ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​លទ្ធផល​ហើយ​​អគ្គិភ័យ​ឆាបឆេះ​សិប្បកម្ម​ផលិត​ពូក​ដ៏​ធំនៅបឹង ទំពន់ទី១ អស់ជាច្រើនលាន​ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​8BT ក្រុម​៤ ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ត្រូវ​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ទី​២៣ ខែសីហា​នេះ…

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​8BT ក្រុម​៤ ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ត្រូវ​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ទី​២៣ ខែសីហា​នេះ ដោយ​បាន​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ និង​អគារ​សិប្បកម្ម​អស់​ហ្មត់​គ្មាន​សល់​តែ​ម្តង ។ រោង​ចក​ក្រ​ផលិត​ពូក​ដ៏​ធំ​មួយ​នេះ គឺ​ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​១​ហិ​កតា ដោយ​សង់​ឡើង​ពីរ​បង​ថ្ម ប្រង់​ស​ង្ក័​សី រួម​ជាមួយ​អគារ​ដ៏​ធំ​កម្ពស់​៦​ជាន់ នៅ​ជាប់​ជាមួយ​ផង​ដែរ ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​រសៀល​ថ្ងៃ​២៣ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៤ ទើប​គ្រប់គ្រង​អណ្តាតភ្លើង​បាន​១០០​ភាគរយ ពោល គឺ​ការ​ឆាបឆេះ​មាន​រយៈពេល​រហូត​ទៅ​ដល់​ជាង​២០​ម៉ោង​ឯណោះ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​កម្មករ​រោងចក្រ​ខាងលើ​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បានលឺ​សូរ​សំឡេង​ផ្ទុះ​ចេះ​ពី​កា​បិ​ន​ភ្លើង​នៃ​រោងចក្រ លុះ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បានការ​ឆ្លង​ចរន្ត​ភ្លើង រួច​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​រហូត​រីក​រាលដាល​ដល់​សម្ភារ​ដែល​មាន​ក្នុង​រោងចក្រ ហើយ​ឆាបឆេះ​ខ្លាំង​ឡើង​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ក្រុម​កម្មករ​កម្ម​ការ​រ​នី​រត់​ជាន់​ជើង​គ្នា​ប្រសាច ហើយ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​អោយ​ចុះ​អន្តរាគមន៍​តែ​ម្តង ។ ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាជ្ញាធរ​ចម្រុះ​មាន​នគរបាល​កម្លាំង​អាវុធហត្ថ​ប្រជា​ការពារ រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​អន្តរ​ឆ​គម​ន៍​ដល់ទី​តាំង​កើតហេតុ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ។

ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ជាង​១​ម៉ោង​រួច​មក​អណ្តាតភ្លើង​រៀង​ថប​ថយ​ទៅ​វិញ​៥០​ភាគរយ លុះ​មិន​បាន​ប៉ុន្មាន​ផង អណ្តាតភ្លើង​ស្រាប់តែ​បន្ត​ឆាបឆេះ​រីក​រាលដាល​ចូល​ទៅ​អគារ​កម្ពស់​៦​ជាន់​របស់​រោងចក្រ​ដែល​ជា​កន្លែង​ស្តុក​នូវ​រាល់​ទំនិញ​ដែល​ផលិត​រួច បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ខ្លាំង​លាយ​លំ​ជាមួយ​ផ្សែង​ខ្មួរ​ខ្មាញ់​ហ៊ុយ​ឡើង​លើ​វេហា​យ៉ាងច្រើន​សន្ធាប់​តែ​ម្តង ។ កំឡុង​ពេល​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​នោះ​ផ្ទៃ​អគារ​នៃ​រោងចក្រ​ត្រូវ​បាក់​ប្រេះ​ស្រាំង​ជា​ខ្លាំង​ដោយសារ​រង​នូវ​ឥទ្ធិពល​កម្តៅភ្លើង​ខ្លាំង ។

សូម​បញ្ជាក់​ថា ជុំវិញ​ការ​ឆាបឆេះ​ខាងលើ​ដែល​មាន​រយៈពេល​រហូត​២​យប់​៣​ថ្ងៃ​នោះ ។ នៅ​ក្នុង​ករណី​អគ្គិភ័យ​ដ៏​ធំ​មួយ​នេះ គឺ​បាន​បំផ្លាញ​សិប្បកម្ម​ខាងលើ​ទាំងស្រុង​ដែល​មាន​អគារ​ធំ​ៗ​ចំនួន​២​ខ្នង មួយ​ខ្នង​កម្ពស់​៤​ជាន់ និង​មួយ​ខ្នង​ទៀត​កម្ពស់​៦​ជាន់ រួម​ទាំង​ទីតាំង​សង្វា​ក់​ផលិតកម្ម ដោយ​បាន​បំផ្លាញ​ឧបករណ៍ និង​ម៉ាស៊ីន​ផលិត​ជា​ច្រើន​គ្រឿង រួម​ទាំង​ផលិតផល​ដែល​បាន​សម្រេច​រួច​អស់​ជា​ច្រើន សរុប​ជា​ទឹកប្រាក់ គឺ​អស់​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក ។

បញ្ជាក់ ៖ ក្នុង​ករណី​ទាំងមូល​នេះ​កម្លាំង​ចម្រុះ​ទាំងអស់​បាន​ប្រើប្រាស់​រថយន្ត​សរុប​អស់​៤៥​គ្រឿង ឡើង​ចុះ​៣០៨​លើក ពោល គឺ​ប្រើ​អស់​៣០៨​គ្រឿង មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន ។ ហើយ​ចំពោះ​មូលហេតុ​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ