ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Florentino Perez ឆេះដុំ​រឿង​អតីត​ប្រធាន FIFA ថា Messi ខ្លាំង​ជាង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ប្រធាន​ក្លិប​អធិរាជ​ស Real Madrid លោក Florentino Perez…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ប្រធាន​ក្លិប​អធិរាជ​ស Real Madrid លោក Florentino Perez ធ្លាប់​ទូរស័ព្ទ​ទៅ​កាន់​លោក Sepp Blatter អតីត​ប្រធាន FIFA ទាមទារ​ឱ្យ​លោក​ធ្វើការ​សុំ​អភ័យទោស​សម្រាប់​ការ​និយាយ​ថា Lionel Messi ខ្លាំង​ជាង Cristiano Ronaldo ។

អតីត​ប្រធាន FIFA លោក Blatter ដែល​បច្ចុប្បន្ន​មាន​អាយុ​៨៣​ឆ្នាំ ពេល​នេះ​គឺជា​សមាជិក​កិត្តិយស​នៅ​ក្លិប Real Madrid ។ លោក​បាន​បង្ហើប​ពី​ទំនាក់ទំនង​ជូរ​ចត់​របស់​លោក​ជាមួយនឹង​ប្រធាន​ក្លិប​បច្ចុប្បន្ន​លោក Perez ។

កាលពី​លោក​ធ្វើ​ជា​ប្រធាន FIFA លោក​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា Messi គឺ​ល្អ​ជាង Ronaldo ដែល​នៅ​ក្លិប Real Madrid ។ ពេល​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​មាន​ទំនាស់​ជាមួយនឹង​ក្លិប​របស់ Ronaldo ។

លោក Blatter បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​«​ខ្ញុំ​បាន​ប្រាប់​សិស្ស​របស់ខ្ញុំ​នៅ​ក្នុង​សន្និសីទ​ក្នុង​សាកលវិទ្យាល័យ Oxford ថា ទាំង Messi និង Ronaldo គឺ​សុទ្ធតែ​ល្អ តែ Messi គឺជា​កូន​ដែល​ម្តាយ​គ្រប់​រូប​ចង់បាន ខណៈ​ដែល Ronaldo គឺ​ដូច​ជា​មនុស្ស​យន្ត ។ ពេល​នោះ​ទាំង Ronaldo និង ប្រធាន​ក្លិប Real Madrid បច្ចុប្បន្ន សុទ្ធតែ​មិន​សប្បាយចិត្ត ។ Florentino មានការ​ខឹង​ស​ប្បារ​យ៉ាង​ខ្លាំង​!»​

លោក​បាន​បន្ត​ថា លោក Perez ថាឱ្យ​គាត់​ថា «​ហេតុ​អ្វី​បានជា​អ្នក​និយាយ​បែប​នេះ ខណៈ​ដែល​អ្នក​គឺជា​សមាជិក​កិត្តិយស​របស់​ក្លិប Real Madrid​?​» ។ លោក Blatter ក៏​បាន​តប​វិញ​ថា លោក​និយាយ​តាម​ការ​ចូល​ចិត្ត​របស់​លោក​ទេ ។ ក្រោយ​ឮ​ការ​ឆ្លើយ​តប​បែប​នេះ ភ្លាម​ៗ​នោះ​លោក Perez កាន់តែ​ឆេះដុំ​មួយ​កម្រិត​ទៀត ដូច​យក​សាំង​ចាក់​លើ​ភ្លើង​ដែល​កំពុង​ឆេះ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ