ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ដាក់​វិធានការ​ក្តៅ​ៗ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ចេញ​វិធានការ​ក្តៅ​ឲ្យ​អ​ជ្ញា​ធរ​ពិនិត្យ​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ត្រួតពិនិត្យ​ជាតិ​អាកុល ចំពោះ​អ្នកបើកបរ​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​មក​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា…

ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ចេញ​វិធានការ​ក្តៅ​ឲ្យ​អ​ជ្ញា​ធរ​ពិនិត្យ​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ត្រួតពិនិត្យ​ជាតិ​អាកុល ចំពោះ​អ្នកបើកបរ​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​មក​ព្រះ​សីហ​នុ​ឲ្យ​បាន​ច្រើន ។

យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត ដោយ​ផ្តោត​សំខាន់​លើ​ការងារ​សន្តិសុខ សុវត្ថិភាព​សាធារណៈ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា​នេះ មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​អង្គភាព អភិបាល អភិបាលរង​ក្រុង ស្រុក និង​កងកម្លាំងប្រដាប់អាវុធ ។ បន្ទាប់​ពី​ស្ដាប់​របាយការណ៍​របស់​មន្ទីរ អង្គភាព​នានា និង​កងកម្លាំងប្រដាប់អាវុធ​រួច​មក​លោក គួ​ច ចំរើន បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការងារ​ត្រូវ​ពិនិត្យ​រដ្ឋបាល​ចំហរ​នៅ​តាម​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ត្រួតពិនិត្យ​ជាតិ​អាកុល ចំពោះ​អ្នកបើកបរ​គ្រប់​ប្រភេទ ចាប់ពី​ទោច​ចក្រយានយន្ត និង​យានយន្ត​គ្រប់​ប្រភេទ​នៅ​តាម​ចំណុច​គោលដៅ ដើម្បី​ធានា​សន្តិ សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ។

ពិសេស​អ្នក​វិនិយោគ​គិ​ន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​មាន​ជំនឿ និង​ទំនុកចិត្ត​មក​រកស៊ី​បណ្តាក់ទុន​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ លោ​ល​អភិបាលខេត្ត ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក​ត្រូវ​ពិនិត្យ​លើ​យានយន្ត​ដែល​គ្មាន​ស្លាក​លេខ​គ្រប់​ភេទ ត្រូវ​ធ្វើការ​ឃាត់​ទុក ហើយ​បញ្ជូន​ទៅ​ឱ្យ​ជំនាញ នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុយ​ក​ទៅ​រក្សា​ទុក ។

នៅ​ពេល​ម្ចាស់​យក​ស្លាក​លេខ​បំពាក់​រួចរាល់​ទើប​ឱ្យធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សាធារណៈ ដើម្បី​ឱ្យ​សមត្ថកិច្ច​របស់​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​យានយន្ត ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​ខេត្ត​ព្រះ​សីហ​នុ និង​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ប្រឈម​មួយ​ខ្លាំង សម្រាប់​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​បច្ចុប្បន្ន​ដោយសារ​តែ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មានការ​កើនឡើង​យ៉ាង​ខ្លាំង គួរ​ឱ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ កំពុង​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន​នូវ​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​ផ្ទះ សំណាក់ ជា​ច្រើន​សន្ធឹកសន្ធាប់ នា​ពេល​បច្ចុប្បន្ន​នេះ ៕ គែ​សម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ