ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភខ្លាំងណាស់…អគារកំពុងភ្លើងឆេះ​​ប្រេះ​ស្រាំហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្តទៀតថា ខណៈ​អគ្គិភ័យ​កំពុង​ឆេះកាន់តែខ្លាំងឡើង​អស់​ជា​ច្រើន​​ម៉ោង​មកហើយ គិតត្រឹមម៉ោង​៤និង១២នាទីរសៀលថ្ងៃទី​២៣ សីហា នេះ បានឃើញ​ទី​តាំង​អគា​រ​ដែលកំពុងភ្លើងឆេះ​​​មានសភាព​ប្រេះស្រាំ​ជាច្រើនកន្លែង​ដោយសារឥទ្ធិពលភ្លើងក្តៅខ្លាំងក្លា​ និងកំពុងធ្វើឱ្យ​មានការបារម្ភ​ខ្លាច​​អគារ​​​​ទប់​ទល់លែងបាន អាចនឹង​​បាក់​​ស្រុតផងដែរ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្តទៀតថា ខណៈ​អគ្គិភ័យ​កំពុង​ឆេះកាន់តែខ្លាំងឡើង​អស់​ជា​ច្រើន​​ម៉ោង​មកហើយ គិតត្រឹមម៉ោង​៤និង១២នាទីរសៀលថ្ងៃទី​២៣ សីហា នេះ បានឃើញ​ទី​តាំង​អគា​រ​ដែលកំពុងភ្លើងឆេះ​​​មានសភាព​ប្រេះស្រាំ​ជាច្រើនកន្លែង​ដោយសារឥទ្ធិពលភ្លើងក្តៅខ្លាំងក្លា​ និងកំពុងធ្វើឱ្យ​មានការបារម្ភ​ខ្លាច​​អគារ​​​​ទប់​ទល់លែងបាន អាចនឹង​​បាក់​​ស្រុតផងដែរ ។ ក៏ប៉ុន្តែ អាជ្ញាធរ​និងកំពុង​ដុត​ដៃ​ដុតជើងស្វះស្វែងខ្លាំងណាស់ ក្នុងការ​​​ទប់ស្កាត់​​​​ ដោយ​ឃើញ​មាន​រថយន្ត​ពន្លត់​បានចេញអន្តរាគមន៍បន្ត​បន្ទាប់​​គ្នា​ប្រមាណ​​២០គ្រឿងទៅ​ហើយ ។

សូមបញ្ជាក់ថា ហេតុការណ៍​​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​ផ្សែង​ខ្មៅ​ហុយ​ឡើង​ខ្មួលខ្មាញ់ ស្ថិត​លើ​ផ្លូវលំ​មួយ​កន្លែង ក្នុងភូមិ​ចម្រើន​ផល សង្កាត់​បឹង​ទំពុន ដោយ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ទេ ហើយ​ក៏​កំពុង​មា​នក​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ផង​ដែរ នា​រសៀល​ថ្ងៃ​ទី​២៣ សីហា នេះ ។ ប្រភព​បន្ត​ទៀត​ថា អគ្គិភ័យ​ឆេះ​ចេញពី​ក្នុង​រោងចក្រ​ផលិត​ពូក​មួយ​កន្លែង​។

គិតមកទល់ម៉ោង១ និង៤៥នាទីរសៀល​ថ្ងៃដដែល ចរន្តអគ្គិសនី​ក្នុងតំបន់​ពាក់ព័ន្ធខាងលើទាំងអស់​ ត្រូវបាន​ផ្តាច់​​​ជាបណ្តោះអាសន្ន ដើម្បីការពារ​សុវត្ថិភាព​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ