ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោទប្រកាន់​ឧកញ៉ា​ស្រី សុធា និង​ឧកញ៉ា ស្រី ច​ន្ធូ ថែម១​បទល្មើស​​ទៀត​​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ជា​ផ្លូវការ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២២ ​សីហា​…

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ជា​ផ្លូវការ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២២ ​សីហា​ នេះ បាន សម្រេច​​ធ្វើការ​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា នាយក​ក្រុមហ៊ុន7NG និងឧកញ៉ា ស្រី ច​ន្ធូ (​ជា​កូន​) អ្នក​ចាត់​ការ​ទូទៅក្រុមហ៊ុន 7NG មួយ​បទល្មើស​ថ្មី​ទៀត ពី​បទ​.​ឆបោក​.​ពាក់ព័ន្ធ​ការ​លក់​ដី​ឡូ​តិ៍​ចំនួន​៧​ឡូ​តិ៍ យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ិ​ន សុ​ភ័ក្ត្រ ចុះ​ថ្ងៃ​ទី​១០ ​មេសា ឆ្នាំ​២០១៨ ។ សូមបញ្ជាក់ថា៖ ចំនួន​២​លើក​ដែលប្រធាន​​ក្រុមហ៊ុន7NG​អត់​​ចូល​ខ្លួន…សម្រេច​ចោទពី​បទ​ឆបោក

តំណាង​អយ្យការ ក្រោយ​ពី​បាន​ពិនិត្យ​ឯកសារ​ខាងលើ​យល់​ឃើញ​ថា ឧកញ៉ា ស្រី សុធា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន 7NG Group Co.Ltd មាន​ទីលំនៅ​ផ្ទះ​លេខ​១២៤ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ និង លោក​ឧកញ៉ា ស្រី ច​ន្ធូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ជា​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​7NG Group Co.Ltd មាន​ទីលំនៅ​ឃុំ​ឈ្វា​ង ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​សព្វថ្ងៃ​រស់នៅ​ជាមួយ​ឪពុក ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​ឆបោក​. ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០០៨ រហូត​មក​ដល់​ឆ្នាំ​២០១៩ តាម​មាត្រា​៣៧៧ និង មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ដើមបណ្តឹង​ឈ្មោះ ស៊ិ​ន សុ​ភ័ក្ត្រ បាន​ចុះ​កិច្ចសន្យាលក់​.​ទិញ​ដី​ឡូ​តិ៍​ប្រភេទ​A ពី​ក្រុមហ៊ុន​7NG ដោយ​មានឈ្មោះ ស្រី ច​ន្ធូ ជា​តំណាង​ឲ្យ​ក្រុមហ៊ុន ចំនួន​៧​ឡូ​តិ៍ (BlockB2 លេខ​៥៣៧៣a ៥៣៧៤a ៥៣៧៥a ៥៣៧៦a ៥៣៧៧a ៥៣៧៨a និង ៥៣៧៩a ដែល​មាន​ទំ​ហ៊ំ ៧០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាម​កិច្ចសន្យា​នោះ​បាន​តម្រូវ​ឲ្យ​ឈ្មោះ ស៊ិ​ន សុ​ភ័ក្ត្រ បង់​រំ​លោះ​ក្នុង​រយៈពេល​១០​ឆ្នាំ បន្ទាប់​ពី​បាន​បង់​រំ​លោះ​ចប់​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ តាន​វិ​ក័យ​ប័ត្រ​បង់ប្រាក់​ផ្តាច់​សម្រាប់​ទិញ​.​លក់​ឡូ​តិ៍ ឬ ផ្ទះល្វែង​លេខ​០០០៩៤៧ និង លេខ​៩៤៨ របស់​ក្រុមហ៊ុន 7NG ។ លុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ឈ្មោះ ស្រី សុធា ដែល​ជានា​យក​ក្រុមហ៊ុន 7NG បាន​ធ្វើ​លិខិត​ផ្ទ​រ​សិទ្ធិ​កានកាប់​ប្រើប្រាស់​ដី​ឲ្យ​ទៅ​ឈ្មោះ ស៊ិ​ន សុ​ភ័ក្ត្រ តាម​លិខិត​លេខ​១៥៤៧\១៦ វ​ហស និង លេខ​១៥៥៨\១៦ វ​ហស ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​មាន​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​វិហារ​សួ​គិ៍ តែ​រហូត​មក​ដល់​ពេល​នេះ​ដើមបណ្តឹង​នៅ​ពុំ​ទាន់​ទទួល​បាន ដី​នោះ​យក​មក​កាន់កាប់​ជា​កម្មសិទ្ធិ​នៅឡើយ​ទេ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ