ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ជំរុញ​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​ដោះស្រាយ​អត្រា​កើនឡើង​នៃ​ជំងឺមិនឆ្លង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​ដោះស្រាយ​អា​ត្រា​កើនឡើង​នៃ​ជំងឺមិនឆ្លង​ដែល​កំពុង​តែ​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ នេះ​បើ​តាម​អនុប្រធាន​ទី​១ រដ្ឋសភា​ថ្លែង​ក្នុង​វេទិការ​សភា​ស្តី​ពី​តួនាទី​សភា ដើម្បី​សម្រេច​គោលដៅ​ក្នុង​កា រ​ការពារ និង​គ្រប់គ្រង​ជំងឺមិនឆ្លង​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​ដោះស្រាយ​អា​ត្រា​កើនឡើង​នៃ​ជំងឺមិនឆ្លង​ដែល​កំពុង​តែ​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។ នេះ​បើ​តាម​អនុប្រធាន​ទី​១ រដ្ឋសភា​ថ្លែង​ក្នុង​វេទិការ​សភា​ស្តី​ពី​តួនាទី​សភា ដើម្បី​សម្រេច​គោលដៅ​ក្នុង​កា រ​ការពារ និង​គ្រប់គ្រង​ជំងឺមិនឆ្លង​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ថ្លែង​ក្នុង​វេទិកា នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា​នេះ នៅ​វិមាន​រដ្ឋសភា​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​តំណាង​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា វេទិការ​ថ្ងៃនេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទិ​ក​ដាក់​បន្ថែម​ទៀត​ពី​ស្ថាប័ន​នី​ត​ប្បញ្ញត្តិ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​វិស័យ​សុខាភិបាល និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​បញ្ហា​នេះ​ជា​បញ្ហា​ចម្បង និង​ជា​ទ្រ ព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ និង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចួ​ល​រួមចំណែក​កសាង និង​អភិវឌ្ឍ​ទាំង​ស ម្រា​ប់​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ ។ លោក​បន្ត​ថា​ការ​លើក​ឡើង​របស់​គណៈកម្មការ​ទី​៨ រដ្ឋសភា និង​តំណាង​ក្រ​សួ ង​សុខាភិបាល​បាន​សបញ្ជាក់​ឲ្យ​ឃើញច្បាស់​ពី​កិច្ច​ខំប្រឹង​ប្រែ និង​កិច្ចសហការ​រួម​គ្នា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ដៃគូ​អភិវឌ្ឍន៍ អង្ក​ការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​វិស័យ​ឯកជន​ដែល​បាន​សហការ​រួម​គ្នា​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ។

លោក​បន្ថែម​ជា​លទ្ធផល​ការងារ​បាន​សម្រេច​ជា​គួរ​ទី​មោ​នៈ ជា​ពិសេស​បញ្ហា​សុខ ភាព កុមារ មាតា និង​ទារក​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់ និង​មាន​លក្ខ​ខណៈ​កាន់តែ​ប្រសើរ ជំងឺឆ្លង​ត្រូ វ​បាន​ធ្លាក់​ចុះ​អត្រា​រំពឹង​រស់​មានការ​កើនឡើង​ខ្ពស់ និង​ប្រព័ន្ធ​សុវត្ថិភាព​គាំពា​សង្គម​ត្រូ វ​បាន​ដាក់​ចេញ និង​អនុវត្ត​យ៉ាង​ទូលំទូលាយ ។ ទោះបីជា​ទទួល​យ៉ាងណា​ក្តី លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​លើក​ឡើង​ថា យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​រួម​គ្នា​ដូច​ជា ការ​បន្ត​លើកកម្ពស់​ការ​យល់​ដឹង​បន្ថែម​ទៀត​លើ​ការ​អប់រំ​សុខភាព ការពារ​បរិស្ថាន ការ​ប្រែប្រួល អាកាសធាតុ គ្រោះថ្នាក់​ចរាចរ និង​ជា​ពិសេស​នោះ​អត្រា​នៃ​ជំងឺមិនឆ្លង​ដែល​កំពុង​តែ​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។

លោក​បញ្ជាក់​ថា ៖«​ជា​ការ​ពិត​ណាស់​សុខភាព គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​របស់​មនុស្ស ។ សូ​ម្បី​នៅ​ក្នុង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​ក៏​មាន​ប្រការ​មួយ​និយាយ​ពី​សុខភាព​ដែរ ។ ចំពោះ​ជំងឺមិនឆ្លង​វិញ គឺជា​ជំងឺ​បំផ្លាញ​សុខភាព និង​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​បំផុត​ទោះបីជា​ជំងឺ​នេះ ជា​ប្រភេទ​ជំងឺ​ដែល​មិន​បណ្តាល​ឲ្យ​មានការ​ឆ្លង​រាលដាល​ដោយ​ផ្ទាល់​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ឡើយ ។ ក៏​ប៉ុន្តែ​ដោយសារ​តែ​ភាព​មិន​ឆ្លង​រាលដាល​នេះ​ហើយ​ទើប​មនុស្ស​យើង​ជា​ទូទៅ​មិនសូវ​មានការ​ចាប់អារម្មណ៍ ឬ​មិន​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​ដូច​ជា ជំងឺឆ្លង​ផ្សេង​ៗ​ដ៏​ទៃ​ទៀត​» ។ លោក​សាស្ត្រាចារ្យ អេ​ង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន លើក​ឡើង​ថា​កន្លង មក​ក្រសួង​បាន​ពិភាក្សា​ពិគ្រោះ​យោបល់​ពិសោធន៍​ល្អ​ៗ ពី​គ្រប់​វាគ្មិន​ជាតិ និង​អន្តរជាតិ និង​អ្នកចូលរួម​ទាំងអស់ ដើម្បី​ប្រមូលផ្តុំ​ជា​ធាតុ​ចូល​បន្ថែម និង​ជា​បន្ទាន់​ក្នុង​ការ​បង្ការ ការ​ការពារ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង ។ លើកទឹកចិត្ត សមាជិក សមាជិកា នៃ​វេទិកា​សភា​ទាំងមូល ដើម្បី​ធ្វើ​ជា​ជន​គំរូ​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្រឈម ពី​ហានិភ័យ​ពី​វិធាន ការ​បង្ការ ការពារ និង​លើកកម្ពស់ ការ​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង​ប្រចាំ ភូមិភាគ​មណ្ឌល និង​ដែនដី​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន ។

លោក​បន្ត​ថា រដ្ឋសភា ទទួលស្គាល់​ថា​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ច្បាស់​ពី​ចក្ខុវិស័យ​ដ៏ ខ្ពង់ខ្ពស់​ក្នុង​ការ​បង្ការ ការ​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមិនឆ្លង តាម​រយៈ​ការ​ដាក់​ចេញ​នូវ ផែង​ការ​សកម្មភាព​ពហុ​វិស័យ​ជាតិ​ស្តី​ពី​ការ​ការពារ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ២០១៨-២០២៣ ដែល​បាន​រំលេច​ច្បាស់​នូវ​អន្តរាគមន៍​ពហុ​វិស័យ និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន ។ លោក​រដ្ឋលេខាធិការ​បាន​បន្ថែម​យោង​តាម​របាយការណ៍​របស់​អង្ក​ការ​WHID ថា លើ​សកលលោក​នៅ​ឆ្នាំ​២០១៦ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​លើ​សកលលោក មាន​ចំនួន​៥៦.៩​លាន​នាក់ គឺ​ការ​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​មាន​ចំនួន​៤០,៥​លាន​នាក់ ឫ​ស្មើ ៧១%​នៃ​ការ​ស្លាប់​សរុប ។ ហើយ​ឆ្នាំ​២០១៦​នៅ​កម្ពុជា​មាន​ប្រជាជន​សរុប​១៥,៧៦២,០០០​នាក់​(​យោង​ចន្លោះ​ជំរឿន​២០០៨ ) ឆ្នាំ ២០១៦ ក្នុង​ចំណោម អ្នក​ស្លាប់​សរុប​ចំនួន ៩៣០០០​នាក់ គឺ​ការ​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង ៦៤% ស្មើ​៥៩៥២០​នាក់ ហេតុនេះ​ក្នុង​មួយ​ថ្ងៃ​ប្រជាជន យើង​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​១៦៣​នាក់ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺមិនឆ្លង គឺជា​ឃាតករ​ដ៏​ត្រជាក់​ដែល​បាន​សម្លាប់​ប្រជាជន​យើង​ច្រើន​ជាង​ជំងឺអេដស៍ និង​គ្រោះថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន​ទៅ​ទៀ ត ។ កត្តា​ហានិភ័យ​ជា​ច្រើន​រួម​គ្នា​ដែល​បង្ក​អោយ​កើត​ជំងឺមិនឆ្លង​ដូច​ជា ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង ភេ​ជ្ជៈ​កម្រិត​ជាតិ​ស្ករ​ខ្ពស់ ម្ហូបអាហារ​គ្មាន​សុវត្ថិភាព ផលិតផល​ប្រើប្រាស់​សម្រាប់​កសិកម្ម និង​ផលិតកម្ម ការ​បំពុលបរិស្ថាន និង​កង្វះ​កាយ​វប្បកម្ម ។ ជា​រួម​កត្តា​ហានិភ័យ​ខាងលើ គឺ​បុគ្គល​ម្នាក់​ៗ​អាច​បង្ហារ និង​ការពារ​បាន ។ លោក​ថា​ជំងឺមិនឆ្លង គឺជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​មាន​ពិការ​ភាព​បាត់បង់ ពលកម្ម​រួច ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន និង​ប្រើ​រយៈពេល​យូរ ក្នុង​ការ​តាមដាន​ព្យាបាល​ជំងឺមិនឆ្លង​មិន​ត្រឹមតែ​ធ្វើ​អោយ​សុខភាព​បុគ្គល​ម្នាក់​ដុនដាប​នោះ​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​ក្នុង​គ្រួសារ​ទាំងមូល ជា​ពិសេស​ប្រឈម​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​រាំងស្ទះ​ដល់​កំណើនសេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​សង្គម​ទាំងមូល​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ