ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប អ្នកត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់វិបត្តិផ្សេងៗ ។ អ្នកនឹងជួបឧបសគ្គជាច្រើនតាមផ្នែកនីមួយៗ ហើយថែមទាំងអាចផ្តល់ការគំរាមកំហែងធ្ងន់ធ្ងរដល់អាជីវកម្មរបស់អ្នកទាំងមូលទៀតផង ។ ការឆ្លងកាត់ឧបសគ្គដោយជោគជ័យតម្រូវឲ្យអ្នកមានការយកចិត្តទុកដាក់ចេះរៀបចំផែនការ និងមានប្រព័ន្ធអាជីវកម្មរឹងមាំមួយ ។ ខាងក្រោមនេះ គឺជាជំហានដែលអ្នកត្រូវដើរ ដើម្បីឆ្លងកាត់វិបត្តិដែលអាជីវកម្មអ្នកជួបប្រទះ ៖
១. រារាំងមិនឲ្យមានវិបត្តិមុនពេលវាកើតមានឡើង
មិនមាននរណាម្នាក់ដែលមានសមត្ថភាពអាចទស្សន៍ទាយដឹងថា អាជីវកម្មអ្នកនឹងជួបបញ្ហានៅថ្ងៃណាទេ ប៉ុន្តែអ្នកអាចដាក់កាយ និងកម្លាំងលើការបង្កើត និងអនុវត្តប្រព័ន្ធមួយដែលស្វែងរកបញ្ហាក្នុងអាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកមិនមានក្រុមការងារមួយទទួលរ៉ាប់រងវាទេនោះ អ្នកអាចធ្វើដោយខ្លួនឯងបានដោយគ្រាន់តែទុកពេលវេលាមួយចំនួនមួយ ចំណែកសម្រាប់ការគិតពីឧបសគ្គដែលអាចនឹងកើតមានឡើងព្រមទាំងដំណោះស្រាយដែលអ្នកអាចអនុវត្តជាដើម ។
២. ការប្រើប្រាស់ប្រព័ន្ធសង្គម
សកម្មភាពលើប្រព័ន្ធសង្គមរបស់អាជីវកម្មរបស់អ្នក គឺពិតជាសំខាន់ណាស់ក្នុងការរក្សារូបភាពអាជីវកម្មរបស់អ្នកសម្រាប់សាធារណជន ។ ដើម្បីទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះអ្នកគួរតែអនុវត្ត៣ចំណុច ។ ទីមួយ គឺអ្នកត្រូវតែស្តាប់មតិយោបល់ និងការសន្ទនាទាក់ទិននឹងយីហោរបស់អ្នក ។ ទីពីរ អ្នកគួរតែឆ្លើយតបនឹងមតិយោបល់របស់សាធារណជនលើប្រព័ន្ធសង្គមរបស់អាជីវកម្មអ្នក ។ និងចុងក្រោយគេមិនថា អ្នកធ្វើអ្វីទេ អ្នកមិនគួរលុបមតិយោបល់របស់អ្នកដទៃលើ Page របស់អ្នកព្រោះពួកគេរិះគន់អ្នកឡើយ ។
៣. សុំយោបល់ពីអ្នកណែនាំ ឬទីប្រឹក្សា
ពេលដែលជួបនឹងវិបត្តិ អ្នកគួរតែងាកទៅសួរយោបល់ពីទីប្រឹក្សារបស់អ្នក ។ អ្នកអាចបង្កើតក្រុមមនុស្សដែលមានបទពិសោធន៍មួយបានដែលអាចផ្តល់យោបល់ដល់អ្នកដោយបើកទូលាយ ។
៤. ដឹងថា ពេណាជាពេលគួរទាក់ទងទៅមេធាវី
ប្រសិនបើភ្លើងរាលដាលធ្ងន់ធ្ងរទៅហើយ អាជីវកម្មរបស់អ្នកនឹងត្រូវការអ្នកជំនាញមកពន្លត់ ។ ប្រសិនបើករណីធ្ងន់ធ្ងរដល់មានការប្តឹងផ្តល់ អ្នកគួរតែពិចារណាសួរយោបល់ ឬរកមេធាវីមកការពារខ្លួនមុនពេលបញ្ហាកាន់តែរាលដាល់កាន់តែធំ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ