ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបានហៅលោក តា សួងថា ​ទេវតា​ដើរ​ដី​របស់​ខ្មែរ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោកតា សួង ជា​ព្រះ​នាម​ដែល​ប្រជាជន​បាន​ដាក់​ឲ្យ​ថា លោក​ឪ ជា​ទេវតា​ដើរ​ដី​របស់​ខ្មែរ បាន​ជួយ​ព្យាបាល​ដល់​មនុស្សលោក​ទូទៅ​តាម​តំបន់​ជនបទ​ព្រៃ​ភ្នំ​គ្រប់​ទីកន្លែង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ។…

ខេត្តបាត់ដំបង ៖ លោកតា សួង ជា​ព្រះ​នាម​ដែល​ប្រជាជន​បាន​ដាក់​ឲ្យ​ថា លោក​ឪ ជា​ទេវតា​ដើរ​ដី​របស់​ខ្មែរ បាន​ជួយ​ព្យាបាល​ដល់​មនុស្សលោក​ទូទៅ​តាម​តំបន់​ជនបទ​ព្រៃ​ភ្នំ​គ្រប់​ទីកន្លែង នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ។ ដែល​លោក​ឪ សួង ឬ​លោកតា សួង គឺជា​កូន​របស់​លោកតា ឈួ​ន និង​លោកយាយ ស៊ន ដែល​ជា​អ្នកស្រុក​គូ​លេ​ន​ព្រហ្ម​ទេព ក្នុង​ខេត្តព្រះវិហារ ហើយ​លោកតា ឈួ​ន ដែល​ជា​ឪពុក​បាន​អនិច្ចកម្ម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ។

លោកតា សួង ប្រ​សូត្រ​នៅ​ភូមិ​គូ​លេ​ន ស្រុក​គូ​លេ​ន​ព្រហ្ម​ទេព នៃ​ខេត្តព្រះវិហារ ដែល​មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ។ កាលពី​អាយុ​១០​ឆ្នាំ កុមារ សួង តែងតែ​សុំ​ឪពុក​ម្តាយ​ទៅ​បួស តែ​ដោយ​ឃើញ​កុមារ​សួង នៅ​តូច​ពេក​ឪពុក​ម្តាយ​មិន​ទាន់​អនុញ្ញាត​អោយទៅ​បួស​ទេ ។ លុះ​កុមារ​សួង អាយុ​១៥​ឆ្នាំ ឪពុក​ម្តាយ​ក៏​បាន​អនុញ្ញាត​អោយទៅ​បួស​បាន​បួស​ជា​សាម​ណរ និង​ជា​ភិក្ខុ នៅ​វត្ត​គូ​លេ​ន​ព្រហ្ម​ទេព ។

ក្រោយមក​ភិក្ខុ​សួង បាន​ចាក​ចេញពី​វត្ត​ទៅ​ធ្វើ​ធុ​ង្គ​រុក្ខមូល​នៅ​លើ​កំពូលភ្នំ​ត្បែងមានជ័យ ដោយពេល​វេលា​បាន​អូស​បន្លា​យមក​ប្រមាណ​២០​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​១៩៧០ លោកតា សួង (​បាន​ក្លាយជា​សេនា​ដៃ​ឆ្វេង​) រួម​ជាមួយ​គ្រូ​ក្មេង ឬ​សេនា​ដៃស្តាំ (​ជំនាញ​ខាង​យោធា​) បាន​ចុះ​មក​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុងភូមិ​កំណើត​របស់​លោក ដើម្បី​ទៅ​ថ្វាយបង្គំ​ឪពុក​ម្តាយ និង​សួរសុខទុក្ខ​ញាតិ​ញោម ។ ជា​រឿយ​ៗ​លោកតា តែង​និមន្ត​ទៅ​ប្រោសសត្វ​គ្រប់​ទីកន្លែង ក្នុង​ទឹកដី​ខ្មែរ​បច្ចុប្បន្ន និង​ទឹកដី​ខ្មែរ​កាលពី​អតីត (​ជា​ពិសេស​នៅ​ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ​) ។ នៅ​ពេល​ស្លៀក​ស ពាក់​ស លោកតា គឺជា​តាបស នៅ​ពេក​ស្លៀក​ស្បង់​ចីវរ លោកតា គឺជា​លោក​ធុតង្គ ។

ជនជាតិ​សៀម និង​ខ្មែរ​ខាងលើ​គោរព​លោកតា​ណាស់ ដែល​គេ​តែងតែ​ហៅ​លោកតា​ថា «​ទេវតា​ដើរ​ដី ឬ​ទេវតា​លេង​ដី (เทวดาเดินดิน หรือ เทวดาเล่นดิน )»​។ សូ​ម្បី​តែ​ស្តេច​សៀម​ក៏​គោរព​លោក​ដែរ ពីព្រោះ​លោកតា សួង បាន​មើលជំងឺ បុត្រី​ស្តេច​សៀម​ឲ្យ​បានជា ដែល​វេជ្ជបណ្ឌិត​អា​ល្លឺ​ម៉​ង់​មិន​អាច​មើល​ជា ។ លោកតា​ចេះ​យ៉ាង​ច្បាស់លាស់​នូវ​វិជ្ជា​ព្យាបាល​ជម្ងឺ​ដោយ​ប្រើ​តេជោធាតុ ឬ​ថាមពលនុយក្លេអ៊ែរ​ក្នុង​រុក្ខជាតិ​ដែល​ជា​មរតក​របស់​អ្នកប្រាជ្ញ​ខ្មែរ​តាំងពី​សម័យ​អង្គរ ។ លោកតា​តែង​ប្រើ​វិជ្ជា​នេះ ដើម្បី​សង្គ្រោះ​ជនជាតិ​ខ្មែរ និង​មនុស្ស​ទូទៅ​មាន​ជនជាតិ​សៀម​ជា​ច្រើន​ចង់​រៀន​វិជ្ជា​ពី​លោកតា ប៉ុន្តែ​វិជ្ជា​នេះ​អាច​បង្រៀន​បាន​ទាល់តែ​អ្នក​នោះ​មាន​ញាណ បេះដូង ជា​ពូជពង្ស​ខ្មែរ​ទើប​អាច​មាន​និស្ស័យ​រៀន​បាន ។

លោកតា​បាន​ចូល​សមាបត្តិ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​១៩៩៩ សព្វថ្ងៃ​ព្រះ​រូប​របស់​លោកតា​ត្រូវ​បាន​តម្កល់​ទុក​នៅ​វត្ត​ផ្រៃ​ផាត់​តា​ណា (ไพรพัฒนา) ស្រុក​ភូ​ស៊ិ​ង (อำเภอภูสิงห์) ខេត្ត​ស៊ី​សាកេ​ត (จังหวัดศรีสะเกษ) ប្រទេស​ថៃ ។ សព្វថ្ងៃ ព្រះ​រូប​របស់​លោកតា​ពូកែ​ស័ក្ដិសិទ្ធិ​ខ្លាំង​ណាស់​រហូត​ដល់​ជនជាតិ​ថៃ​គ្រប់​គ្នា​គោរព​បូជា​យ៉ាង​ក្រៃ​លែង ដូច​ជា ព្រះ​អាទិទេព ដោយ​បាន​សរសេរ​ពាក្យស្លោក​ថា (​ទេវតា​ដើរ​ដី​) (​រុក្ខជាតិ​ល្អ និង​ដី​ល្អ​) ។ លោកតា សួង មាន​សិស្ស​ប្អូន​មួយ​អង្គ​កំពុង​នៅ​មាន​ព្រះ​ជន្ម​នៅឡើយ ព្រះ​នាម​លោកតា សាន ដែល​សព្វ​ថ្ងៃនេះ គង់នៅ​វត្ត​ទឹក​ជុំ នៃ​ប្រទេស​កម្ពុជា ។

ចំពោះ​អ្នក​នៅ​កម្ពុជា​មិនសូវ​បាន​ស្គាល់​លោកតា សួង ទេ ចំណែក​អ្នកស្រុក​ភ្នំ​គូ​លេង ភ្នំ​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ តែងតែ​នែ​នាំ​កូនចៅ​ចូល​នាំ​គ្នា​គោរព​នឹក​គុណ​ដល់​លោកតា សួង អ្នក​សច្ចំ​ភ្នំ​ត្បែងមានជ័យ ស្រុក​គូលែន ខេត្តព្រះវិហារ និង​សូម​ឲ្យ​លោកតា​ជួយ​តាម​ថែរក្សា​ជនជាតិ​ខ្មែរ និង​ប្រទេស​កម្ពុជា ឱ្យ​ជួប​តែ​សេចក្ដីសុខ​សេចក្តីចម្រើន​ជា​រៀងដរាប​តរៀង​ទៅ​! ចូរ​ចៅ​ៗ​នាំ​គ្នា​គោរព​ដឹងគុណ​មាតាបិតា គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដើម្បី​ឲ្យ​ជីវិត​ចៅ​ៗ​កាន់តែ​រុងរឿង​បន្ត​ទៀត ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ