ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​មាន​គូ​ដណ្តឹង​ហើយ​..​ចាញ់បោក​មេ​ខ្យល់​​ទៅ​ស្រុក​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​មក​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​គីឡូម៉ែត្រ​លេខ​៦ ដើម្បីឱ្យ​សមត្ថ កិច្ច​ជួយ​អន្តរាគមន៍​ដោយ​សង្ស័យថា គូ​ដណ្តឹង​របស់​ខ្លួន​ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ព្រម​ទាំង​​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច​ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ ។ ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ឡើង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​មក​ដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​គីឡូម៉ែត្រ​លេខ​៦ ដើម្បីឱ្យ​សមត្ថ កិច្ច​ជួយ​អន្តរាគមន៍​ដោយ​សង្ស័យថា គូ​ដណ្តឹង​របស់​ខ្លួន​ត្រូវ​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ព្រម​ទាំង​​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច​ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ ។ ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បន្ទាប់​ពី​នារី​ជា​គូ​ដណ្តឹង​បាន​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កម​កថា រូប​នាង​ត្រូវ​បាន​គេ​នាំ​យក​ទៅប្រ​ទស​ចិន ហើយ​កំពុង​តែ​អត់​ផ្ទះ​ស្នាក់​នៅ ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​វៀត​ណាម​-​ចិន ។

ទោះបីជាយ៉ាងណា​ក្តី នេះ​ជា​ការ​ព្រួយបារម្ភ​របស់​បុរស​ជាគូ​ដណ្តឹង ព្រោះ​នាង​បាន​ចាក​ចេញពី​ប្រទេស
ទៅ​​ជាមួយ​នារី​ម្នាក់ ដែល​គេ​សង្ស័យ​ថា​ ជា​មេ​ខ្យល់ ដោយ​ពុំ​បាន​ប្រាប់​ឪពុក​ម្តាយ និង​គូ​ដណ្តឹង​ឲ្យ​បានដឹង​ឡើយ​ប្រៀប​ដូច​ចាញ់បោក​គេ ។ បុរស​ដែល​មក​ដាក់​ពាក្យបណ្តឹង​នេះ​ឈ្មោះ អ៊ុ​ក សុ​ជាតិ អាយុ​៣៣​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​នៅ​កូរ៉េ និង​កំពុង​រៀន​ភាសា​ជប៉ុន​ត្រៀម​ទៅ​ធ្វើ​ពលករ​នៅប្រទេស​ជប៉ុន​នា​ពេល​ខាង​មុខ ។ ចំណែក​គូ​ដណ្តឹង​ឈ្មោះ ញ៉ សុខ​ច័ន្ទ ហៅ​តក់ អាយុ​២១​ឆ្នាំ រស់នៅ​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ រីឯ​ស្ត្រី​ជា​មេខ្យល់​ដែល​រង​ការ​ចោទប្រកាន់​នោះ​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​បុរស​ដែល​ជា​គូ​ដណ្តឹង បាន​ឲ្យ​ដឹង​ថា ខ្លួនបាន​ស្គាល់​នាង សុខ​ច័ន្ទ តាម​រយៈ​ការ​លេង​ហ្វេ​សប៊ុ​ក ហើយ​ស្រឡាញ់​គ្នា​ប្រមាណ​៣​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ។ បន្ទាប់ពី​ស្រឡាញ់​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន ពេល​មក​ពី​កូរ៉េ​វិញ​ខ្លួន​ក៏​បាន​ចូល​ដណ្តឹង​នាង​កាលពី​១​ឆ្នាំ​មុន ដើម្បី​យក​ធ្វើ​ជា​គូ​អនាគត ។ លុះ​ក្រោយមក ពួក​គេ​ក៏​បាន​សម្រេចចិត្ត​ប្រឡង​ចូល​រៀន​ភាសា​ជប៉ុន​ជាប់​ទាំង​២​នាក់ ដើម្បី​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​ខ្លួន​បាន​រៀន​ចប់​មុន ហើយ​ត្រៀម​ទៅ​ធ្វើ​ពលករ​នៅ​ជប៉ុន​នា​ខែធ្នូ​ខាង​មុខ ។ ចំណែក​នាង សុខ​ច័ន្ទ ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់ ។

បុរស​ជា​គូ​ដណ្តឹង​ឲ្យ​ដឹង​ទៀត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៣ ខែសីហា គូ​ដណ្តឹង​របស់​ខ្លួន​បាន​ទូរស័ព្ទ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ថា រូប​នាង​ត្រូវ​បាន​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន នាំ​យក​ទៅ​ប្រទេស​ចិន ទៅ​ដល់​ព្រំប្រទល់​វៀតណាម​-​ចិន​តាំងពី​ថ្ងៃ​ទី​២០ ខែសីហា ដោយ​ពុំ​មានផ្ទះ​សំណាក់​ដេកនោះ​ទេ ។ ការ​ទាក់ទង​គ្នា​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​១​រសៀល ត្រូវ​គូ​ដណ្តឹង​ប្រាប់​មក​វិញ​ថា មាន​ថៅកែ​ជា​ជនជាតិ​ចិន យក​រថយន្ត​មក​ដឹក​ចូល​ទៅ​ប្រទេស​ចិន​ហើយ រួច​ក៏​ទាក់ទង​លែង​បាន​ដោយ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​គេ​Block ចោល ។

បុរស​ជា​គូ​ដណ្តឹង​រៀបរាប់​ទៀត​ថា នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ខ្លួន​បាន​ទទួល​ឆាត​ពី​ស្ត្រី​ដែល​សង្ស័យ​ជា​មេខ្យល់​ប្រាប់​ថា បើ​ចង់​ឲ្យ​នាងត្រឡប់​មក​វិញ ឱ្យ​ផ្ញើ​លុយ​ទៅ​ឱ្យ ហើយ​ក្រោយមក​ហ្វេ​ស​ប៊ុ​ក​ក៏​បាន​Block ទៀត ។ បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង នគរបាល​ក៏​បាន​ហៅ​បងស្រី​របស់​មេខ្យល់​មក​សាកសួរ តែ​នាង​ប្រាប់​ថា អត់​ដឹង​ទេ ។ ទោះបីជា​យ៉ាងណា បុរសជា​គូ​ដណ្តឹង​នោះ​និយាយ​ថា មុន​ពេល​ឡើង​រថយន្តឆ្លង​ទៅ​ប្រទេស​វៀតណាម គឺ​មេខ្យល់​មក​រៀបចំ​អីវ៉ាន់​ចេញពីផ្ទះ​បងស្រី​នាង​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ។

តាម​អ្នក​ធ្លាប់​ស្គាល់​ស្ត្រី​ឈ្មោះ ថោ​ង ស្រី​រ័​ត្ន និយាយ​ថា កន្លង​មក​នាង​គឺជា​អ្នក​ធ្លាប់​រកស៊ី​គួ​ក​ជេ​ស្រី​ក្រមុំ​ៗ យក​ទៅ​លក់​ឱ្យ​តា​តា​ដែល​មាន​លុយ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ថា នាង​បាន​នាំ​គូ​ដណ្តឹង​បុរស​រូប​នោះ យក​ទៅ​លក់​នៅ​ប្រទេស​ចិន ។ តាម​បុរស​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៦ ខែសីហា ខ្លួន​នឹង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅស្ថានទូត​ចិន​ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​គូ​ដណ្តឹង​បាន​ត្រឡប់​មក​ប្រទេស​វិញ ។ ទោះបីជា​យ៉ាងណា ទៀត​ក្តី​គេ​ពុំ​បានដឹង​ឱ្យ​ច្បាស់​ថា នាង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​មែនឬ​យ៉ាងណា​នោះ​ទេ ៕​​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ