អា​ល្អិត​ចិត្តហ៊ាន ស្គាល់​នាង​ទើបតែ​បាន​១​ថ្ងៃ​ឌុ​ប​ចូល​ព្រៃ​អី​ៗ​បាន​សម្រេច


រាជធានីភ្នំពេញ​ ៖ ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​កាយ​ដី​(​អេ​ស្កា​វ៉ា​ទ័​រ​)​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ទៀត​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​ទើបតែ​ទាក់ទង​គ្នា​បាន​១​ថ្ងៃ​ប៉ុណ្ណោះ​ក៏​ណាត់គ្នា​ដើរ​ដើរ​លេង​ ។​ បន្ទាប់​មក​ក្មេង​ប្រុស​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​ក្មេង​ស្រី​ខាងលើ​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​ការដ្ឋាន​ដែល​ខ្លួន​ជីកដី រួច​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ការដ្ឋាន​ជីកដី ស្ថិត​នៅ​ក្នុងភូមិ​បឹង​គ្រើល សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ហើយ​ក្មេង​ប្រុស​ខាងលើ ត្រូវ​នគរបាល​ចាប់ខ្លួន​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​ជីកដី​នោះ​តែ​ម្ដង ។

ក្មេង​ប្រុស​សង្ស័យ​រូប​នេះ​ឈ្មោះ សឿ​ន ចាន់​ថា ហៅ​ម៉ោ​ក អាយុ​១៥​ឆ្នាំ មុខរបរ​បើក​គ្រឿងចក្រ​កាយ​ដី (​អេ​ស្កា​វ៉ា​ទ័​រ​) មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​កក់ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១៣​ឆ្នាំ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា នាង​ និង​ជនសង្ស័យ​ទើប​ទាក់ទង​គ្នា​បាន​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នៅ នៅ​ព្រលប់​ថ្ងៃ​កើតហេតុ​ក្មេង​ប្រុស​រូប​នេះ​បាន​បបួល​នាង​ទៅ​ដើរ​លេង​ហើយ​នាង​ក៏​យល់ព្រម ​។​ បន្ទាប់​មក​បាន​យក​ម៉ូតូ​ទៅ​ឌុ​ប​នាង​ហើយ​នាង​ស្មានថា​ ជន​នេះ​ឌុ​ប​ជូន​ដើរ​លេង ផ្ទុយ​ទៅ​វិញ​ស្រាប់តែ​ឌុ​ប​នាំ​យក​ទៅ​ក្នុង​ព្រៃ ចំណុច​ការដ្ឋានជីកដី រួច​ហើយ​បាន​ចាប់រំលោភ​សេពសន្ថវៈ​នាងរហូត​បាន​សម្រេច​ ។

​ក្មេង​ប្រុស​ខាងលើ​បាន​និយាយ​ថា ខ្លួន ​និង​ក្មេង​ស្រី​រង​គ្រោះ​ទើប​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ ១​ថ្ងៃមុន​ពេល​កើតហេតុ​ប៉ុណ្ណោះ​ ។ ​លុះដល់​វេលា​ព្រលប់​ថ្ងៃ​ទី​២៣ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​បបួល​នាង​ដល់​ផ្ទះ ដោយ​ប្រាប់​ថា​ដើរ​លេង ហើយ​នាង​ក៏​យល់ព្រម​បន្ទាប់​មក​ខ្លួន​បាន​ឌុ​ប​នាង​ចូល​ទៅ​ក្នុង​ព្រៃ​កន្លែង​ការដ្ឋាន​កាយ​ដ​រួច ចាប់រំលោភ​របូត​បាន​សម្រេច​តែ​ម្ដង​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​រំលោភ​បាន​សម្រេច​ហើយ​ជនសង្ស័យ​បាន​ឌុ​ប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ត្រូវ​បែកធ្លាយ​រឿង​ដឹង​ដល់​ក្រុម​គ្រួសារ​របស់​នាង​ប្ដឹង​នគរបាល​ទាំង​យប់​ភ្លាម​ៗ​ដែរ​។​ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៤ ខែសីហា ទើប​នគរបាល​ប៉ុស្តិ៍​ឪឡោក​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ​៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ