មាន​វត្ត​ជិត​១៥០​នៅ​ក្នុង​ក្រុងភ្នំពេញ


នៅ​រាជធានី​ភ្នំពេញ មាន​វត្ត​ចំនួន​១៤៩​វត្ត (​មហានិកាយ​ចំនួន​១៤២​វត្ត ធម្មយុត្តិកនិកាយ​ចំនួន​៧​វត្ត​) ហើយ​ខណ្ឌដង្កោ គឺជា​ខណ្ឌ​ដែល​មាន​វត្ត​ច្រើន​ជាងគេ​បំផុត ។ នេះ​បើ​តាម​ការ​អះ អាង​របស់​អតីត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ។

លោក ផ​ន ដា​វី អតីត ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ខណ្ឌដង្កោ​មាន​វត្ត​ចំនួន​២៦​វត្ត ដោយ​មាន​ចំនួន​ច្រើន​ជាងគេ​បំផុត ហើយ​បន្ទាប់​មក​ទៀត​នោះ​គឺ​ខណ្ឌ​ច្បារ​អំពៅ​មាន​២៤​វត្ត ។ ចំពោះ​ខណ្ឌ​ដទៃ​ទៀត​រួម​មាន​ខណ្ឌ​ព្រែក​ព្នៅ​មាន​២៣​វត្ត ខណ្ឌ​ជ្រោយចង្វារ មាន​ចំនួន​១៩ ខណ្ឌ​សែន​សុខ មាន​១៥​វត្ត ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ចំនួន​១៣​វត្ត ខណ្ឌ​កំ​បូល​មាន​ចំនួន​១៥​វត្ត ខណ្ឌដូនពេញ មាន​ចំនួន​០៧​វត្ត ខណ្ឌចំការមន មាន​០៤​វត្ត ខណ្ឌ​ឬ​ស្សី​កែវ មាន​០៥​វត្ត ខណ្ឌ​បឹង​កេងកង​មាន​០២​វត្ត ខណ្ឌ​៧​មក​រា មាន​០៣​វត្ត ខណ្ឌទួលគោក មាន​ចំនួន​០៤ ។

លោក​ក៏​បានអោយ​ដឹងផង​ដែរ​ថា ព្រះសង្ឃ​ចំនួន​៨៦១០​អង្គ (​ភិក្ខុ​ចំនួន​៣៨២៩​អង្គ សាមណេរ​ចំនួន​៤៧៨១​អង្គ​) អាចារ្យ និង​គណៈ​ក​ម្មា​ការ​វត្ត​ចំនួន​១៦៤៩​នាក់ យាយជី តាជី ចំនួន​១០៦០ និង​និស្សិត​ស្នាក់​នៅ​រៀនសូត្រ​មាន​ចំនួន​២៨២១​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ