ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមួយក្នុងស្រុកសំឡូត​ អត់សូវទទួល​បាន​ពុទ្ធបរិស័ទ​ឆ្ងាយៗ​…ព្រោះតែ​ឧបសគ្គ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «វត្ត​រស្មី​ដូន​ត្រិ​ត» មិនសូវ​មាន​គេ​ស្គាល់ ព្រោះ​មាន​ចម្ងាយ​ចុះ​ពី​បណ្តោយ​ផ្លូវ​កៅស៊ូ​ថ្មី​ជាង​១០០​គីឡូម៉ែត្រ ចេញពី​បាត់ដំបង ​ទៅ​ព្រំដែន​ថៃច្រក​៤០០ ក្នុងស្រុក​សំឡូត ត្រង់​ជិត​ផ្សារ​ឃុំ​តា​សាញ់ បែក​ចុះ​ទៅ​ខាងឆ្វេង​ដៃ​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ទៀត…

ខេត្តបាត់ដំបង ៖ «វត្ត​រស្មី​ដូន​ត្រិ​ត» មិនសូវ​មាន​គេ​ស្គាល់ ព្រោះ​មាន​ចម្ងាយ​ចុះ​ពី​បណ្តោយ​ផ្លូវ​កៅស៊ូ​ថ្មី​ជាង​១០០​គីឡូម៉ែត្រ ចេញពី​បាត់ដំបង ​ទៅ​ព្រំដែន​ថៃច្រក​៤០០ ក្នុងស្រុក​សំឡូត ត្រង់​ជិត​ផ្សារ​ឃុំ​តា​សាញ់ បែក​ចុះ​ទៅ​ខាងឆ្វេង​ដៃ​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ទៀត កាត់​តាម​ព្រៃ​ភ្នំដងអូរ ដែល​មានការ​លំបាក​ក្នុង​ពេល​ខែវស្សា ដែលមិសូវ​មាន​មនុស្ស​បាន​ទៅ​ដល់​ ក្រៅ​តែ​ពី​អ្នកស្រុកក្នុង​ភូមិ​ដែល​មានផ្ទះ​ក្បែរៗ​
ទី​នោះប៉ុណ្ណោះ ។

សូមបញ្ជាក់ថា វត្ត​សុវណ្ណ​គង្គា​រតនា​រាម (​ហៅ​វត្ត​រស្មី​ដូន​ត្រិ​ត​) ស្ថិត​នៅ​ភូមិ​ដូន​ត្រិ​ត ឃុំ​តា​សាញ់ ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​មាន​ចម្ងាយ​ចុះ​ពី​ផ្លូវ​កៅស៊ូ​ចេញពី​ឃុំ​តា​សាញ់​ទៅ ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ តាម​ផ្លូវ​ដី​លំ ឆ្លងកាត់​ជ្រោះ​អូរ តាម​សណ្ឋាន​ខ្ពង់រាបមាន​​លក្ខណៈ​ព្រៃ​ភ្នំ ដែល​ខែវស្សា​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​ឆ្លង​ជ្រោះ​អូរ​កាត់​ទឹកបាន​ឡើយ ។ ដូច្នោះ ប្រជាពលរដ្ឋ​ដែល​តែងតែ​ទៅ​ធ្វើបុណ្យ​ច្រើន​មាន​តែ​ក្នុង​ខែ ប្រាំង ឬ​ពេល​គ្មាន​ទឹក​លិចលង់​តាម​ដងអូរ ដែល​ត្រូវ​ឆ្លងកាត់ប៉ុណ្ណោះ ។

វត្ត​នេះ​ ត្រូវ​បាន​កសាង​ឡើង​នៅ​ថ្ងៃ​ទី​៦​ មិថុនា ​ឆ្នាំ​២០១០​ ដោយ​ពុទ្ធបរិស័ទ​នៅ​ក្នុង​តំបន់​នោះ ​ដែល​ចង់ បាន​ទី​វត្ត​អារាម​ សម្រាប់​ពេល​មានបុណ្យ​ទាន ម្តង​ៗ​នាំ​គ្នា​ទៅ​គោរព​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​ឲ្យ​មាននៅ​ទីនោះ ពីព្រោះ​លក្ខណៈ​ភូមិសាស្ត្រ ជា​តំបន់​ព្រៃ​ភ្នំ​នៅ​ដាច់​ស្រយាល​ពី​ទីប្រជុំជន​ស្រុក ដែល​លំបាក​ខ្លាំង​គឺ​ផ្លូវលំ​មិន​អំណោយផល គួប​ផ្សំ​អំពី​ជីវភាព​បងប្អូន​នៅ​តំបន់​នោះ​នៅ​មាន​កំរិត​នៅឡើយ ទើប​ការ​កសាង​អ្វី​ជា​ដុំ​កំភួន​មិន​បាន​លូតលាស់​ទៅ​មុខ​ទៀត​បាន​ឡើយ ។

ព្រះ​តេជគុណ ព្រះ​នាម​ឡាយ សុ​ខុន ជា​ចៅអធិការ​នៅ​ក្នុង​វត្ត​នេះ​មាន​សង្ឃដីកា​ថា នៅ​ក្នុង​វត្ត​នេះ​មាន​ព្រះ​សង្ឃ​តែ​៥​អង្គ​ប៉ុណ្ណោះ ហើយ​ការ​គោរព​បូជា ភាគច្រើន​មាន​តែ​ពេល​បុណ្យ​ទាន​ធំ​ៗ ដូច​ជា​ចូល​ឆ្នាំ ភ្ជុំបិណ្ឌ ដែល​មាន​ពុទ្ធបរិស័ទ​នៅ​ក្នុង​តំបន់​នោះ​តែ​ប៉ុណ្ណោះ ពីព្រោះ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ និង​លំបាក​តាម​ផ្លូវថ្នល់​តាម​ស្ថានភាព​ព្រៃ​ភ្នំ​ផង ចំពោះ​បុណ្យ​កឋិនទាន ឬ​ផ្កាប្រាក់​សាមគ្គី មិន​ដែល​មាន​ពុទ្ធ បរិស័ទ​ពី​ចម្ងាយ​បាន​ទៅ​ដល់​ណាស់ ហើយ​ចំណូល​ក៏​បាន​មក​តិចតួចស្តួចស្តើង កុំ​ថា​ឡើយ​ដល់ក​សាង ព្រះ​វិហារ ឬ​កុដិ​ថ្ម ជួប​ការ​លំបាក សូ​ម្បី​តែ​ការ​ប្រើប្រាស់​សម្រាប់​ភោជនាហារ ហើយ​បន្សល់​សន្សំទុក​ក្នុង​ភ័ស្តុភារ​សម្រាប់​វត្ត​ក៏​គ្មាន​ដែរ ។

លោកតា​ខៀវ ផុ​ន ជា​ប្រធាន​គណៈកម្មការ​វត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​គ្មាន​ការ​រីក​ចំរើន​ទៅ​មុខ មក​ពី​វត្ត​នេះ​នៅ​ឆ្ងាយ ហើយ​មាន​តែ​កម្លាំង​បងប្អូន​នៅ​ទី​នេះ បាន​ជួយ​ជ្រោមជ្រែង​គ្នា​អារ​កាត់ឈើ​ក្នុង​ព្រៃ​មក​រៀបចំ​កសាង​បាន​វិហារ​ឈើ​ សម្រាប់​គោរព​មក​៩​ឆ្នាំ​មក​ហើយ តែ​មិន​ទៅ​មុខ​សោះ ចំពោះ​ការ​អំពាវនាវ​របស់​គណៈកម្មការ​យើង​ទាំងអស់ តែងតែ​បំផុស​ជា​ប្រចាំ​ដើម្បី​រក​អ្នក​មានចិត្ត​សប្បុរសធម៌ មក​រួបរួម​គ្នា​ដើម្បី​ជួយ​កសាង​សាលាឆាន់​ខ្លះ តែ​បច្ច័យ​បាន​មក​សម្រាប់​តែ​ចង្ហាន់ លោក​តែ​ប៉ុណ្ណោះ បើ​ពឹងផ្អែក​លើ​ពុទ្ធបរិស័ទ​នៅ​ទី​នេះ គឺ​ជីវភាព​អ្នកចំការ​តាម​ព្រៃ​ភ្នំ រកបាន​សម្រាប់​តែ​មួយ​រស់​ៗ​ខ្លួនឯង​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ