ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត​ញី​ស៊ី​កូន​ឯង​១​ថ្ងៃ​អស់​១០​ព្រោះ​ផលកម្ម

4 ឆ្នាំ មុន

សម័យមួយ​ព្រះ​ថេរ​មាន​ចំនួន​ច្រើន​រូប​បាន​សួរ​ទៅ​ប្រេត​ញី​ថា ម្នាលនាង​ជា​ស្ត្រី​អាក្រាត មាន​រូប​មាន​សម្បុរ​អាក្រក់ មាន​ក្លិនស្អុយ​អសោចិ៍ មាន​ហ្វូង​រុយ​ចោមរោម​ហើយ តើ​នាង​ជា​ស្ត្រី​អ្វី​បានជា​មក​ស្ថិត​នៅ​ក្នុង​ទី​នេះ ? ប្រេត​ញី​តប​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ខ្ញុំ​ជា​ប្រេត​ញី…

សម័យមួយ​ព្រះ​ថេរ​មាន​ចំនួន​ច្រើន​រូប​បាន​សួរ​ទៅ​ប្រេត​ញី​ថា ម្នាលនាង​ជា​ស្ត្រី​អាក្រាត មាន​រូប​មាន​សម្បុរ​អាក្រក់ មាន​ក្លិនស្អុយ​អសោចិ៍ មាន​ហ្វូង​រុយ​ចោមរោម​ហើយ តើ​នាង​ជា​ស្ត្រី​អ្វី​បានជា​មក​ស្ថិត​នៅ​ក្នុង​ទី​នេះ ?

ប្រេត​ញី​តប​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ខ្ញុំ​ជា​ប្រេត​ញី ដល់​នូវ​សេចក្តី​ទុក្ខ ស្លាប់​អំពី​មនុស្សលោក​ហើយ បាន​មក​កាន់​ប្រេតវិស័យ​នេះ ព្រោះ​ធ្វើអំពើ​អាក្រក់​ដោយ​ប្រការ​ផ្សេង​ៗ ។ ក្នុង​ពេល​ព្រឹក ខ្ញុំ​សម្រាលកូន​៥​នាក់ ក្នុង​ពេល​ល្ងាច​សម្រាលកូន​៥​នាក់​ទៀត រួច​ហើយ​ទំពា​ស៊ី​នូវ​កូន​ទាំង​អស់នោះ​ហើយ ក៏​នៅ​តែ​មិន​ឆ្អែត​ឡើយ ។ រូប​កាយ​របស់ខ្ញុំ​ក្តៅ​ក្រហល់ក្រហាយ​ហុយផ្សែង​ទ្រលោម ព្រោះ​សេចក្តី​ស្រេកឃ្លាន ខ្ញុំ​ផឹកទឹក​ក៏​មិន​បាន លោក​ម្ចាស់​ចូរ​មើល​ខ្ញុំ​ចុះ ពិតជា​រង​ទុក្ខ​ខ្លាំង​ណាស់ ។ តើ​នាង​បាន​ធ្វើ​កម្ម​អ្វី​ទើប​បានជា​ទំពា​ស៊ីសាច់​កូន​ឯង​បែប​នេះ ?

ប្រេត​ញី​តប​ថា កាលនោះ​ប្រពន្ធ​ក្រោយ​ដែល​ជា​ស្រី​រួម​ប្តី​របស់ខ្ញុំ នាង​មានគភ៌ ខ្ញុំ​បាន​គិត​នូវ​អំពើ​ដ៏​អាក្រក់​ដល់​ស្រី​រួម​ប្តី​នោះ ដោយ​ចិត្ត​ប្រទូស្ត​បាន​ធ្វើ​នូវ​ការ​ញ៉ាំង​គភ៌​ឲ្យ​ធ្លាក់​ចុះ ។ គភ៌​របស់​ស្រី​រួម​ប្តី​នោះ បាន​តែត្រឹម​២​ខែ ឈាម​ក៏​ហូរ​ចេញ​មក ។ ឯ​មាតា​របស់​ស្រី្ត​រួម​ប្តី​នោះ​ក៏​ក្រេវក្រោធ​នឹង​ខ្ញុំ ហើយ​បាន​បបួល​ញាតិ​ទាំងឡាយ​ញ៉ាំង​ខ្ញុំ​ឲ្យ​ធ្វើ​សម្បថ​ផង ឲ្យ​ផ្តាសា​ខ្លួនឯង​ផង ។ ខ្ញុំ​នោះ ក៏​បាន​ពោល​នូវ​សម្បថ​ដ៏​ឃោរឃៅ​ផង នូវ​ពាក្យ​មុសាវាទ​ផង​ថា បើ​ខ្ញុំ​បាន​ធ្វើអំពើ​អាក្រក់​នេះ​មែន សូម​ឲ្យ​ខ្ញុំ​ទំពា​ស៊ី​នូវ​សាច់​នៃ​កូន ។

ដោយ​ផល​នៃ​កម្ម​នោះ​ផង ដោយ​ផល​នៃ​មុសាវាទ​ផង ទាំង​ពីរ​នេះ​ទើប​ខ្ញុំ​បាន​ទំពា​ស៊ីសាច់​កូន ខ្លួនប្រាណ​ប្រឡាក់​ដោយ​ខ្ទុះ​និង​ឈាម​យ៉ាង​នេះឯង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ