ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​ល្បី​រឿង​ផឹកស៊ី​ឱ​ប​ស្រី​លេច​វត្តមាន​ជា​ថ្មី

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចៅអធិការ​វត្ត​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​កន្លង​មក​រង​កា​រិះគន់​ជុំ​ទិស​ហើយ​ត្រូវ​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ព្រោងព្រៀត​ករណី​សង្ស័យ​លួច​ចេញ​ក្រៅ​វត្ត និង​ឱប​ស្រី​ឆាន់​ចំណីអាហារ​នោះ​បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​បែរជា​គេ​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​ចែក​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា​ក្រុម​157​ជូន​ជន​ក្រីក្រ​ចាស់ជរា និង​ពិការ​300​គ្រួសារ​ក្នុង​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ព្រឹក​ថ្ងៃ​ទី​23 ខែសីហា ឆ្នាំ​2019…

ខេត្តបន្ទាយមានជ័យ ៖ ចៅអធិការ​វត្ត​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​កន្លង​មក​រង​កា​រិះគន់​ជុំ​ទិស​ហើយ​ត្រូវ​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ព្រោងព្រៀត​ករណី​សង្ស័យ​លួច​ចេញ​ក្រៅ​វត្ត និង​ឱប​ស្រី​ឆាន់​ចំណីអាហារ​នោះ​បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​បែរជា​គេ​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​ចែក​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា​ក្រុម​157​ជូន​ជន​ក្រីក្រ​ចាស់ជរា និង​ពិការ​300​គ្រួសារ​ក្នុង​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ព្រឹក​ថ្ងៃ​ទី​23 ខែសីហា ឆ្នាំ​2019 ហើយ​មាន​ប្រភព​ថា ភិក្ខុ​អង្គ​នេះ​គង់នៅ​ជា​អធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ដូច​ដើម ។ ចៅអធិការ​ដែល​រង​កា​រិះគន់​ខាងលើ​ព្រះ​នាម តឿ ប៊ុ​ន​ធឿ​ន ។

កន្លង​មក​មាន​រូបភាព​ចៅអធិការ​វត្ត​ខាងលើ​បែកធ្លាយ​ស្លៀកពាក់​ស៊ី​វិល​ពាក់មួក​អង្គុយ​ញ៉ាំ​ចំណីអាហា​ជាមួយ​ស្រី​ក្មេង និង​អតីត​ចៅអធិការ​វត្ត​ទួល​ល័​ក្ខ​ណ៌​រស្មី​ទួល​ពង្រ​ដែល​ទទួលស្គាល់​ការ​ពិត​ហើយ​សុំ​ទៅ​ផ្សឹក​ខ្លួនឯង​នៅ​ស្រុក​កំណើត​ឯ​ខេត្តពោធិសាត់ ។ យ៉ាងណា​ពេល​សាកសួរ​តាម​ទូរស័ព្ទ​ដំបូង​ចៅអធិកា​វត្ត​អង្គ​នេះ​បដិសេធ​ថា​ជា​រឿង​មិន​ពិត ។

ក្រោយ​ផ្ទុះ​រឿងអាស្រូវ​កាលពី​រសៀល​ថ្ងៃ​ទី​1 ខែឧសភា ឆ្នាំ​2019 មាន​ជំនួប​ប្រជុំ​មួយរ​វៀង​ព្រះ​មេគុណ​ខេត្ត​/​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា និង​មានការ​ចូលរួម​ពី​ព្រះ​អនុគណ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ព្រះពុទ្ធ​សាសនា​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ហៅ​វត្ត​អណ្តូង​ថ្ម​មាស​ដែល​ជំនួប​ប្រជុំ​នា​ពេល​នោះ​ក៏​មាន​ប្រភព​ថា ចៅអធិការ​វត្ត​ខាងលើ​ក៏​មាន​វត្តមាន និង​ចង់​សុំ​ចូល​ទ្រនំ​វិញ ។

ក្រោយ​ជំនួប​ប្រជុំ​នោះ​លោក យ៉ិ​ន យឿ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ពិ​ជា​មាន​ជំនួប​រក​ដំណោះស្រាយ​មែន​ប៉ុន្តែ​លោក​បញ្ជាក់​ថា​មិន​អនុញ្ញាត​ឲ្យ​ភិក្ខុ តឿ ប៊ុ​ន​ធឿ​ន ឡើយ​បើ​ទៅ​គង់នៅ​វត្ត​ណា​បាន​ក្រៅពី​ក្នុង​ខេត្តបន្ទាយមានជ័យ ។

យោង​តាម​ឯកសារ​របស់​ព្រះ​គ្រូ ប៉ុក ចំរើន អនុគណ​ក្រុង​ប៉ោយ​ប៉ែ​ត​លើក​ឡើង​ថា ក្រោយ​ពី​មាន​គេ​បង្ហោះ​រូបភាព​របស់​ភិក្ខុ តឿ ប៊ុ​ន​ធឿ​ន ស្លៀកពាក់​ខោអាវ​មាន​ឱប​ស្រី​ស្នេ​ហ៌​ផង​នោះ​ពេល​បាន​លេចឮ​រឿង​រួច​ភិក្ខុ តឿ ប៊ុ​ន​ធឿ​ន បាន​សុំ​លាលែង​ពី​តួនាទី​ជា​មន្ត្រី​សង្ឃ​ហើយ​បាន​ផ្ទេរ​សិទ្ធ​ចៅអធិការ​ប្រគេន​គ្រូសូត្រស្តាំ​ដោយ​ប្រាប់​ថា ទៅ​ព្យាបាល​ជម្ងឺ​មួយ​រយៈ ។

ហើយ​ព្រះ​អនុគណ​លើក​ឡើង​បន្ត​ថា ពេល​រឿង​កើតឡើង​ព្រះ​អង្គ​មិន​បាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទេ​មាន​តែ​សា​ម៉ី​ខ្លួន​(​តឿ ប៊ុ​ន​ធឿ​ន​)​ទើបបាន​ដឹង​ថា បាន​ធ្វើ​ទោស​ដល់​កម្រិត​ណា ។ ករណី​នេះ​ចៅអធិកា​វត្ត​ជាប់​សង្ស័យ​បាន​ឆ្លើយ​បំភ្លឺ​នៅ​បញ្ហា​ដែល​បាន​កើតឡើង​ថា នៅ​រាល់​បញ្ហា​ទាំង​អស់នោះ​«​កូ​ណា​អាច​ទទួលយក​បាន​ខ្លះ​និង​មិន​អាច​ទទួលយក​បាន​ខ្លះ​ហើយ​កូ​ណា​មិន​បាន​ប្រព្រឹត្ត​សេព​មេ​ធុ​ណ​ធម្ម​ទេ​គ្រាន់តែ​ស្លៀកពាក់​ខោអាវ​ចូលរួម​កម្មវិធី​តែ​ប៉ុណ្ណោះ​ទេ​»​។

បើ​និយាយ​ពី​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​លោក យ៉ិ​ន យឿ​ន ដំបូង​ថា​សង្ឃ​ខាងលើ​សារភាព​នៅ​កំហុស និង​ឲ្យ​មន្ត្រី​ធម្មកា និង​សាសនា​ក៏​ដូច​ជា​ព្រះ​អនុគណ​ក្រុង​ប៉ោយ​ប៉ែ​ត​ផ្សឹក​ចៅអធិការ​វត្ត​ខាងលើ​ហើយ ។ លុះ​ក្រោយមក​ក៏​បែកធ្លាយ​ថា ចៅអធិការ​វត្ត​នេះ​មិន​ទាន់​សឹក​ទេ​ហើយ​ប្រុង​សុំ​ចូល​ទ្រនំ​វិញ ។

លោក​ប្រធាន​មន្ទីរ​ក៏​អះអាង​តាម​ទូរស័ព្ទ​ថា មិន​អនុញ្ញាត​ទេ​ដោយ​លើក​ឡើង​ថា ទៅ​គង់នៅ​វត្ត​ណា​ក៏​បាន​លើកលែងតែ​វត្ត​ក្នុង​ខេត្តបន្ទាយមានជ័យ​ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ពេល​ដែល​លេចឮ​ថា ចៅអធិកា​ខាងលើ​វិល​ចូល​វត្ត​វិញ​ភ្នាក់ងារ កោះសន្តិភាព បាន​ទាក់ទង​សុំ​កា​បំភ្លឺ​ទៀត​តែ​លោក​ប្រធាន​មន្ទីរ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ដោយ​ប្រាប់​ថា​លោក​កំពុង​ជាប់រវល់​បើកបរ​រថយន្ត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ