សំណុំរឿងស្លា.ប់ស្រីកំណាន់…លើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នាព្រឹកថ្ងៃទី២២ សីហា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងភ្លោះ(អត្តឃាត ឬឃាតកម្ម) របស់លោក ឡាយ…
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នាព្រឹកថ្ងៃទី២២ សីហា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងភ្លោះ(អត្តឃាត ឬឃាតកម្ម) របស់លោក ឡាយ…
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នាព្រឹកថ្ងៃទី២២ សីហា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងភ្លោះ(អត្តឃាត ឬឃាតកម្ម) របស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពាក់ព័ន្ធការចោទប្រកាន់ចំពោះអំពើឃាតកម្មលើអ្នកស្រីមេម៉ាយកូន៣រូបស្រស់ នាង ចេវ សុវឌ្ឍនា ប៉ុន្តែការប្រកាសសាលក្រមនោះ ត្រូវបានលើកពេលទៅថ្ងៃក្រោយដោយមិនកំណត់ ។
លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់ក្នុងសវនាការថា ដោយសាររឿងក្ដីនេះមានភាពស្មុគ្រស្មាញច្រើន ដែលចាំបាច់ត្រូវការពេលវេលាឲ្យក្រុមប្រឹក្សាពិនិត្យ និងពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុន និងប្រកាសផ្តន្ទាទោស ចំពោះជនជាប់ចោទក្នុងសំណុំរឿងនេះ ។ ដូច្នេះតុលាការតម្រូវលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយដោយមិនកំណត់ ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកក្កដា សាលាដំបូងបានបញ្ចប់ការសាកសួរដេញដោល និងការសន្និដ្ឋានរបស់ក្រុមប្រឹក្សាជំនុំជម្រះជាផ្លូវការហើយ នៅឡើយតែការសម្រេចចុងក្រោយពីសំណាក់ប្រធានក្រុមប្រឹក្សា ត្រូវផ្តន្ទាទោស ឬដោះលែងជនត្រូវចោទឲ្យមានសេរីភាពវិញ លើសំណុំរឿងភ្លោះមួយនេះ ដែលសាល ក្រមនោះ និងប្រកាសថ្ងៃទី២២ សីហានេះ ។
ចំពោះលទ្ធផលនៃការសន្និដ្ឋានដែលបានចំណាយពេលពេញមួយព្រឹក លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការក្នុងអង្គសវនាការលើសំណុំរឿងក្តីមួយនេះ បានបញ្ជាក់ថា ក្រោយពីស្តាប់អង្គសវនាការជាច្រើនលើក និងការសាកសួរដេញដោលតាមទម្រង់ច្បាប់ ។ ការសន្និដ្នានចុងក្រោយរបស់តំណាងអយ្យការ បានសំណូមពរឲ្យប្រធានក្រុមប្រឹក្សាសម្រេចលើរឿងក្តីនេះ និងបានស្នើសុំទៅលោកចៅក្រមចាត់ការតាមគតិយុត្ត ។
ចំណែកមេធាវីការពារក្តីឲ្យជនជាប់ចោទទាំង៤នាក់ ក៏បានសំណូមពរដល់ប្រធានក្រុមប្រឹក្សាជំនុំជម្រះផងដែរ សុំឲ្យមានការលើកលែងកូនក្តីរបស់លោក ដែលពុំមានជាប់ពាក់ព័ន្ធបទល្មើសណាមួយនោះទេ ក្នុងសំណុំរឿងមិនច្បាស់លាស់ អត្តឃាត ឬឃាតកម្មនេះ ។ ជនជាប់ចោទទាំង៤ គឺ១-ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ ។ ២-ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ ។ ៣-ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ។និង៤-ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ។
ពួកគេបានលើកដៃប្រណមទទួចអង្វរសំណូមពរ សុំឲ្យតុលាការធ្វើការដោះលែងពួកគេមានសេរីភាពវិញ ព្រោះពួកគេពិតជាមិនបានជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា នោះទេ ។ ការស្លាប់របស់ជនរងគ្រោះពិតជា អ្នកស្រីមេម៉ាយរូបស្រស់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនមែន ។ យ៉ាងណាក្តីវាំងននសំណុំរឿងក្តី អត្តឃាត ឬ ឃាតកម្មមួយលើអ្នកស្រី ចេវ សុវឌ្ឍនា និងឃើញសខ្មៅរយៈពេលណាមួយ ។ សំណុំរឿងមួយនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើសវនាការជាច្រើនលើកហើយ ហើយទើបតែនិងត្រូវបានបញ្ចប់នៅថ្ងៃទី២២ កក្កដាកន្លងមក ។
គួបញ្ជាក់ថា ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ឧសភា កន្លងមក បានបើកសវនាការលើសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស ដែលថាជាប់ចោទពីបទឃាតកម្មលើស្រីកំណាន់មេម៉ាយកូនបីនាងចេវ សុវឌ្ឍនា ។ អង្គសវនាការបានផ្ដោតលើការបង្ហាញភស្តុតាងរបស់សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដាក់បន្ទុកលើលោក ឡាយ វណ្ណៈ ឲ្យជាប់ពិរុទ្ធ ព្រមទាំងសាក្សីមួយចំនួនទៀត ។
សាក្សីសំខាន់ដែលអង្គសវនាការបានសាកសួរពេលនោះ ពាក់ព័ន្ធអង្គហេតុស្លាប់លើអ្នកស្រី ចេវ សុវឌ្ឍនា នោះគឺលោកឧត្តមសេនីយ៍ទោ ទិត្យ បូណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ ដែលជាអ្នកចុះទៅធ្វើប្រតិកោសល្យវិច័យនៅកន្លែងកើតហេតុ កាលថ្ងៃទី២៨ និងថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺក្រោយកើតហេតុ ៣៣ថ្ងៃ ។
តាមការបញ្ជាក់របស់លោកទិត្យបូណា បង្ហាញថា នៅពេលទៅដល់ខេត្តតាកែវ គណៈករណីបានប្រមែប្រមូលឯកសារទាំងឡាយដែលសមត្ថកិច្ចខេត្តតាកែវបានធ្វើរួចហើយមកពិនិត្យមើលឡើងវិញទាំងអស់ រួមទាំងការសាកសួរសាក្សីមួយចំនួន និងចុះទៅពិនិត្យនៅផ្ទះកើតហេតុនាថ្ងៃទី២៨ កុម្ភៈ ។ ក្នុងការពិនិត្យនៅផ្ទះកើតហេតុគណៈករណីបានរកឃើញថា ការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចខេត្តមានការខ្វះចន្លោះ ធ្វេសប្រហែស និងឆាប់ធ្វើសេចក្ដីសន្និដ្ឋានលឿនពេក ដោយស្ថានភាពនៅកន្លែងត្រូវបានរុះរើខុសពីភាព ដើម ។
ចំណែកភាពមិនប្រក្រតីមានដូចជា
ទី១-នៅលើធ្នឹមបង្អួចពុំមានធូលីឬស្នាមជើងឡើងជាន់របស់ជនរងគ្រោះ បញ្ជាក់ថាជនរងគ្រោះឡើងទៅចងកដោយខ្លួនឯងទេ ។ ទី២-រនូតវាំងននដែលបាញ់វីស២គ្រាប់ជាប់ជញ្ជាំងដែលចងព្យួរសពជនរងគ្រោះមិនអាចទ្រទំងន់សពជនរងគ្រោះបានទេ ។ ទី៣-បើសិនជនរងគ្រោះចងកដោយខ្លួនឯង យកខ្សែវាំងននមកទាក់កហើយលោតទម្លាក់ខ្លួនពិតជាមានស្នាមរបួសរលាកត្រង់កទាំងសងខាង ប៉ុន្តែនេះពុំមានស្នាមដាច់រលាត់ទេ ។ ទី៤-គ្រែពួក ខ្នើយ កម្រាលពូក មានភាពរញ៉េរញ៉ៃ ។ ទី៥-មានទូរស័ព្ទ២គ្រឿងនៅលើពួក និងមួយគ្រឿងទៀតធ្លាក់នៅលើកម្រាលឥដ្ឋ នេះបង្ហាញពីភាពមិនប្រក្រតីនៅកន្លែងកើតហេតុ ។
សរុបមកគណៈករណីបានសន្និដ្ឋានជំហ៊ានដំបូងថា មានលទ្ធភាពតិចតួចបំផុតដែលជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង និងអាចជាករណីឃាតកម្មគិតទុកមុនច្រើនជាង ។គ្រប់ការលើកឡើងរបស់នគរបាលក្រសួងមហាផ្ទៃ ជនជាប់ចោទលោក ឡាយ វណ្ណៈ បានបដិសេធថាសុទ្ធតែរឿងមិនពិតនិងមូលបង្កាច់ ។
ក្នុងសវនាការពេលនោះដែរ លោក ចេវ សារ៉េន ដែលជាឪពុកបង្កើតរបស់អ្នកស្រី ចេវ សុវឌ្ឍនា បានឡើងបំភ្លឺជូនអង្គសវនាការថា នៅយប់ថ្ងៃកើតហេតុពេលគាត់បានទៅដល់ផ្ទះកូនគាត់ បានពិនិត្យមើលសពកូនស្រី ប៉ុន្តែពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ហើយលោកក៏បានសុំយកសពកូនស្រីមកធ្វើបុណ្យតាមប្រពៃណី ដោយចាត់ទុកថា អ្វីដែលកើតមកលើកូនស្រីគាត់ និងក្រុមគ្រួសារ គាត់ចាត់ទុកគឺជាព្រហ្មលិខិតដែលកំណត់វាសនាចំពោះកូនស្រីត្រឹមនឹងចុះ ហើយគាត់ក៏មិនបានដាក់ពាក្យប្ដឹងទៅលើបុគ្គលណាម្នាក់ និងទាមទារសំណងអ្វីនោះដែរ ។
ក្រោយពីបានស្ដាប់សេចក្ដីបំភ្លឺឪពុកជនរងគ្រោះ និងរបាយការណ៍ប្រតិកោសល្យវិច្ឆ័យរបស់នគរបាលក្រសួង មហាផ្ទៃ ដែលបានធ្វើឡើងក្រោយកើតហេតុ៣៣ថ្ងៃ ដែលមានភាពផ្ទុយពីថ្ងៃកើតហេតុ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនាការ និងលើកពេលទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។
គួរបញ្ជាក់ថា កាលពីខែមេសាឆ្នាំ២០១៩ អង្គសវនាការបានស្ដាប់ និងពិនិត្យនូវរបាយការណ៍ និងភស្តុតាងមួយចំនួនរបស់សមត្ថកិច្ចខេត្តតាកែវ ដែលបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាត មិនមែនជាករណីឃាតកម្មដូចការចោទប្រកាន់នោះទេ ។
សំណុំរឿងនេះ សាលាដំបូងបានចោទប្រកាន់លើជនជាប់ចោទ៤នាក់ ១-ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ និង២-ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុសរបស់ ឡាយ វណ្ណៈ)ស្ថិតនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
៣-ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និង៤-ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់អ្នកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។
អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ដោយចង.កនៅក្នុងបន្ទប់គេងរបស់នាង នៅក្នុងវីឡាជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ។
ភ្លាមៗករណីនេះត្រូវសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថាករណីខាងលើ មិនមែនជារឿង អត្តឃាតទេ ពោលគឺជារឿងឃាតកម្មទៅវិញ ដោយមានអ្នកបញ្ជា និងរៀបចំទុកដើម្បីសម្លាប់ជនរងគ្រោះ ។ ក្រោយពីបើកការស៊ើប អង្កេត សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនជាប់ចោទទាំង៤ នាក់ខាងលើ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរហូតមកដល់ពេលនេះ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ