ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! បុករះផ្ទះអស់​៥ខ្នង​ហើយ​ ស្លា.ប់​ទាំង​ម្តាយ​និង​កូន​​ទៀត​

4 ឆ្នាំ មុន
  • កោះកុង

​ខេត្ត​កោះកុង ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង បណ្តាល​ឲ្យ​ស្លាប់​ម្តាយម្នាក់​ និងស្លាប់​​កូនតូច​ម្នាក់​ទៀត​អាយុ​២ឆ្នាំ ​ចំណែក​​អ្នកបើកបរ​រថយន្ត​​​រង​បួស​ធ្ងន់ធ្ងរ​ដោយ​កៀប​ជាប់​​ក្នុង​កាប៊ីន​​រថយន្ត​ត្រូវ​បាន​គេគាស់យកចេញ​រួច​បញ្ជូ​ន​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​វេលា​​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា​នេះ…

​ខេត្ត​កោះកុង ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង បណ្តាល​ឲ្យ​ស្លាប់​ម្តាយម្នាក់​ និងស្លាប់​​កូនតូច​ម្នាក់​ទៀត​អាយុ​២ឆ្នាំ ​ចំណែក​​អ្នកបើកបរ​រថយន្ត​​​រង​បួស​ធ្ងន់ធ្ងរ​ដោយ​កៀប​ជាប់​​ក្នុង​កាប៊ីន​​រថយន្ត​ត្រូវ​បាន​គេគាស់យកចេញ​រួច​បញ្ជូ​ន​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​វេលា​​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ចាំ​យាម (​ភូមិ​ថ្មី​) ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល ខេត្តកោះកុង​។

ជនរងគ្រោះទាំង​៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ​នោះទេ ។

យោង​តាម​ប្រភពព័ត៌មាន​​ពី​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុនកើតហេតុ គេ​ឃើញ​រថយន្ត​​​ដឹកដីប្រភេទកង់​១០​មួយគ្រឿង​​បើក​ចុះ​ចំណោទ​ក្នុង​ស្ថានភាព​យ៉ាង​លឿន លុះ​​មក​ដល់​ចំនុច​កើតហេតុ​ ​ស្រាប់តែ​រថយន្ត​ខាងលើ​​នេះ​បាន​រេ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរផ្លូវ ​ធ្វើ​ឱ្យ​​ខូចខាត​ផ្ទះ​អស់​ចំនួន​៥​ខ្នង​​ និង​ខូចខាត​ម៉ូតូ​ចំនួន៥​គ្រឿង ​ហើយ​បណ្តាល​ឱ្យ​ស្លាប់​ម្ដាយ​ម្នាក់​ និងស្លាប់​កូន​​តូចម្នាក់​ទៀត​អាយុ​២​ឆ្នាំ​ ចំណែក​អ្នកបើកបរ​រថយន្ត​រង​បួស​ធ្ងន់ធ្ងរដោយ​កៀបជាប់ក្នុង​កាប៊ីនរថយន្ត​ ត្រូវ​បានគេគាស់យកចេញ​និង​​បញ្ជូន​ទៅ​សង្គ្រោះនៅ​​មន្ទីរពេទ្យ​ ។

តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​បង្ក​អាច​ដាច់​ហ្វ្រាំង​ទើប​ប​ណ្តោ​ល​អោយ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន ក៏​បុក​រះ​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​តែ​ម្តង ​។ ទោះ​បី​​ជា​យ៉ាងណា ​ពេល​នេះ​សមត្ថកិច្ច​បាន​សហកា​ជាមួយ​អាជ្ញាធរ​ស្រុក​មណ្ឌល​សីមា​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកបើកបរ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ