យុទ្ធសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង


តើ​សហគ្រិន​ដែល​ជោគជ័យ​ភាគច្រើន​ចាប់ផ្តើម​ដោយ​ដូច​ម្តេច ? អ្នកស្រី Alice Loy ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Creative Startups បាន​ចែករំលែក​ថា គ្មាន​សហគ្រិន​ណាមួយ​ដែល​ចាប់ផ្តើម​ដោយ​ដៃទទេ​នោះ​ទេ ព្រោះ​ពួក​គេ​តែងតែមាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​។
មនុស្ស​គ្រប់​រូប​ស្ថិត​ក្នុង​បណ្តាញ​មួយ​ដែល​ត​ភ្ជាប់​មនុស្ស និង​សង្គម​ព្រមទាំង​ធនធាន​ហិរញ្ញវត្ថុ​ផង​ដែរ ។ បើ​ទោះជា​អ្នក​មិន​ទាន់​ស្គាល់​មនុស្ស​ដែល​អាច​ជួយ​អ្នក​ពិតមែន​ក្តី នា​ពេល​បច្ចុប្បន្ន អ្នក​អាច​រៀនសូត្រ​បាន និង​ឈាន​ទៅ​រក​ភាព​ជា​សហគ្រិន​ដែល​ជោគជ័យ​ដោយ​សាកល្បង​ធ្វើ​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ ៖

១. ចាប់ផ្តើម​ពី​ប្រភព​ដើម​របស់​អ្នក ៖ សហគ្រិន​ចាប់ផ្តើម​ជាមួយនឹង​ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ជាមួយ​ដែល​មនុស្ស​ដែល​ស្គាល់​ស្រាប់ រួច​ពង្រីក​វា​បន្តិច​ម្តង​ៗ ។ លោក Reid Hoffman ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន LinkedIn បាន​បកស្រាយ​មក​ថា សហគ្រិន​គួរតែ​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​អ្នក​ស្រាប់ និង​អ្នក​ដែល​ដឹង​ថា អ្នក​វៃឆ្លាត ព្រមទាំង​មាន​សមត្ថភាព​ប៉ុណ្ណា​ដែល​អាច​ជួយ​ដល់​អ្នក​បាន ។

២. ជួយ​អ្នក​ដទៃ​មុន ៖ លោក Lewis Howes ដែល​ជា​សហគ្រិន និង​ស្ថាបនិក​របស់ School of Greatness បាន​ផ្តល់​យោបល់​មក​ថា កត្តា​មួយ​ដែល​សំខាន់​ក្នុង​ការ​បង្កើត​ទំនាក់ទំនង គឺ​ការ​ផ្តល់​តម្លៃ​ភ្លាម​ៗ​ដល់​មនុស្ស​ដែល​អ្នក​ទើបតែ​ស្គាល់​ថ្មី ។ វា​មាន​ន័យ​ថា រាល់ពេល​ដែល​អ្នកដឹង​ថា មនុស្ស​ដទៃ​ត្រូវការ​ជំនួយ​ប្រភេទ​អ្វី​អ្នក​គួរតែ​ចេញ​សកម្មភាព​ជួយ ។ អ្នក​ដែល​ពូកែ​បង្កើត​ទំនាក់ទំនង​តែងតែ​វិនិយោគ​នៅ​ថ្ងៃនេះ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ថ្ងៃស្អែក ។

៣. ណែនាំ​សហគ្រិន​គ្នា​ឯង ៖ វិធី​ដែល​ល្អ​ជាងគេ​ដែល​សហគ្រិន​អាច​អនុវត្ត ដើម្បី​បង្កើត​ទំនាក់ទំនង គឺ​ណែនាំ​សហគ្រិន​ដទៃ​ដែល​ពួក​គេ​ស្គាល់ ។ ដោយហេតុ​ដូចនេះ​ការ​ណែនាំ​ខ្លួន​ពិតជា​សំខាន់​ណាស់ ព្រោះ​សហគ្រិន​មួយ​រូប​ៗ​មិន​មាន​ពេលវេលា​ច្រើន​ឡើយ ។ អ្នកស្រី Loy បាន​បកស្រាយ​ថា អ្នកស្រី​តែងតែ​សួរ​មនុស្ស​ដែល​អ្នកស្រី​ស្គាល់​ពី​បញ្ហា​ដែល​ពួក​គេ​កំពុង​ចង់​ដោះស្រាយ និង​ណែនាំ​អ្នក​ដែល​អ្នកស្រី​ស្គាល់​ទៅ​ពួក​គេ​ដើម្បី​កសាង​ជំនឿ​ចិត្ត​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ