ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន​បី​យ៉ាង​ឱ្យ​ផល​មិន​ដូច​គ្នា​ទេ

4 ឆ្នាំ មុន

បណ្តា​ទាន​ទាំងអស់ ទាសទាន សហាយ​ទាន សា​មិ​ទាន ជា​ទាន ដែល​បរិស័ទ​អ្នកមាន​សទ្ធា​ប្រព្រឹត្ត​ធ្វើ​រាល់ថ្ងៃ ជួន​ក៏​ធ្វើ​ទៅ​ប៉ះ​ចំ​ទាសទាន ជួន​ក៏​ចំ​សហាយ​ទាន ជួន​ក៏​ប៉ះ​សា​មិ​ទាន​ជា​ធម្មតា​ទៅ​ហើយ​ព្រោះ​ជា​បុថុជ្ជន ហើយ​ក៏​ជា​ទាន​ឱ្យ​ផល​មិន​ដូច​គ្នា​ឡើយ…

បណ្តា​ទាន​ទាំងអស់ ទាសទាន សហាយ​ទាន សា​មិ​ទាន ជា​ទាន ដែល​បរិស័ទ​អ្នកមាន​សទ្ធា​ប្រព្រឹត្ត​ធ្វើ​រាល់ថ្ងៃ ជួន​ក៏​ធ្វើ​ទៅ​ប៉ះ​ចំ​ទាសទាន ជួន​ក៏​ចំ​សហាយ​ទាន ជួន​ក៏​ប៉ះ​សា​មិ​ទាន​ជា​ធម្មតា​ទៅ​ហើយ​ព្រោះ​ជា​បុថុជ្ជន ហើយ​ក៏​ជា​ទាន​ឱ្យ​ផល​មិន​ដូច​គ្នា​ឡើយ ។ តើ​ទាន​ទាំង​បី​នេះ​មាន​លក្ខណៈ​ផ្សេង​គ្នា​ដូច​ម្តេច ?

ខាងក្រោម​នេះ​ជា​ការ​រ​ង្គា​យ​សេចក្តី​នៃ​ទាន​ទាំង​បីដូច​តទៅៈ
១- ទាសទាន ឱ្យ​វត្ថុ​អន់​ជាង​វត្ថុ​ដែល​ខ្លួន​ប្រើប្រាស់​បរិភោគ

២-​សហាយ​ទាន ឱ្យ​របស់​ដែល​ល្អ​ប្រសើរ​ស្មើនឹង​ខ្លួន​បរិភោគ​ប្រើប្រាស់

៣-​សា​មិ​ទាន ឱ្យ​វត្ថុ​ល្អ​ប្រណីត​ជាង​វត្ថុ​ដែល​ខ្លួន​ប្រើប្រាស់​បរិភោគ ។

បណ្តា​ទាន​ទាំង​បី​នេះ​ឱ្យ​ផល​មិន​ដូច​គ្នា​ទេ​គឺ ទាសទាន​ឱ្យ​ផល​ទាប​ជាង​សហាយ​ទាន ម្ចាស់​ទាន​ទោះ​បានជា​ស្តេច​ចក្រ​ក្នុង​ជាតិ​ណា​ក៏​ដោយ ក៏​ក្សត្រ​នោះ​នៅ​តែ​ស្ថិត​ក្រោម​បង្គាប់បញ្ជា​គេ និង​ពុំ​សូវ​មាន​រាជ្យសម្បត្តិ​បរិបូ​ណ៌​ឡើយ ។

ឯ​សហាយ​ទាន​ឱ្យ​ផល​តិច​ជាង​សា​មិ​ទាន បើ​បានជា​ស្តេច​ចក្រ​ក៏​ស្តេច​នោះ​មាន​អំណាច​ស្មើ​គេ មិន​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​អ្នក​ណា​ឡើយ ។

​ចំណែក​សា​មិ​ទាន​ឱ្យ​ផល​ប្រពៃ​ក្រៃ​លែង​ប្រសើ​ជាង​ទាន​នានា​លើកលែងតែ​ធម្មទាន បើ​បានជា​ស្តេច​ចក្រ នឹង​ជា​ក្សត្រ​ដែល​មាន​ទសពិធរាជធម៌ មាន​អំណាច​គ្រប​សង្កត់​អស់​ជម្ពូទ្វីប​ទាំងមូល ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ