ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ដាក់​ការ​វិនិយោគ​មក​កម្ពុជា​មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ អា​មេ​រិ​ក​ក្នុង​ឆមាស​ទី​១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០១៩ ទំហំ​នៃ​ការ​វិនិយោគ​និង​ពាណិជ្ជក ម្ម​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការនាំ​ចេញ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០១៩ ទំហំ​នៃ​ការ​វិនិយោគ​និង​ពាណិជ្ជក ម្ម​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់​កើនឡើង​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការនាំ​ចេញ ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១៧០០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល
មាន​ន័យ​ថា​ទំហំ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ជប៉ុន​ធំ​ជាង ១០ នៃ​ការ​នាំ​ចូល​ពី​ជប៉ុន​មក​កាន់​កម្ពុជា
ដូច្នេះ​វា​មាន​ន័យ​ថា​ជប៉ុន​គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា ។

​ថ្លែង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​ដែល​ទើប​ចប់​អាណត្តិ កាលពី​ថ្ងៃ​ទី​១៩ សីហា នៅ​ទីស្តីកា​ក្រសួង​នោះ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​រក្សា​និង​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរសម្រាប់​កម្ពុជា ។

​លោក​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៨ ទំហំ​នៃ​ការ​វិនិយោគឯកជន​ពី​ប្រទេស​ជប៉ុន មក​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៤៤០ លាន​ដុល្លារ​អា​មេ​រិ​ក ។ រីឯ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ហើយ​គិត​ត្រឹមឆមាស​ទី ១ ឆ្នាំ ២០១៩ ទំហំ​នៃ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ជប៉ុន មាន​ទឹកប្រាក់​កើនឡើង ប្រមាណ​ជិត ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក រីឯ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន មាន​ទំហំ​ទឹកប្រាក់ប្រមាណ​ជាង ១៧០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

​ក្នុង​ជំនួប​នោះ​ដែរ​លោក​ឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI បាន​សម្តែង​នូវ​សេច ក្តី​សោមនស្ស​រីករាយ ដែល​បាន​មក​បំពេញ​បេស ក​កម្ម​ការទូត​នៅ​កម្ពុជា​និង​កោតសរសើរ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ។ លោក​ទូត​ដែល​ចប់​អាណត្តិ​ក៏​បាន​អះអាង​ថា​រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ ទំនង​ការទូត​និង​កិច្ច​សហប្រតិបត្តិការ​នានា​លើ​គ្រប់​វិស័យអាទិភាព ​ជាមួយ​កម្ពុជា រួម​ទាំង​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស​ដើម្បី​ចូលរួមចំណែក​ដល់​ការ​អភិវឌ្ឍ​ការ​វិនិយោគសាធារណៈ និង​ឯកជន​នានា​នៅ​កម្ពុជា ។

​សូម​ជម្រាប​ជូន​ថា ក្នុង​អាណត្តិ​បី​ឆ្នាំ​នៃ​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​នេះ កម្ពុជា​-​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ (Japan ODA) មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៥៥០ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​ឥតសំណង​មាន​ទឹកប្រាក់​ប្រមាណ​ជិត​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គាំទ្រ​លើ​វិស័យ ជា​ច្រើនរួម​មាន​៖ ផ្លូវ​, ស្ថាន​, ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​, ថាមពល​អគ្គិសនី​, អប់រំ​,​សុខាភិបាល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា និង​ទឹកប្រាក់​ប្រមាណ​ជាង ៤០០ លាន​ដុល្លារ​ជាឥណទាន​សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម ដល់​គម្រោង​ធ្វើ​ឲ្យ​ប្រសើ រ​ឡើង​នូវកំណាត់​ផ្លូវជាតិ​លេខ​៥ (​ស្ពាន​ព្រែក​ក្តាម​-​ក្រុង​ប៉ោយ​ប៉ែ​ត​) គម្រោង​អភិវឌ្ឍន៍ ចំណត​កុង​តែ​ន័​រ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ និង​គម្រោង​ពង្រីក​ប្រព័ន្ធខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​។​ល​។ វិភាគទាន​របស់ ប្រជាជន​ជប៉ុន សុទ្ធសឹងតែ​គាំទ្រ​ដល់យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​ក​ម្ពូ​ជា ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ