ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ក្លាយជា​សហគ្រិន​មិន​ប្រាកដ​ថា ជួយ​ឱ្យ​ក្លាយជា​អ្នកមាន​ទេ !

4 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​សហគ្រិន​មួយ​រួប ឬ​ជា​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​ណាមួយ​ព្រោះ​វា​ហាក់ដូចជា ផ្តល់​អារម្មណ៍​ជោគជ័យ​មួយ ។ ប៉ុន្តែ​មូលហេតុ​សំខាន់​មួយ​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ដើរ​ជា​សហគ្រិន គឺ​ដើម្បី​ក្លាយជា​អ្នកមាន​មួយ​រូប​មិន​ថា ដើម្បី​ខ្លួនឯង ឬ​ដើម្បី​ក្រុម​គ្រួសារ​ឡើយ ។…

មនុស្ស​ជា​ច្រើន​មាន​ក្តី​សុបិន​ចង់​ធ្វើ​ជា​សហគ្រិន​មួយ​រួប ឬ​ជា​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​ណាមួយ​ព្រោះ​វា​ហាក់ដូចជា ផ្តល់​អារម្មណ៍​ជោគជ័យ​មួយ ។ ប៉ុន្តែ​មូលហេតុ​សំខាន់​មួយ​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ដើរ​ជា​សហគ្រិន គឺ​ដើម្បី​ក្លាយជា​អ្នកមាន​មួយ​រូប​មិន​ថា ដើម្បី​ខ្លួនឯង ឬ​ដើម្បី​ក្រុម​គ្រួសារ​ឡើយ ។

ប្រាកដ​ណាស់ ប្រសិនបើ​អ្នក​អាច​បើក​អាជីវកម្ម​ដែល​ជោគជ័យ​មួយ​បាន​អ្នក​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ក្លាយជា​អ្នកមាន​ជាក់​ជា​មិន​ខាន ប៉ុន្តែ​គ្រាន់តែ​ក្លាយជា​សហគ្រិន​មិន​អាច​ធានា​ថា អ្នក​នឹង​ក្លាយជា​អ្នកមាន​ទាំងស្រុង​ទេ ។ បើ​និយាយ​ឲ្យ​ចំ​ទៅ​ក្រៅពី​មាន​អាជីវកម្ម​មួយ​ផ្ទាល់ខ្លួន​ហើយ​លោក Russ Alan Prince ដែល​ជាទី​ប្រឹក្សា​ផ្ទាល់ខ្លួន​មួយ​រូប​ប្រចាំ Entrepreneur.com បាន​ឲ្យ​ដឹង​ថា អ្នក​ត្រូវ​អនុវត្ត​ជំហាន​ធំ​ៗ​ពីរ ៖

១. ប្តេជ្ញា​បង្កើត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ៖ ប្រសិនបើ​អ្នក​ចង់​សម្រេច​ក្តី​សុបិន​ក្នុង​ការ​ក្លាយជា​អ្នកមាន អ្នក​ត្រូវ​តែ​សកម្ម​ក្នុង​ការ​ព្យាយាម​បង្កើត​ទ្រព្យសម្បតិ្ត​ផ្ទាល់ខ្លួន ។ វា​មាន​ន័យ​ថា រាល់​ការ​សម្រេចចិត្ត​ត្រូវ​អាស្រ័យ​លើ​ការ​បង្កើត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​តែង​គិត​ថា​តើ​សកម្មភាព ឬ​ការ​សម្រេចចិត្ត​របស់​ពួក​គេ​អាច​ជួយ​បង្កើន​ទ្រព្យ ឬ​រក​ប្រាក់​ចំណូល​ឲ្យ​ពួក​គេ​បន្ថែម ឬទេ?

២. ធ្វើការ​ជាមួយ​អ្នកមាន​សមត្ថភាព​ខ្ពស់ ៖ រាល់​ការ​ប្តេជ្ញា​ត្រូវ​តែ​មានការ​គាំទ្រ​ដោយ​សកម្មភាព​ដែល​ជួយ​ធានា​ថា ទ្រព្យសម្បត្តិ​របស់​អ្នក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ល្អ ។ ជំហាន​មួយ​ដែល​មនុស្ស​ភាគច្រើន​មើល​រំលង គឺ​ការ​គ្រប់គ្រង​លុយ​ដែល​រកបាន ប៉ុន្តែ​អ្នក​ដែល​ពូកែ​រក​លុយ​មិន​តែងតែ​ពូកែ​ទុកដាក់​លុយ​ទេ ។ សហគ្រិន​ជា​ច្រើន​ធ្វើការ​សម្រេចចិត្ត​ខុស និង​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ទ្រព្យសម្បត្តិ​ដែល​ខិតខំរ​កមក​វិញ​មួយ​រំពេច ។ ដូច្នេះ​ដើម្បី​ចៀស​សវាង​ស្ថាន​ការ​ទាំងនេះ​សហគ្រិន​គួរតែ​មាន​ក្រុម​អ្នកជំនាញ​ដែល​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​ផ្តល់​ទីប្រឹក្សា និង​ជួយ​គ្រប់គ្រង​ឲ្យ​អ្នក ។ ប្រសិនបើ​អ្នក​មិន​ទុកចិត្ត​មនុស្ស​ដែល​មិន​ស្គាល់គ្នា​ទេ​នោះ អ្នក​អាច​ពឹងពាក់​មនុស្ស​ដែល​ទុកចិត្ត និង​មានបទពិសោធន៍​ខ្ពស់​ក្នុង​អាជីវកម្ម​ផង​ដែរ ។

មិន​ថា​អ្នកធ្វើការ​សម្រេចចិត្ត​ដូច​ម្តេច​ទេ អ្នក​គួរ​ចង​ចាំ​ថា ការ​ក្លាយជា​អ្នកមាន​តម្រូវ​ឲ្យ​អ្នក​ប្តេជ្ញា និង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​អ្នកធ្វើការ​លះបង់​ផ្នែក​ជា​ច្រើន​នៃ​ជីវិត​របស់​អ្នក ។ ដូច្នេះ​អ្នក​គួរតែ​ត្រួតពិនិត្យ​មើល​គោលដៅ​របស់​អ្នក​ឲ្យ​ច្បាស់លាស់ និង​ឲ្យ​និយម​ន័យ​ភាព​ជា​អ្នកមាន​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ