ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសចិនម្នាក់ និង​ស្ត្រីខ្មែរ​ម្នាក់​អុកឡុក​ផ្អើល​អ្នក​ជិត​ខាង និង​អ្នក​ដំណើរ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានករណី២ផ្សេងគ្នា ដោយ​ករណីទី១ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ គឺស្ត្រីម្នាក់​វ័យជាង​២០ឆ្នាំ សង្ស័យបែកថ្នាំ ​ហើយ​បាត់បង់​ម្ចាស់​ការ…

រាជធានី​ភ្នំពេញ ៖ មានករណី២ផ្សេងគ្នា ដោយ​ករណីទី១ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ គឺស្ត្រីម្នាក់​វ័យជាង​២០ឆ្នាំ សង្ស័យបែកថ្នាំ ​ហើយ​បាត់បង់​ម្ចាស់​ការ និយាយ​លែង​ដឹង​ខុស​ត្រូវ និង​បង្កការ​អុកឡុក​រំខាន​ដល់អ្នក​ស្នាក់​នៅ​ក្បែរ​ខាង ត្រង់​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១ ស្ថិត​ក្នុង​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​​​ករណីទី​២ កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យបែកថ្នាំ បាន​ស្រែក​ឡូឡា ហើយ​ឡើង​ទៅ​អង្គុយ​លើ​បង្កាន់ដៃស្ពាន​៧​មក​រា តាមបណ្តោយ​​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិតក្នុង​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បង្កការ​ភ្ញាក់​ផ្អើល​ដល់​​អ្នក​ដំណើរ ។

ករណី​ទី​១​-បើ​តាម​ប្រភពពី​​ប្រជាពលរដ្ឋ​ស្នាក់​នៅក្បែរ​ខាងស្ត្រីម្នាក់​ខាងលើ​​បាន​ឲ្យ​ដឹង​ថា ស្ត្រី​​ម្នាក់​ខាងខាងលើ​នេះ​​​មានអាយុ​ជាង​២០ឆ្នាំ ទើប​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​កូនប្រុស​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ បាន​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ ។ សឹង​តែ​រាល់ថ្ងៃ និង​យប់ ចាប់តាំងពី​ស្ត្រី​ខាងលើ​មក​ស្នាក់​នៅ គេ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​ចេញចូល​បន្ទប់​ជួល និង​ផ្តុំ​គ្នា​សេព​គ្រឿងញៀន​ច្រើន​លើក​មក​ហើយ ។

តាមប្រភពដដែលបានបន្ត​ថា ស្ត្រី​ម្នាក់​ខាងលើ​ស្រែក​ឡូឡា និង​និយាយ​លែង​ដឹង​ខុស​ត្រូវ​តែ​ម្នាក់ឯង បង្ក​ការ​រំខាន ​និង​ធ្វើ​ឱ្យមានការ​​ព្រួយ​បារ​ម្ភពី​សុ​វត្ថិ​ភាព​កូន​តូច​របស់​អ្នក​ជិតខាង ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​​ការ​ជួល​បន្ទប់​ស្នាក់​នៅទៅ​ឱ្យស្ត្រីម្នាក់​ខាងលើជា​​បន្ត​ទៀត និង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នាំ​យកស្ត្រីខាងលើ​​ទៅ​ប៉ុស្តិ៍​នគរបាល​ផងដែរ​ ។ ​

តាមប្រភពដដែលបាន​បន្តទៀត​ថា ​អ្វី​​ដែលឃើញជាក់ស្តែង​ក្នុង​បន្ទប់​​ជួលរបស់ស្ត្រីម្នាក់​ខាងលើ គឺ​​សុទ្ធតែ​ឧបករណ៍​ជក់​គ្រឿងញៀន រីឯ​ស្ត្រី​​ម្នាក់​ខាងលើ​ក៏​ប្រាប់​​ឱ្យ​ដឹង​​ដែរថា​ កុំ​ថា​ឡើយ​ជក់​គ្រឿងញៀន ​គឺ​​ខ្លួន​​ចាក់​ទាំង​គ្រឿងញៀន​ទៀត​ផង ។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​នាំ​ស្ត្រីម្នាក់ខាងលើនេះ​ទៅ​សំចត​នៅ​ប៉ុស្តិ៍នគរបាល​ តែ​ដោយសារ​​អាណិត​ក្មេងប្រុស​​តូចម្នាក់​អាយុ​២ឆ្នាំ​ខាងលើ​​ដែល​មិនដឹង​អ្វី​សោះនោះ ទើប​សមត្ថកិច្ច​​រង់ចាំធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​​ឱ្យ​មក​ទទួល​យក​ទៅ​ស្រុក​កំណើត​វិញផងដែរ​ ។

​ចំណែក​​ករណី​ទី​២-មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបានគេសង្ស័យ​ថា​​ប្រើប្រាស់​គ្រឿងញៀន​ជ្រុល រហូត​ដល់​បែកថ្នាំ ​បាន​ស្រែក​ឡូឡា​ឡើង​ទៅ​អង្គុយ​លើ​បង្ក​ាន់​ដៃ​ស្ពាន​៧​មក​រា ប៉ែក​ខាងលិច ​ធ្វើ​​ឱ្យ​ប្រជា​ពលរដ្ឋជា​អ្នក​ដំណើរ​មានការ​​ព្រួយ​បារ​ម្ភ​ពី​សុ​វត្ថិ​ភាព និង​​ចៀសវាង​បង្ក​គ្រោះថ្នាក់ផ្សេងៗ ទើប​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យចុះ​ទៅ​ចាប់​ឃាត់​ខ្លួន​ រួច​នាំ​យក​ទៅ​សំចត​នៅ​ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ