ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​សកម្ម​នៅ​ជាយ​ដែន​ត្រូវ​ចាប់​ជា​បន្តបន្ទាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​គោក​រមៀត​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ ខែសីហា​នេះ បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​គោក​រមៀត​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ ខែសីហា​នេះ បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង ត្រូវ​តែ​ច្បាម​ក្តាប់​ពីមុខ​សញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ដែនដី​ដែល​ខ្លួន​ទទួលខុសត្រូវ​នោះ​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ។ ជា​លទ្ធផល នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ ខែសីហា​នេះ លោក​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​គោក​រមៀត ល្បាត​ពួនស្ទាក់​នៅ​ចំណុច​គោក​ចំការ​ដំឡូង​មី​ចំងាយ​ប្រមាណ​១,០០០​ម៉ែត្រ​ខាងជើង​ភូមិ​តា​មាំ​ង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផៅ គាំ​ហៅ (​គាំង​) ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រិច ឃុំ​គោក​រមៀត ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម បន្ទាប់​មក​កម្លាំង​យើង​បាន​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន និង​កាបូបស្ពាយ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ WY​ចំនួន​20​គ្រាប់ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​4​ថង កាំបិត​មុខស្រួច​ចំនួន​១ កាំភ្លើងខ្លី​កែ​ច្នៃ​ចំនួន​១​ដើម ទូរស័ព្ទ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព​ចែកចាយ ។

ជន​ឈ្មោះ​ផៅ គាំ ហៅ (​គាំង​) នេះ​មាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ចាប់ខ្លួន និង​ធ្វើការ​សាកសួរ​ចម្លើយ​ឈ្មោះ​ផៅ គាំ ហៅ​គាំង​មក កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​រក​បក្សពួក​ជា​មេ​ក្លោ​ង ដើម្បី​បន្ត​ចាប់ខ្លួន​ឈ្មោះ​ស្វាត ឆា​យ៉ា ហៅ (​យ៉ា​)​ភូមិ​ស្តៅ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក តែ​ត្រូវ​ឈ្មោះ​ឆា​យ៉ា​នេះ​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ព្យាយាម​រត់​កាត់​ស្រែ​ខាងកើត​ភូមិ​ស្តៅ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដើម្បី​គេច​សមត្ថកិច្ច​ដេញ​តាម​ជនសង្ស័យ​បាន​ដក​គ្រាប់បែកដៃ​ទាញ​កន្លះ​បោយ​មក​លើ​កម្លាំង​សមត្ថកិច្ច តែ​មិន​ផ្ទុះ ហើយ​កម្លាំង​យើង​ចាប់​ឃាត់​បាន​ជនសង្ស័យ​ឈ្មោះ ស្វាត​ឆា​យ៉ា នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៤ ខែសីហា​នេះ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ដែល​មាន​អក្សរ WY ចំនួន​៣៨៤​គ្រាប់ ពណ៌​លឿង​ចំនួន​៤​គ្រាប់ ម្ស៉ៅ​ស​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​ថង (​ខ្នាត់​កណ្តាល​១​កញ្ចប់​) ទូរស័ព្ទ​ដៃ​២​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​វិធី​ច្បាប់​បន្ត​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ