ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញជនបរទេសរត់ដេញតាម​នារីម៉ាស្សា ​អ្នក​​បើកម៉ូតូកង់បីក៏​សួរនាំ ស្រាប់​តែផ្ទុះជម្លោះ​ផ្អើល​ផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ផ្ទុះជម្លោះ​រវាង​​ម្ចាស់​ហាង​ម៉ាស្សា​និង​អ្នក​រត់​ម៉ូតូ​កង់​បី​វាយ​គ្នា​ផ្អើល​ផ្លូវ​១៧៨ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ទាំង​សងខាង បន្ទាប់ពីមាន​ជនបរទេស​២នាក់​ប្តី​ប្រពន្ធ​ចូល​ហាងម៉ាស្សា ហើយក៏ដេញរត់ដេញ​តាម​ស្ត្រីម្នាក់​ជាបុគ្គលិកហាងម៉ាស្សា​ ដោយ​ចោទ​ថាបាន​បន្លំលួចលុយ លុះ​ពេល​អ្នក​បើកបរ​ម៉ូតូកង់បីសួរ​នាំ​ក៏មានការ​ឈ្លោះប្រកែក​ជា​មួយ​ម្ចាស់​ហ​ាង​ រហូតឈានដល់ការ​វាយ​តប់គ្នាតែម្តង ។​…

រាជធានីភ្នំពេញ ៖ ​ផ្ទុះជម្លោះ​រវាង​​ម្ចាស់​ហាង​ម៉ាស្សា​និង​អ្នក​រត់​ម៉ូតូ​កង់​បី​វាយ​គ្នា​ផ្អើល​ផ្លូវ​១៧៨ ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ទាំង​សងខាង បន្ទាប់ពីមាន​ជនបរទេស​២នាក់​ប្តី​ប្រពន្ធ​ចូល​ហាងម៉ាស្សា ហើយក៏ដេញរត់ដេញ​តាម​ស្ត្រីម្នាក់​ជាបុគ្គលិកហាងម៉ាស្សា​ ដោយ​ចោទ​ថាបាន​បន្លំលួចលុយ លុះ​ពេល​អ្នក​បើកបរ​ម៉ូតូកង់បីសួរ​នាំ​ក៏មានការ​ឈ្លោះប្រកែក​ជា​មួយ​ម្ចាស់​ហ​ាង​ រហូតឈានដល់ការ​វាយ​តប់គ្នាតែម្តង ។​

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២២ ​ខែសីហា​ ឆ្នាំ​២០១៩ ​តាម​បណ្តោយ​ផ្លូវ​១៧៨ ​កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ នៅ​ចំណុច​ហាង​ម៉ាស្សា​មួយ​កន្លែង​យីហោ​ ម៉ាស្សា​បុរាណ​ខ្មែរ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេឃើញ​ជនជាតិ​បរទេស​២​នាក់​ប្តី​ប្រពន្ធ​បាន​ចូល​ទៅ​ម៉ាស្សា​ក្នុងហាង​ខាងលើ​ លុះ​ពេល​ដែល​ម៉ាស្សា​រួច​ក៏​ស្រាប់​ប​តែ​ផ្អើល​ឆោឡោ​ ដោយ​ជនជាតិ​បរទេស​​រត់​ដេញ​តាម​ចាប់​ស្ត្រី​ម្នាក់​ជាបុគ្គលិកហាង​ម៉ាស្សា ដោយ​ចោទប្រកាន់​​ថា​ស្ត្រី​ម្នាក់​នោះ​ជា​អ្នក​បន្លំ​លួច​លុយរបស់​​ពួកគាត់​ ទើប​​អ្នក​បើកបរ​​ម៉ូតូ​កង់​បី​ រួមទាំង​ជនបរទេស​នាំ​គ្នា​ទៅ​សួរនាំ​​ ​ក៏ស្រាប់តែ​មានការ​ឈ្លោះប្រកែក​គ្នាជាមួយ​ម្ចាស់​ហាង ​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​​គ្នា​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូកង់បី​រង​របួស​បែកក្បាល​ ​និងបង្ក​ការ​ភ្ញាក់​​ផ្អើល​ពេញ​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​ និ​ង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​បានចុះ​​ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​​ភាគី​ទាំង​សងខាង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរ​បាលតែម្តង​ ។

បើ​តាម​សំដី​ភាគី​ខាង​ម្ចាស់​ហាង​ម៉ាស្សា​​បាន​និយាយ​ថា អ្នក​រត់​ម៉ូតូ​កង់​បី​នោះ​ជា​អ្នក​រករឿង​គាត់​ ​ហើយ​យក​ដំបង​ទីប​​មក​វាយ​លើ​​គាត់​ទៀត ទើប​ខាង​បងប្អូន​គាត់​ការពារ​ខ្លួន ។

​ចំណែក​ភាគី​​ខាង​អ្នក​បើកបរ​ម៉ូតូ​កង់​បី​វិញ​​បាន​និយាយ​ថា ​គាត់​​គ្រាន់តែ​សួរនាំ​ដើម្បី​អោយ​ដឹង​រឿង​សោះ​បែរជា​នាំ​គ្នា​យក​ខ្សែ​ក្រ​វាត់​​មក​វាយ​គាត់​ បណ្តាល​អោយ​បែកក្បាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ​ភាគី​ទាំង​សងខាង​​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ ដោយ​​​មិន​បាន​ដាក់​ពាក្យបណ្តឹង​​​​​​អ្វីទាំងអស់ ហើយ​ក៏​បញ្ចប់រឿង​តែ​ម្តងទៅ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ