ណាល័យ​នេះ​លោក​ជឿជាក់​ថា​សិស្សានុសិស្ស​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នេះ​នឹង​មាន​លទ្ធភាព​កាន់តែ​ទូលំទូលាយ ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ។

សូម​បញ្ជាក់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ប្រា​សាក់​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កិច្ច​ដំណើរការ​ការងារ​បណ្ណាល័យ​នេះ​តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​ដែល​បាន​ផ្តល់​បណ្ណាល័យ​ចំនួន​៤០ មាន​សិស្ស​ដែល​ទទួលផល​ចំនួន ៧៨,២៦៦ រួម​បញ្ចូល​ទាំង​ការ​បណ្ដុះបណ្ដាល​ដល់​បណ្ណារក្ស និង​ការ​គាំទ្រ​គម្រោង​ផង​ដែរ​។

សាលា​ដែល​ទទួល​បាន អគារ​បណ្ណាល័យ​ទាំង ១០​នោះ​រួម​មាន​ទីតាំង​ស្ថិត​នៅ ៖ 1-​ ​វិទ្យាល័យ​កំពង់ស្ពឺ ស្ថិត​ក្នុងភូមិ​អង្គ​សិរី សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ 2-​ ​សាលា​បឋម​សិក្សា​ត្រែង​ត្រ​យឹ​ង ស្ថិត​ក្នុងភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ 3-​ ​សាលា​បឋម​សិក្សា​បន្ទាយ​នាង ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ 4-​ ​សាលា​បឋម​សិក្សា​សំរោង ស្ថិត​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង 5-​ ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ បឹង​ខ្នារ ស្ថិត​ក្នុងភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ 6-​ ​សាលា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដំណាក់​ចង្អើរ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប 7-​ ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ ម្រាម ស្ថិត​ក្នុងភូមិ​ម្រាម​ខាងត្បូង ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង 8-​ ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ ហ៊ុន សែន ភូមិធំ​ថ្កូវ ស្ថិត​ក្នុង​ភូមិធំ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង 9-​ ​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ ព្រៃ​ស្វាយ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង 10-​ ​សាលា​បឋម​សិក្សា ស្វាយមាស ស្ថិត​ក្នុងភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់ កណ្តាល ខេត្តកណ្ដាល​៕ អត្ថបទសហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ