ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​កក្រើក​ហុងកុង ប៉ូលិស​ចាប់ផ្តើម​ផ្ទុះអាវុធ​ហើយ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​ម្នាក់​កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​បាញ់​យ៉ាងតិច​ក៏​មួយ​លើក​ដែរ​នូវ​កាំភ្លើង​របស់​ខ្លួន ហើយ​ប៉ូលិស​បាន​ប្រើ​ជា​លើក​ដំបូង​ដែរ កាណុង​បាញ់​ទឹក​ប្រឆាំង​ពួក​បាតុករ​រ៉ា​ឌី​កាល់ ។ នេះ​ជា​ការ​បាញ់កាំភ្លើង​លើក​ដំបូង​ក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ដែល​កំពុង​រង​ការ​ក្រឡុក​ដោយ​បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ…

ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​ម្នាក់​កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​បាញ់​យ៉ាងតិច​ក៏​មួយ​លើក​ដែរ​នូវ​កាំភ្លើង​របស់​ខ្លួន ហើយ​ប៉ូលិស​បាន​ប្រើ​ជា​លើក​ដំបូង​ដែរ កាណុង​បាញ់​ទឹក​ប្រឆាំង​ពួក​បាតុករ​រ៉ា​ឌី​កាល់ ។ នេះ​ជា​ការ​បាញ់កាំភ្លើង​លើក​ដំបូង​ក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ដែល​កំពុង​រង​ការ​ក្រឡុក​ដោយ​បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ។

នាយ​ប៉ូលិស​ហុងកុង​ម្នាក់​លោក Leung Kwok Win ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា តាម​ដែល​ខ្ញុំ​ដឹង​សហសេវិក​ម្នាក់​បាន​បាញ់​កាំភ្លើង រូបគេ​ជា​ប៉ូលិស​ស្លៀកពាក់​ឯកសណ្ឋាន​ម្នាក់​ដែល​បាន​បាញ់កាំភ្លើង ។ ការ​បាញ់​នោះ​កើត​មាន ខណៈ​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ពួក​បា​តុករ និង​ប៉ូលិស​នៅ Tsuen Wan ចម្ងាយ​ប្រមាណជា​១០​គីឡូម៉ែត្រ​ពី​កណ្ដាល​ក្រុង ។ គេ​មិន​អាច​ដឹង​ថា​តើ​ការ​បាញ់​នោះ​សំដៅលើ​អ្វី​ទេ ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ​នៃ​ការ​ផ្ទុះអាវុធចាប់តាំងពី​កើត​មាន​បាតុកម្ម​នៅ​ហុងកុង​៣​ខែ​មក​ហើយ ។

បាតុករ​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៥​សីហា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ក្នុង​ភាព​ស្ងៀមស្ងាត់​ក្រោម​ដំណក់ទឹកភ្លៀង ឆ្ពោះទៅ​កាន់​សង្កាត់ Tsuen Wan ។ ប៉ុន្តែ​ពួក​អ្នក​តវ៉ា​រ៉ា​ឌី​កាល់​បន្ទាប់​មក​បាន​ធ្វើ​របាំង​រាំងផ្លូវ និង​គប់​របស់របរ​ផ្សេង​ៗ​ព្រមទាំង​ដប​សាំង​ដុត​សំដៅ​ប៉ូលិស​។ ក្រោយ​ពី​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​តែ​ពុំ​បាន​លទ្ធផល​ដូច​ការ​គ្រោងទុក ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​ពួក​បាតុករ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ