ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាទទួលយកបាន គ្រាន់តែឃើញនាងស្រែកទ្រហោធំឡើងភ្លាត់សម្លេង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងបណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែកក៏​ជ្រុល​ទៅ​បុក វិមាន​ឯករាជ្យ​របួស និង​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងបណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែកក៏​ជ្រុល​ទៅ​បុក វិមាន​ឯករាជ្យ​របួស និង​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៌មាន​ពី​នគរបាលបានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មានទី​១-ឈ្មោះ ឥត សុធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បើកបរ​ម៉ូតូ​ម៉ាក Zomer-X ពាក់​ផ្លាក​លេខ ​ប៉ៃលិន 1B-5966 ស្លាប់​នៅ​កន្លែង​កើតហេតុ និងទី​២-ឈ្មោះ ខន សុខ​ហៀ​ង ភេទ​ប្រុស អាយុ២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួសធ្ងន់បែកក្បាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ប្រភព​បន្ត​ទៀត​ថា ​មូលហេតុ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​បើកបរ​លឿន​ក្នុង​ស្ថានភាព​ស្រវឹង និង​មិន​ពាក់មួក​សុ​វត្តិភាពទើប​ជ្រុល​ទៅ​បុក​នឹង​វិមាន​ឯករាជ្យ​ពេញទំហឹង​រង​របួស​ និង​ស្លាប់​ភ្លាម​ៗ​ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរា​ចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចំណែក​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍យក​ទៅ​ដាក់​ដល់​គេហដ្ឋានដើម្បី​ឱ្យធ្វើ​បុណ្យ​តាម​ប្រពៃ​ណ ៕ ដោយ ៖ នី​យ៉ា

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ