ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹមសារ​នៃ​ជីវិត​ស្ថិត​លើ​ការ​យល់​ពីសេចក្តី​ពិត

4 ឆ្នាំ មុន

ជីវិត​របស់​មនុស្ស​យើង​តែង​មាន​បញ្ហា​ជា​រឿយ​ៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ គឺ​បញ្ហា​តាម​ផ្លូវចិត្ត​ហ្នឹងឯង បើ​យើង​មិន​មានធម៌​សម្រាប់​ដោះស្រាយ​ទេ វា​រមែង​មានការ​លំបាក​តានតឹង​ក្នុង​ចិត្តជា​ពិតប្រាកដ​ហើយ​វា​អាច​គ្រប​សង្កត់​ចិត្តបាន​យូរ​ទៀត​ផង ។ ប្រៀប​ដូច​អ្នកបើកបរ​យានយន្ត​ក្នុង​ផ្លូវ​ឆ្ងាយ បើ​មិន​មាននូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួសជុល កែខៃ​នៅ​ពេល​យាន​ខូច​ទេ​នោះ…

ជីវិត​របស់​មនុស្ស​យើង​តែង​មាន​បញ្ហា​ជា​រឿយ​ៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ គឺ​បញ្ហា​តាម​ផ្លូវចិត្ត​ហ្នឹងឯង បើ​យើង​មិន​មានធម៌​សម្រាប់​ដោះស្រាយ​ទេ វា​រមែង​មានការ​លំបាក​តានតឹង​ក្នុង​ចិត្តជា​ពិតប្រាកដ​ហើយ​វា​អាច​គ្រប​សង្កត់​ចិត្តបាន​យូរ​ទៀត​ផង ។

ប្រៀប​ដូច​អ្នកបើកបរ​យានយន្ត​ក្នុង​ផ្លូវ​ឆ្ងាយ បើ​មិន​មាននូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួសជុល កែខៃ​នៅ​ពេល​យាន​ខូច​ទេ​នោះ លុះដល់​ពេល​ខូច​ក៏​រមែង​មានការ​លំបាក​ឥត​ឧបមា​យ៉ាងណា ក្នុង​ជីវិត​របស់​យើង​ម្នាក់​ៗ ក៏​ដូច​គ្នា បើ​យើង​មិន​មាននូវ​ធម៌​ជា​គ្រឿង​សម្រាប់​អប់រំ​ចិត្ត​ទេ ដល់​ពេល​មាន​បញ្ហា​កើតឡើង​ក៏​ជា​ទុក្ខ​ក្រៀមក្រំ​លំបាក​ក្រៃ​លែង ។

សាធុជន​បាន​សិក្សា​ព្រះធម៌​តាម​រយៈ​នៃ​ការ​អាន​សៀវភៅ​និង​តាម​រយៈ​នៃ​ការ​ស្តាប់ នាំ​ឲ្យ​កើតការ​យល់​ដឹង​ក្នុង​រឿង​ពិត​របស់​ជីវិត យើង​ក៏​បាន​ចូល​ចិត្ត​ធូរស្រាល​ពី​ការ​តានតឹង​ចង្អៀតចង្អល់ សេចក្តី​កង្វល់​ក្នុង​បញ្ហា​ជីវិត​ពិតជា​ដោះស្រាយ​បាន ។

បញ្ហា​ជីវិត ជា​វិបត្តិ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ​វា​មិន​មាន​ពិស​ពល​ក្តៅ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​ឡើយ ព្រោះ​មានធម៌​នៅ​ក្នុង​ចិត្ត​របស់​យើង​ដែល​ថា​មានធម៌ គឺ​មានការ​យល់​ដឹង​នូវ​សេចក្តី​ពិត​របស់​ជីវិត ។

ការសិក្សា​រៀនសូត្រ​នូវ​ព្រះធម៌ វា​មាន​ប្រយោជន៍​នៅ​ត្រង់​ការ​យល់​ដឹង​នូវ​សេចក្តី​ពិត​របស់​ជីវិត​ហ្នឹងឯង ព្រោះ​មានការ​យល់​ដឹង​នេះ​ហើយ ទើប​យើង​មាន​សេចក្តី​ស្ងប់រម្ងាប់​ចំពោះ​មុខ​នៃ​ឧបសគ្គ ចំពោះ​មុខ​នៃ​វិបត្តិ​ផ្សេង​ៗ​ក្នុង​ជីវិត ។ ចិត្តស្ងប់​រម្ងាប់​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ល្ងង់​មួយ​រំពេច ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ