ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​រំដោះ​មនុស្ស​ចេញពី​ទាសករ​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ក្រឡេក​មើល​មនុស្ស​ជិត​ខ្លួន​យើង​នឹង​បានលឺ​ថា មាន​មនុស្ស​ប្រើ​គ្រឿងញៀន ។ បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ដ៏​ធំ​បំផុត​មួយ​ដែល​ញាំញី​សង្គម​ខ្មែរ និង​យុវជន​យុវតី​កម្ពុជា ។ នៅ​ក្នុង​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ឈ្មោះ​ថា…

ភ្នំពេញ ៖ ក្រឡេក​មើល​មនុស្ស​ជិត​ខ្លួន​យើង​នឹង​បានលឺ​ថា មាន​មនុស្ស​ប្រើ​គ្រឿងញៀន ។ បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ដ៏​ធំ​បំផុត​មួយ​ដែល​ញាំញី​សង្គម​ខ្មែរ និង​យុវជន​យុវតី​កម្ពុជា ។ នៅ​ក្នុង​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ឈ្មោះ​ថា ដា​រ៉ា​ក់ នៅ​ស្រុក​កណ្តាលស្ទឹង គេ​ឃើញ​អ្នក​គ្រឿងញៀន​ជា​ច្រើន​នាក់​កំពុង​តែ​ត្រូវ​ព្យាបាល​បន្សាប​គ្រឿងញៀន និង​បង្ហាត់បង្រៀន​ជំនាញ​មួយ​ចំនួន ដើម្បី​អាច​អោយ​ពួក​គេ​ចិញ្ចឹមជីវិត​បាន នៅ​ពេល​ដែល​ចេញពី​មជ្ឈមណ្ឌល​នោះ ។

ក្នុង​រយៈពេល​១៥​ឆ្នាំ​នៃ​ការ​ដំណើរការ​មណ្ឌល​ដា​រ៉ា​ក់ រយៈពេល​១៥​ឆ្នាំ បាន​ជួយ​ជន​រង​គ្រោះ​ដោយ​គ្រឿងញៀន​ជាង​៦​ពាន់​នាក់ និង​បាន​បន្សាប​ទៅ​លើ​យុវវ័យ​ដែល​កំពុង​តែ​ដើរទៅ​លើ​ផ្លូវខុស​ឈ្លក់​វង្វេង​ក្លាយជា​ទាសករ​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​បាត់បង់​ស្មារតី​របស់​ខ្លួន​លែង​ស្គាល់​ឪពុក​ម្តាយ​បងប្អូន ។

លោក​មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​ហៅ​កាត់​កាត់​ថា «DARAC»​ដែល​មា​នទី​តាំងនៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា រយៈពេល​១៥​ឆ្នាំ​មក​ហើយ ដែល​សមាគម​បាន​បង្កើត​ឡើង ហើយ​បាន​ជួយ​ជន​រង​គ្រោះ​៦១០៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៥៦០​នាក់ ចេញ​សរុប​៣៨៤៨​នាក់ ស្រី​៥៩​នាក់ ។ នៅ​ឆ្នាំ​២០១៨ បន្ត​បូក និង​ឆ្នាំ​២០១៩ ត្រីមាស​ទី​១ សេវា​ព្យាបាល​១៤៧​នាក់ ស្រី​១១​នាក់ សមាហរណកម្ម​ចេញ​២៧​នាក់ ស្រី​២​នាក់ នៅ​សល់​ជាក់ស្តែង​១២០​នាក់ ស្រី​៩​នាក់ ត្រីមាស​ទី​២ សេវា​ព្យាបាល​ចូល​៤១​នាក់ ស្រី​៥​នាក់ សមាហរណកម្ម​ចេញ​៣៣​នាក់ ស្រី​៤​នាក់ នៅ​សល់​ជាក់ស្តែង​៨​នាក់ ស្រី​១​នាក់ សរុប​ឆមាស​ទី​១ សេវា​ព្យាបាល​ចូល​១៨៨​នាក់ ស្រី​១៦​នាក់ សមាហរណកម្ម​ចេញ​៦០​នាក់ ស្រី​៦​នាក់ សល់​ជាក់ស្តែង​១២៨​នាក់ ស្រី​១០​នាក់ ដែល​ត្រូវ​មណ្ឌល​ដា​រ៉ា​ក់​ជួយ​ព្យាបាល​បន្សាប​ស្តា​និ​តិ​សម្បទារ ។

លោក​ប្រធាន​បាន​រំលឹក​ថា ៖ មុន និង​យើង​ឈាន​មក​ដល់​ដំណាក់​ការ​នេះ មានការ​លំបាក ខ្លាំង​ណាស់​នូវ ការ​បង្កើត​សមាគម​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា ហៅ​កាត់ ថា​«DARAC»​ទាំង​ថវិកា និង​សម្ភារៈ​សាងសង់​មណ្ឌល​ផង​ដែរ ។ មូលហេតុ​បណ្តាល​ឲ្យ​លោក​បង្កើត​សមាគម​នេះ​ឡើង ដោយសារ លោក​សង្កេត​ឃើញ​ថា យុវជន​មួយ​ចំនួន​កំពុង​តែ​ដើរ​ផ្លូវខុស​ហើយ​ធ្លាក់ខ្លួន​ជា​ទាសករ​របស់​គ្រឿងញៀន ។ ការ​អប់រំ​មនុស្ស​ញៀន​ថ្នាំ​ញៀន ដែល​អ្នកខ្លះ​រហូត​ទៅ​ដល់​ខូច​សតិ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ។ គេ​ទាមទារ​ជំនាញ​ឲ្យ​ច្បាស់លាស់ ហើយ​ក៏​ពុំ​ចេះ​តែ​ឃុំខ្លួន​នៅ​ក្នុង​បន្ទប់​នោះ​ទេ ។ លោក​និយាយ​ថា ដើម្បី​ជួយ​អ្នក​ញៀន​ថ្នាំ​នោះ​គេ​ត្រូវធ្វើ​កិច្ច​ជា​ច្រើន​រួម បញ្ចូល​គ្នា​ដូច​ជា ការ​ព្យាបាល​តាម​វេជ្ជសាស្ត្រ ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់ ការ​ផ្តល់​ការ​កម្សាន្ត និង​ការ​ហាត់ប្រាណ​ការ​បង្រៀន​អំពី​ការ​ធ្វើ​ចិត្ត​អោយ​ស្ងប់ ការ​អប់រំ សីលធម៌ និង​ការ​បង្រៀន​នូវ​ជំនាញ​ឯកទេស​ដូច​ជា កុំព្យូទ័រ និង​ភាសា​អង់គ្លេស​, សិប្បកម្ម​កែ​ឆ្នៃ​ឈើ គ្រប់​ប្រភេទ​,​សិល្បៈ​តន្ត្រីសម័យ ,​ជួសជុល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​និង​រថយន្ត​,​កសិកម្ម​ដាំ​បន្លែ ចិញ្ចឹមសត្វ​ចម្រុះ​, កាត់ដេរ​(​ខោអាវ​)​បុរស​នារី​,​អ៊ុតសក់​,​សំណង់​,​ផ្សា​ដែ ក ។ នៅ​ពេល​ពួក​គេ​ចេញ​ទៅ គឺ​គេ​អាច​ប្រកប​មុខ​របប​នេះ​ចិញ្ចឹមជីវិត​បាន​ដោយ​ងាយស្រួល ។

លោក​មាស សុវណ្ណ​បាន​បញ្ជាក់​ថា ៖ កម្មវិធី​ព្យាបាល​ស្តា​និ​តិ​សម្បទា​របស់​សមាគម​យើង​រួម​មាន ១ ផ្នែក​វេជ្ជសាស្ត្រ​~​ពេទ្យ​ពិនិត្យ​ព្យាបាល បឋម ~​ស្តា​សុខភាព​ផ្លូវ​កាយ បូក​រួម​ទាំង​ការ​ហាត់ប្រាណ លេង​កីឡា និង​ពលកម្ម ព្រមទាំង​មាន​អនាម័យ​ខ្លួនប្រាណ អនាម័យ​បរិស្ថាន​ជុំវិញ​ខ្លួន ។ ២ ផ្នែក​អប់រំ ~​រៀន​ភាសា អ​ង្លេ​ស កុំ​ព្យូ​ទ​រ័ ។ ~​អប់រំ​សីលធម៌​រស់នៅ គុណមាតា​បិតា បំ​ណិ​ន​ជីវិត ច្បាប់ ។ ~​អប់រំ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​មួយ​ទល់​នឹង​មួយ​ប្រឹក្សា​ជា​ក្រុម មិត្ត​អប់រំ​មិត្ត ប្រឹក្សា​យោបល់​ជាមួយនឹង​អាណាព្យាបាល អំពី​ចិត្តសាស្ត្រ​ក្នុង ការ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នកជំងឺ (​ញៀន​) ។

យុវជន​បា កាន អតីត​អ្នក​ញៀន​ថ្នាំ​ម្នាក់​បាន​និយាយ​ថា ៖ រូបគេ​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​មក មណ្ឌល​ដា​រ៉ា​ក់​ជាង​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ខ្លួន​គេ​ក្លាយជា​អ្នក​ញៀន​ថ្នាំ​យ៉ាង​សកម្ម​រហូត​លែង​ស្គាល់​អ្នក​មានគុណ​ទៀត​ផង ។ រូបគេ​បាន​មក​ទទួល​ការ​ព្យាបាល និង​ការ​អប់រំ​នៅ​ទី​នេះ បាន​ធ្វើ​ឲ្យ​ខ្លួនប្រាណ​រួច​ចាក​ពី​ទាសករ​របស់​គ្រឿងញៀន ហើយ​ក្លាយជា​មនុស្ស​ល្អ ។ អ្នកស្រី​សុខ នី មាន​ទីលំនៅ​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​មក​សួរសុខទុក្ខ​ប្អូន​ដែល​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​មក​មណ្ឌល​ដា​រ៉ា​ក់បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ ប្អូនប្រុស​របស់​គាត់​បាន​លួច​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជាង​២​ឆ្នាំ និង​បាន​ក្លាយ​ខ្លួន​ជា​ទាសករ​គ្រឿងញៀន​លែង​ស្គាល់​ឪពុក​ម្តាយ​បងប្អូន​រហូត​ដល់​ពេល​ខ្លះ​បាន​លួច​យក​របស់រប​ក្នុងផ្ទះ​យក​ទៅ​លក់​ទៀត​ផង ។

គាត់​និយាយ​ទៀត​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​ទ្រាំ​លែង​បាន​ក៏​ចាប់​បញ្ជូន​មក​សមាគម​សង្គ្រោះ ជន​រង​គ្រោះ​ដោយ គ្រឿងញៀន​កម្ពុជា​ហៅ​កាត់​ថា​«​ដា​រ៉ា​ក់​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បន្សាប​និង​ស្តារ​និ​តិ​សម្បទារ​ដល់​ប្អូន​របស់​គាត់ ។ អស់​រយៈ​ជិត​មួយ​ឆ្នាំ​មក​ហើយ ប្អូនប្រុស​របស់​គាត់​រស់នៅ​ក្រោយ​ការ​ព្យាបាល​ពី​មណ្ឌល​ដា​រ៉ា​ក់​ហាក់​មាន​ស្មារតី​ចេះ​ដឹង​ខុស​ត្រូវ​ច្រើន ធ្វើ​ឲ្យ​ក្រុម​ម​គ្រួសារ​មានការ​សប្បាយ​រីករាយ​ជា​ខ្លាំង​។ គាត់​សង្ឃឹមថា ប្អូនប្រុស​របស់​គាត់ និង​លះបង់​គ្រឿងញៀន​ជា​រៀង​រហូត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ