ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះខ្ទេចបែបនេះ ចុះទំរាំមនុស្ស​បែបណា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ និង​បុរស​ម្នាក់​ទៀតជាអ្នក​​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ​ទំនងជា​ស្រវឹង​បាន​​បើក​បោះពួយ​យ៉ាង​លឿន​ក៏​​ជ្រុលទៅ​​បុក​ក្បាលនាគ​​ពុះ​ចែក​ទ្រូ​ង​​ផ្លូវ​បាក់​អស់​១​កង់​​ហើយ​រថយន្ត​នោះ​ហោះ​គង​ជាប់​ពី​លើ​​របាំង​ថ្ម​ពុះចែក​ទ្រូ​ង​​ផ្លូវ​ បណ្តាល​ឱ្យ​កល់ជាប់​ទៅ​មុខ​លែង​រួច តែ​មិន​​បង្ក​ឱ្យ​មនុស្ស​ណាម្នាក់​រង​គ្រោះថ្នាក់​​នោះ​ទេ​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​…

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ និង​បុរស​ម្នាក់​ទៀតជាអ្នក​​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ​ទំនងជា​ស្រវឹង​បាន​​បើក​បោះពួយ​យ៉ាង​លឿន​ក៏​​ជ្រុលទៅ​​បុក​ក្បាលនាគ​​ពុះ​ចែក​ទ្រូ​ង​​ផ្លូវ​បាក់​អស់​១​កង់​​ហើយ​រថយន្ត​នោះ​ហោះ​គង​ជាប់​ពី​លើ​​របាំង​ថ្ម​ពុះចែក​ទ្រូ​ង​​ផ្លូវ​ បណ្តាល​ឱ្យ​កល់ជាប់​ទៅ​មុខ​លែង​រួច តែ​មិន​​បង្ក​ឱ្យ​មនុស្ស​ណាម្នាក់​រង​គ្រោះថ្នាក់​​នោះ​ទេ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​នឹង​ផ្លូវ​១៩៣​ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

រថយន្ត​​​មួយគ្រឿង​ខាងលើជិះគ្នា​២នាក់ ម៉ាក​ព្រូស​ ​ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២AL-៤៩៣៥ បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​ក៏មិនស្គាល់អត្ត​សញ្ញាណដែរ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​ គេ​ឃើញ​បុរស​​២នាក់​ជិះក្នុង​រថយន្តមួយគ្រឿង​ខាងលើ ហើយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ទំនងជា​ស្រវឹង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​​ស្រាប់តែ​​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ក្បាល​​នាគ​​ពុះ​ចែក​ទ្រូ​ង​ផ្លូវយ៉ាង​​ពេញទំហឹង​ បណ្តាល​បាក់​អស់​ចំនួន​១​កង់​ ហើយ​រថយន្ត​​បង្ក​ហោះ​គង​​ពី​លើ​របាំង​ថ្ម​ពុះចែក​ទ្រូ​ង​ផ្លូវ​កល់​ជាប់​ទៅ​មុខ​លេង​រួច​ចំណែក​អ្នកបើកបរ​និង​រួម​ដំណើរ​បាន​រត់​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ​បន្សល់​ទុក​តែ​រថយន្ត​នៅ​​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ និង​​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញឱ្យ​​ចុះ​មក​ធ្វើការ​វាស់វែង​ដើម្បី​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់​​ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ