ជនជាសប្បុរសតែងអនុគ្រោះជួយដល់អ្នកដទៃជានិច្ច សូម្បីតែក្នុងកាលៈទេសៈណាក៏ដោយក៏លោកមិនដែលប្រកាន់ឡើយ ។ ការឲ្យទានរបស់សប្បុរសមាន៥យ៉ាងគឺៈ
១- ឲ្យទានដល់អ្នកស្រេកឃ្លាន អ្នកគ្រោះថ្នាក់ត្រូវការជំនួយបន្ទាន់ ។
២-ឲ្យទានដោយគោរព គឺមិនត្រូវបោះ ឬគ្រវែងចោលឲ្យទេ ត្រូវឲ្យដោយអាកប្បកិរិយាទន់ភ្លន់ គោរពដល់អ្នកទទួលដោយសីលធម៌ ។
៣- ឲ្យទានដោយសទ្ធា គឺជឿថា អំពើដែលយើងធ្វើល្អហើយ នឹងមានផលល្អមកខ្លួនយើងវិញ ។
៤- ឲ្យទានដោយអនុគ្រោះ គឺចង់សង្គ្រោះជួយដល់អ្នកដទៃ ឲ្យបានសុខ មិនមែនឲ្យដោយចង់លុបគុណអ្នកដទៃទេ ។
៥- ឲ្យទានដោយមិនបៀតបៀនខ្លួនឯង មិនបៀតបៀនអ្នកដទៃ គឺមិនលើកតម្កើងខ្លួនឯងថា គ្រាន់បើ ហើយមើលងាយអ្នកដទៃទេ ។
អ្នកប្រាជ្ញទាំងឡាយតែងស្ថិតនៅក្នុងទានទាំងប្រាំប្រការនេះអស់ការនៃជីវិតរបស់លោកដែលកំពុងរស់នៅ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ