កូន​មានចំណេះ​ខ្ពង់ខ្ពស់​ក៏​ព្រោះ​ម៉ែឪ


បុរស​ស្ត្រី​ខ្លះ​គួរ​ឱ្យ​អាសូរ​ណាស់​ព្រោះតែ​មិន​បាន​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​នៅ​ក្នុង​ខ្លួន ដូច្នេះ​គាត់​ត្រូវ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដ៏​លំបាកលំបិន និង​មិន​អាច​ចិញ្ចឹម​កូន​ឲ្យ​បាន​សុខ​ស្រួល​ឡើយ ហេតុនេះ​គាត់​ក៏​គួរ​គិត​ថា នឹង​មិន​ឲ្យ​កូន​លំបាក​ដូច​គាត់​ឡើយ គឺ​ត្រូវ​តាំងចិត្ត​ថា អាត្មាអញ​ត្រូវ​តែ​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន​ៗ មិន​ត្រូវ​ទុក​ឲ្យ​កូន​ល្ងង់ខ្លៅ​ឡើយ ព្រោះ​ភាព​ល្ងង់ខ្លៅ​ហ្នឹងហើយ​ដែល​នាំ​ឱ្យ​ក្រ ។

ឪពុក​ម្តាយ​ណា​យល់​ឃើញ​ជា​វិជ្ជមាន​បែប​នេះ ឪពុក​ម្តាយ​នោះ​ពិតជា​ប្រភព​នៃ​ធនធានមនុស្ស​សម្រាប់​សង្គម​ជាតិ ដ៏​ប្រសើរ ហើយ​ក៏​ត្រូវ​ព្យាយាម​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន ដោយ​ចំណាយ​ទ្រព្យ​មួយ​ចំណែក​សម្រាប់​ឱ្យ​កូន​រៀនសូត្រ​តាំងពី​បឋម​សិក្សា​រហូត​ដល់​ថ្នាក់ខ្ពស់ គឺជា​ការ​ប្រសើរ​ក្រៃ​លែង លើក​វង្ស​ត្រកូល​ឱ្យ​ខ្ពង់ខ្ពស់​ឡើង ។

នេះ​ជា​ទឹកចិត្ត​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ត្រូវ​មាន​ចំពោះ​កូន មិន​ត្រូវ​មើលងាយ​ចំណេះវិជ្ជា​ថា មិន​មាន​ប្រយោជន៍​នោះ​​ឡើយ ព្រោះ​សព្វ​ថ្ងៃនេះ​បើ​មិន​មានចំណេះ​វិជ្ជា​គ្រប់គ្រាន់​ទេ នឹង​មិន​អាច​ស្វែងរក​ការងារ​ល្អ​ធ្វើ​បាន​ឡើយ ដូច្នេះចំណេះវិជ្ជានេះសំខាន់ណាស់ណាកូន ។

អ្នកមាន​ចំណេះវិជ្ជា​ខ្ពស់ ធ្វើ​ការងារ​ស្រួល បាន​ប្រាក់ខែ​ច្រើន ចំណែក​អ្នក​មិន​មាន​វិជ្ជា​ត្រូវធ្វើ​ការងារ​ដោយ​កម្លាំងកាយ​ដ៏​លំបាក​រាល់ថ្ងៃ​ក៏​នៅ​តែ​រក​លុយ​ចាយ​មិន​គ្រប់ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ