ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​នៃ​ការ​រក្សា​ឧបោសថសីល

4 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថសីល​ប្រកបដោយ​អង្គ​៨​ប្រការ ដែល​ស្ត្រី​ក្តី បុរស​ក្តី​ថែរក្សា​ល្អ​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿង​ច្រើន​ផ្សាយ​ទៅ​អស់ទិស​ទាំងពួង លុះ​បែកធ្លាយ​រាង​កាយ​ទៅ រមែង​បាន​ទៅ​កើត​នៅ​ឋាន​ទេវលោក…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថសីល​ប្រកបដោយ​អង្គ​៨​ប្រការ ដែល​ស្ត្រី​ក្តី បុរស​ក្តី​ថែរក្សា​ល្អ​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿង​ច្រើន​ផ្សាយ​ទៅ​អស់ទិស​ទាំងពួង លុះ​បែកធ្លាយ​រាង​កាយ​ទៅ រមែង​បាន​ទៅ​កើត​នៅ​ឋាន​ទេវលោក ។

ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មិន​គប្បី​សម្លាប់សត្វ​១ មិន​គប្បី​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​១ មិន​គប្បី​ពោល​ពាក្យ​កុហក​១ មិន​គប្បី​ផឹកទឹក​ស្រវឹង​១ គប្បី​វៀរចាក​ការ​ប្រព្រឹត្ត​មិន​ប្រសើរ គឺ​សេព​មេថុន​១ មិន​គប្បី​បរិភោគ​អាហារ​ក្នុង​វេលា​រាត្រី​១ មិន​គប្បី​ទ្រទ្រង់​ផ្កាកម្រង គ្រឿងក្រអូប ១ និង​មិន​គប្បី​សម្រាកសម្រាន្ត​លើ​គ្រែ​ដែល​ខ្ពស់​ហួសប្រមាណ​១ ។

ព្រះពុទ្ធ​ដែល​ដល់​ហើយ​នូវ​ទីបំផុត​នៃ​សេចក្តី​ទុក្ខ ព្រោះតែ​ទ្រង់​រក្សា​នូវ​ឧបោសថសីល​ដែល​ប្រកបដោយ​អង្គ​៨​ប្រការ​នេះឯង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ