ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​លើក​នេះ​គ្រាន់តែ​អប់រំ​…​ក្រុម​កាយ​លៀស និង​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បទល្មើស​អូស​លៀស​ដោយ​ម៉ាស៊ីន​ខុសច្បាប់ នៅ​តាម​ដង​ទន្លេធំ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ​បាន​ចុះ​ល្បាត​តាម​ដង​ទន្លេធំ ដើម្បី​ឃ្លាំមើល…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បទល្មើស​អូស​លៀស​ដោយ​ម៉ាស៊ីន​ខុសច្បាប់ នៅ​តាម​ដង​ទន្លេធំ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ​បាន​ចុះ​ល្បាត​តាម​ដង​ទន្លេធំ ដើម្បី​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​នេសាទ​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ ។

លោក ឃឹម ឡុ​ង នាយ​ផ្នែក​រដ្ឋបាល​ជលផល​បាន​និយាយ​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​ទទួល​ព័ត៌មាន ថា មាន​បទល្មើស​កាយ​លៀស ក្នុង​ដែន​ភូមិសាស្ត្រ​របស់​លោក ភ្លាម​ៗ​នោះ​លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​កាណូត​៣​គ្រឿង និង​មន្ត្រី​ជលផល​៨​នាក់​ចុះ​ល្បាត​តាម​ដង​ទន្លេ ហើយ​ក៏​បាន​ប្រទះ​ឃើញ​កាណូត​បា​ឡា​ស្មាច់​៣​គ្រឿង​មាន​គ្នា​៦​នាក់​កំពុង​ធ្វើ​សកម្មភាព​អូស​លៀស​ដោយ​ម៉ាស៊ីន​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ឱ​ម៉ា​ល់ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជាប់​ព្រុំប្រទល់​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅ​ពេល​ឃើញ​ក្រុម​សមត្ថកិច្ច ពួក​គេ​បាន​ទម្លាក់​កញ្ច្រែង​កាយ​លៀស​ចោល​ក្នុង​ទឹក​ក្បែរ​ច្រាំង​ទន្លេ ។ ដោយ​ឃើញ​សកម្មភាព​បែប​នេះ ក្រុម​អ្នកកាសែត​ដែល​បាន​ចុះ​ជាមួយ​សមត្ថកិច្ច​ក៏​បាន​ជួប​សម្ភាសន៍​សួរនាំ​ពួក​គាត់ ដោយ​ពួក​គាត់​បាន​និយាយ​ថា ពួក​គាត់​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​បា​ស្រូវ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។ ពួក​គាត់​បាន​បញ្ជាក់​ថា ៖ ការ​កាយ​លៀស​ដោយ​ម៉ា​ស៊ី​នេះ ពិតជា​ខុសច្បាប់ ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​ទើប​បង្ខំ​អោយ​ពួក​គាត់​កាវ​លៀស​ដោយ​ម៉ាស៊ីន​តូច​ៗ​បែប​នេះ ដូច្នេះ​សូម​សមត្ថកិច្ច​យោគយល់​អនុគ្រោះ​ផង ។ លៀស​ដែល​ពួក​គាត់​កាយ​បាន​នេះ​គាត់​យក​ទៅ​លក់​ឡើង​ឡាន​នៅ​ទឹកដី​ខេត្តកំពង់ចាម ដោយ​ក្នុង​១​កា​រ៉ុ​ង​លក់​បាន​ថ្លៃ​១​ម៉ឺន​៤​ពាន់​រៀល ដែល​គេ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ក្នុង​ក្រុងភ្នំពេញ និង​ឮ​ថា គេ​យក​ទៅ​ផលិត​ធ្វើ​ជា​ចំណី​ត្រី ឬ​ចំណី​សត្វ ។

ទាក់ទង​នឹង​បទល្មើស​ខាងលើ​នេះ​សមត្ថកិច្ច​ជលផល​ផ្នែក​កំពង់​ប្រាសាទ​បាន​បញ្ជាក់​អោយ​ដឹង​ថា ៖ កន្លង​ទៅ​អ្នក​កាយ​លៀស​ដោយ​ម៉ាស៊ីន​ខុសច្បាប់​ទាំង​៣​ទូក​នេះ សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​ផាកពិន័យ​តាម​ផ្លូវច្បាប់​រួច​ម្តង​មក​ហើយ ក្នុង​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ តែ​លើក​នេះ​មក​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ដី​ខេត្តកំពង់ចាម ដូច្នេះ​សមត្ថកិច្ច​ជលផល​ខេត្តកំពង់ឆ្នាំង​មិន​លូកដៃ​ទេ​ក្នុង​ដែន​សមត្ថកិច្ច​របស់​គេ​ឡើយ ហើយ​គ្រាន់តែ​សំណូមពរ​ដល់​ពួក​គាត់​ជា​អ្នក​កាយ​លៀស​គួរតែ​យល់​អំពី​ច្បាប់​ជលផល​នឹង​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ បើ​ពេល​ជួប​លើក​ក្រោយ​ទៀត​សមត្ថកិច្ច​មិន​លើកលែង​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ