ការប្រគំតន្ត្រី Live Band ដ៏អស្ចារ្យ ដោយសិល្បៈករល្បីៗមានទាំងលោកព្រាបសុវត្ថិផងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ នៅបរទេសកូរ៉េខាងត្បូង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់កម្មករកម្ពុជាដែលធ្វើការនៅទីនោះ ។ អ្វីដែលកាន់តែពិសេស…
ការប្រគំតន្ត្រី Live Band ដ៏អស្ចារ្យ ដោយសិល្បៈករល្បីៗមានទាំងលោកព្រាបសុវត្ថិផងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ នៅបរទេសកូរ៉េខាងត្បូង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់កម្មករកម្ពុជាដែលធ្វើការនៅទីនោះ ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុមចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា ។
លោក ឡេង ណាវ៉ាត្រា បានប្រកាសជាសាធារណៈថា ដើម្បីឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញក្រុមចចកសមុទ្រយកទៅកាន់ឧបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យសិល្បករបកស្រាយចម្រៀងដោយការចាក់សាច់ភ្លេងទៀតទេ ។ លោកថា ការប្រគំតន្ត្រី Live Band និងចាក់ភ្លេងមានភាពរស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេងនឹងជួយឲ្យការសម្ដែងរបស់ក្រុមសិល្បករ និងពិធីករមានភាពរលូន និងទាក់ទាញជាង ។
ចែករំលែកព័តមាននេះ