ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ចូលរួម​មហាសន្និបាត​អន្តរ​សភា​នៅ​ប្រទេស​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ក្រ​កម្ពុជា​ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា AIPA លើក​ទី​៤០ នៅ​ទីក្រុង​បាងកក…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ក្រ​កម្ពុជា​ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា AIPA លើក​ទី​៤០ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ ខែសីហា​នេះ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​សភា​បាន​ឲ្យ​ដឹង​ថា សម្ដេច ហេង សំ​រិ​ន នៅ​ថ្ងៃ​ទី​២៥ ខែសីហា បាន​ឲ្យ​ដឹង​ថា អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា (AIPA) ជា​អង្គការ​អន្តរ​សភា​ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តាល​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ដែល​មាន​សមាជិក​១០​ប្រទេស គឺ​ប្រទេស​ប្រ៊ុ​យ​ណេ កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា សឹ​ង្ហ​បុរី ថៃ វៀតណាម និង​ហ្វី​លី​ពី​ន ។

AIPA ជា​ការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន ជា​ដៃគូ​អាស៊ាន ក្នុង​ការ​ជំរុញ​ឱ្យ​បាន​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អា​តែ​មួយ ។ សម្ដេច​បន្ត​ថា មហាសន្និបាត AIPA នៅ​ឆ្នាំ​នេះ នឹង​ជជែក​ពិភាក្សា​គ្នា​ក្រោម​មូលបទ «​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​សភា ដើម្បី​សហគមន៍​ប្រកបដោយ​ចីរភាព​» ។ កំឡុង​ពេល​បំពេញការងារ​សម្តេច និង​គណៈប្រតិភូ​នឹង​ចូល​ប្រជុំ​ពិភាក្សា និង​ជជែក​លើ​បញ្ហា​សំខាន់ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន ទៅ​តាម​គណៈកម្មការ​សំខាន់​ដូច​ជា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី គណៈកម្មការ​នយោបាយ គណៈកម្មការ​សេដ្ឋកិច្ច គណៈកម្មការ​សង្គមកិច្ច គណៈកម្មការ​រៀបចំ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​រវាង AIPA ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍ និង​អង្គការ​ដៃគូ​អន្តរជាតិ​ជាដើម ។

វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ គឺជា​ការ​បំពេញបេសកកម្ម​ការទូត​សភា​កម្ពុជា នៅ​ក្នុង​ការ​ចូលរួម​កសាង​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​ក្នុង​តំបន់ និង​ពិភពលោក ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ