ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ធ្វើ​តាម​បញ្ញត្តិ​នឹង​ហៅ​បព្វជិត​ដូច​ម្តេច​បាន

4 ឆ្នាំ មុន

បព្វជិត​ប្រែ​ថា អ្នក​វៀរ គឺ​វៀរចាក​ទោស​ដែល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឃាត់​មិន​ឲ្យ​ធ្វើ​តាំង​អំពី​វៀរចាក​ការ​សេពមេថុនធម្ម​, អទិន្នាទាន​, មនុស្ស​វិគ្គហៈ និង​ឧត្តរិមនុស្ស​ធម្ម​ជាដើម​ទៅ ព្រោះ​អំពើ​ទាំង​៤​យ៉ាងនេះ ជា​ហេតុ​នាំ​ឲ្យ​ប្រទូស្ដ និង​បៀតបៀន​អ្នក​ដទៃ ។…

បព្វជិត​ប្រែ​ថា អ្នក​វៀរ គឺ​វៀរចាក​ទោស​ដែល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឃាត់​មិន​ឲ្យ​ធ្វើ​តាំង​អំពី​វៀរចាក​ការ​សេពមេថុនធម្ម​, អទិន្នាទាន​, មនុស្ស​វិគ្គហៈ និង​ឧត្តរិមនុស្ស​ធម្ម​ជាដើម​ទៅ ព្រោះ​អំពើ​ទាំង​៤​យ៉ាងនេះ ជា​ហេតុ​នាំ​ឲ្យ​ប្រទូស្ដ និង​បៀតបៀន​អ្នក​ដទៃ ។

បុគ្គល​ជំពូក​ខ្លះ អាស្រ័យ​មេថុនធម្ម​ជា​ហេតុ ក៏​ប្រទូស្ដ​និង​បៀតបៀន​គ្នា ដរាប​ចាក់​កាប់សម្លាប់​គ្នា​ជាទី​បំផុត​ក៏​មាន ។ បុគ្គល​ជំពូក​ខ្លះ ចង់បាន​ទ្រព្យ​របស់​គេ ក៏​ប្រទូស្ដ​និង​បៀតបៀន​ម្ចាស់ទ្រព្យ​គេ​ក៏​មាន ។ សេចក្ដី​គោរព​រាប់អាន​អំពី​អ្នក​ដទៃ​ក៏​និយាយ​បញ្ឆោត​គេ​ដោយ​ឧត្តរិមនុស្ស​ធម្ម​ក៏​មាន ។

អំពើ​អម្បាល​នេះ​ជាដើម ហៅ​ថា​ប្រទូស្ដ ថា​បៀតបៀន​អ្នក​ដទៃ​, ជា​អករណីយកិច្ច​ដែល​ព្រះ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ហាមប្រាម​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មិន​ឲ្យ​ធ្វើ​ជា​ដាច់ខាត ។

ហេតុ​នោះ​បុគ្គល​ដែល​ឋិត​នៅ​ក្នុង​ភេទ​ជា​បព្វជិត គួរតែ​វៀរចាក​ទោស​ដែល​ទ្រង់​បញ្ញត្តិ ខំ​ប្រតិបត្តិ​តាម​គុណ​ដែល​ទ្រង់​អនុញ្ញាត​, បើ​មិន​វៀរចាក​ទោស​ដែល​ទ្រង់​បញ្ញត្តិ​ដូច​សម្ដែង​មកនេះ​ទេ នឹង​ហៅ​ថា បព្វជិត ដូច​ម្ដេច​បាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ