ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ពេល​ឈឺ​កូន​តែង​នឹក​ម្តាយ​ជាង​ឪពុក?

4 ឆ្នាំ មុន

ព្រោះថា​កាលពី​កូន​នៅ​តូចបើ​មាន​ជំងឺ​ដ​ង្កា​ត់​ម្តង​ៗ ម៉ែ​តែងតែ​នៅ​ថែរក្សា​ថ្នាក់ថ្នម​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រចាំ ម៉ែ​ហួងហែង​រក្សា​កូន ម៉ែ​សម្រាន្ត​មិន​ពេញភ្នែក ម៉ែ​ទ្រាំ​អត់ងងុយ​នៅ​យាម​កូន បបោសអង្អែល​កូន នៅ​ចាំ​ឲ្យ​បាយ​ឲ្យ​ទឹក នៅ​ចាំ​ពេល​ឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់យ៉ាង​ពេល​ដែល​កូន​ឈឺ​លំបាក…

ព្រោះថា​កាលពី​កូន​នៅ​តូចបើ​មាន​ជំងឺ​ដ​ង្កា​ត់​ម្តង​ៗ ម៉ែ​តែងតែ​នៅ​ថែរក្សា​ថ្នាក់ថ្នម​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រចាំ ម៉ែ​ហួងហែង​រក្សា​កូន ម៉ែ​សម្រាន្ត​មិន​ពេញភ្នែក ម៉ែ​ទ្រាំ​អត់ងងុយ​នៅ​យាម​កូន បបោសអង្អែល​កូន នៅ​ចាំ​ឲ្យ​បាយ​ឲ្យ​ទឹក នៅ​ចាំ​ពេល​ឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់យ៉ាង​ពេល​ដែល​កូន​ឈឺ​លំបាក ព្រមទាំង​លួង​លោ​ម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវ​អ្វី​ៗ តាម​ដែល​កូន​ចង់បាន​ទៀត​ផង គឺ​មិន​ឱ្យ​ឃ្នើសចិត្ត​កូន​ឡើយ ។

ម៉ែ​ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ជាទី​ពឹង​របស់​កូន ពេល​ដែល​កូន​មានទុក្ខ​លំបាក​សូ​ម្បី​កូន​មាន​រូបរាង​កាយ​មិនល្អ​ស្អាត ឬ​មិន​គ្រប់លក្ខណៈ​យ៉ាងណា​ក្ដី ក៏​ម៉ែ​នៅ​តែ​ស្រលាញ់ អាណិតអាសូរ​កូន​ជា​និច្ច ។

ទឹកចិត្ត​ម៉ែ សេចក្ដី​ស្រលាញ់​របស់​ម៉ែ គឺជា​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះ​ហើយ​ទើប​ដល់​ពេល​ដែល​កូន​មាន​ជំងឺ កូន​តែងតែ​នឹក​រក​ម៉ែ​ជា​និច្ច ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ