ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ហ៊ាន​មេឆ្នោត…លែងបណ្តោយហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ដោយ​អនុវត្ត​​​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាពទាំង​៩​ចំណុចរបស់​ក្រសួង មហាផ្ទៃ​ មាន​​ពលរដ្ឋ​ល្អ​នៅ​មូលដ្ឋានបាន​រាយ​ការ​ណ៍ពី​ល្បែងស៊ីសង​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​) នៅ ចំណុច​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​ ​​ដោយបាន​បើក​លក់​ចំហ…

ខេត្តកំពង់ចាម​ ៖ ដោយ​អនុវត្ត​​​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាពទាំង​៩​ចំណុចរបស់​ក្រសួង
មហាផ្ទៃ​ មាន​​ពលរដ្ឋ​ល្អ​នៅ​មូលដ្ឋានបាន​រាយ​ការ​ណ៍ពី​ល្បែងស៊ីសង​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​) នៅ ចំណុច​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​ ​​ដោយបាន​បើក​លក់​ចំហ ហើយ​ត្រូវ​បាន​បង្ក្រាប​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ សីហា ​ក្នុង​នោះ ​មេ​ឆ្នោត​ចំនួន​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដក
ហូត​បាន​វត្ថុ​តាង​សៀវភៅ​កត់​លេខ​ឆ្នោត និង​លុយ​ជាង​២​លាន​រៀល​ផង​ដែរ ។

​បើតាមលោកស្នងការ​នគរបាល​ខេត្ត​ថា ក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេ​ឆ្នោត​៣​នាក់ ​១-​ឈ្មោះ យ៉ែ​ម នឿ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ២-ឈ្មោះ សេង គឹ​ម​ស្រ៊ា​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និង៣-​ឈ្មោះ​ឃឿ​ន សុភាព ភេទ​ស្រី អាយុ​៤២​ឆ្នាំ ទាំង​៣​នាក់​នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​មាន​១-​ម៉ូតូ​ចំនួន​​២​គ្រឿង​ ក​វេ​វ​អាល់​ហ្វា​ពណ៌​ស្លែ ​គ្មាន​ស្លាក​លេខ​១គ្រឿង​និង​ម៉ាក​វេ​វ​អេស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-5874 ២-​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង ៣-​សៀវភៅ​កត់ក​ន្ទុយ​លេខ​ចំនួន​០៥​ក្បាល ៤-​កា​បូប​ស្ពាយ​ចំនួន​០៣ ៥-​ប្រាក់​រៀល​ចំនួន​២.៥៥៨.០០០​រៀល ៦-​ប្រាក់​ដុល្លារ​ចំនួន​១២៦​ដុល្លារ ហើយ​ការ​ឃាត់ខ្លួន​នេះ​យោង​តាម​បញ្ជារ​របស់​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ​

រហូត​មក​ដល់​ថ្ងៃ​ទី​២៥​ សីហា មេ​ឆ្នោត​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។ ​

អត្ថបទសរសេរ ដោយ