ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយសង្ស័យកូនដែលស្លា.ប់នេះ…ជាអ្នកដុត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មូលហេតុ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆេះ​ស្លាប់​បុរស​ពិការ​ម្នាក់​នេះ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​សង្ស័យ​កូន​របស់​គាត់​ដែល​ស្លាប់​នេះ​ជា​អ្នក​ដុត ព្រោះ​កូន​ពិការ​ម្នាក់​នេះ​ធ្លាប់​បាន​ព្យាយាម​ដុត​ផ្ទះ​កន្លង​មកជា​ច្រើន​ដង​មក​ហើយ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ជួយ​ទាន់​ពេលវេលា ។ លំនៅ​ឋាន​របស់​ស្ត្រី​ឈ្មោះ ហុ​ក…

ខេត្តកំពង់ចាម ៖ មូលហេតុ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆេះ​ស្លាប់​បុរស​ពិការ​ម្នាក់​នេះ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​សង្ស័យ​កូន​របស់​គាត់​ដែល​ស្លាប់​នេះ​ជា​អ្នក​ដុត ព្រោះ​កូន​ពិការ​ម្នាក់​នេះ​ធ្លាប់​បាន​ព្យាយាម​ដុត​ផ្ទះ​កន្លង​មកជា​ច្រើន​ដង​មក​ហើយ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ជួយ​ទាន់​ពេលវេលា ។

លំនៅ​ឋាន​របស់​ស្ត្រី​ឈ្មោះ ហុ​ក បាក់​ឡេ​ង អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ល្វា​លើ ឃុំស្តៅ ស្រុក​កងមាស ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ សីហា បណ្ដាល​ឱ្យ​កូនប្រុស​របស់​គាត់​ម្នាក់​ឈ្មោះ ស៊ុន លាង​ហ៊​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្លាប់​ក្នុង​អណ្តាតភ្លើង ខណៈ​ដេក​ម្នាក់ឯង​នៅ​លើ​ផ្ទះ ។

លោក ថុ​ង ភូ​រី​វុ​ទ្ធ អធិការ​ស្តីទី​ស្រុក​កងមាស បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​មាន​អគ្គិភ័យ​កើតឡើង រូប​លោក​បាន​ដឹកនាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​១​គ្រឿង ចេញ​ទៅ​ជួយ​អន្តរា​គម៍​បាញ់​ទឹក​ពន្លត់ តែ​ដោយសារ​ចម្ងាយ​ផ្លូវ​ប្រវែង​៤០​គីឡូម៉ែត្រ ទម្រាំ​ទៅ​ដល់​ផ្ទះ​នោះ​បាន​ឆេះ​អស់​ទៅ​ហើយ ។អធិ​
ការ​ស្តីទី​នគរបាល​ស្រុក​កងមាស​បន្ត​ថា ផ្អែក​តាម​ការ​ពិនិត្យ ភ្លើង​បាន​ឆាបឆេះ​ពី​ត្រង់​កន្លែង​កូន​ម្ចាស់ផ្ទះ​ដេក​ដែល​ពិការ​ជើង ហើយ​ភ្លើង​បាន​ឆេះ​រាល​ពេញ​ផ្ទះ​តែ​ម្តង ។ ក្នុង​ពេល​កើតហេតុ​ស្ត្រី​ចំណាស់​ជា​ម្តាយ​មិន​បាន​នៅផ្ទះ​នោះ​ទេ ដោយ​គាត់​ទៅ​ទាក់ទង​អ្នក​ភូមិ​មក​ជួយ​បេះ​ម្ទេស និង​ឱ្យ​ចៅ​២​នាក់ ទៅ​ដេក​នៅផ្ទះ​អ្នក​ភូមិ​ក្បែរ​នោះ ។

ក្រោយ​ហេតុការណ៍​ភ្លើង​ឆេះ​ទើប​ម្តា​យមក​ដល់​បាន​ត្រឹម​សោកស្តាយ​ជីវិត​កូនប្រុស​ស្លាប់​រួម​នឹង​ផ្ទះ​ត្រូវ​បាន​ឆេះ​ម៉ដ្ឋ ។ ចំពោះ​សម្ភារ​ខូចខាត​រួម​មាន ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ម៉ា​សី​ុ​ន​បូមទឹក​១​គ្រឿង លុយ​១០០​ដុល្លារ អង្ករ​១​បាវ ទម្ងន់​៥០​គីឡូក្រាម សៀវភៅ​គ្រួសារ សំបុត្រ​កំណើត អត្តសញ្ញាណប័ណ្ណ និង​សម្ភារ​មួយ​ចំនួន ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ