ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ដំណើរការ​សាលាឧទ្ធរណ៍​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ខេត្ត​ចំនួន​៣​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ នៃ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឱ្យ​មាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​សាលាឧទ្ធរណ៍​នៅ​ក្នុង​តំបន់​ចំនួន​៣​បន្ថែម​ទៀត គឺ​តំបន់​ត្បូងឃ្មុំ តំបន់​បាត់ដំបង និង​តំបន់​ព្រះ​សីហ​នុ ដើម្បី​សម្រួល​ដល់​រឿង​ក្តី​របស់​ប្រជាពលរដ្ឋ​តាម​ខេត្ត​នីមួយ​ៗ ។…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ នៃ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឱ្យ​មាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​សាលាឧទ្ធរណ៍​នៅ​ក្នុង​តំបន់​ចំនួន​៣​បន្ថែម​ទៀត គឺ​តំបន់​ត្បូងឃ្មុំ តំបន់​បាត់ដំបង និង​តំបន់​ព្រះ​សីហ​នុ ដើម្បី​សម្រួល​ដល់​រឿង​ក្តី​របស់​ប្រជាពលរដ្ឋ​តាម​ខេត្ត​នីមួយ​ៗ ។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ដាច់​ដោយឡែក​ពី​គ្នា​ដែល​ឡាយព្រះហស្តលេខា​របស់​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ។

យោង​តាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ដែល​កោះសន្តិភាព​បាន​ទទួល​បាន​បាន​ឲ្យ​ដឹង​ថា ៖​ទី​១-​គឺ​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែល​មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ​ត្រូវ​ទទួល​ដោះស្រាយ​ប ណ្តឹ​ង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ឬ​ករណី​សំណុំរឿង​ដែល​តុលាកា រ​កំពូល​បាន​បង្វិល​មក ខណៈ​តំបន់​សាលាឧទ្ធរណ៍​នៅ​តាម​តំបន់​ផ្សេង​ទៀត​នោះ​សម្រាប់​ទទួល​ការ​ដោះស្រាយ​លើ​សំណុំរឿង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​ក្បែរ​ៗ​នោះ ។ ទី​២-​បើ​តាម​ព្រះរាជក្រឹត្យ​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ និង​មហាអយ្យការ​អម សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ មា​នទី​តាំងនៅ​ខេត្ត​ត្បូងឃ្មុំ ។

សាលាឧទ្ធរណ៍​នេះ​ត្រូវ​ទទួល​ដោះស្រាយ​បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់​សាលាដំបូង​ខេត្តកំពង់ចាម និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ,​សាលាដំបូង​ខេត្តកំពង់ធំ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​, សាលាដំបូង​ខេត្តព្រះវិហារ និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ,​សាលាដំបូង​ខេត្តក្រចេះ និង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ,​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ,​សាលាដំបូង​ខេត្តរតនគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ,​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ,​សាលាដំបូង​ខេត្តព្រៃវែង និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ,​សាលាដំបូង​ខេត្តស្វាយរៀង និង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​,​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ ។ ទី​៣- សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តបាត់ដំបង​ត្រូវ​ទទួល​ដោះស្រាយ ៖ បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ,​សាលាដំបូង​ខេត្តពោធិ៍សាត់ និង​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ,​សាលាដំបូង​ខេត្តបាត់ដំបង និង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ,​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ,​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​, សាលាដំបូង​ខេត្តឧត្តរមានជ័យ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ឧត្តរមានជ័យ​,​សាលាដំបូង​ខេត្តសៀមរាប និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ ។

ទី​៤-​សាលាឧទ្ធរណ៍​តំបន់​ព្រះ​សីហ​នុ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ព្រះ​សីហ​នុ មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​ទទួល​ដោះស្រាយ ៖ បណ្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នានា​របស់​សាលាដំបូង​ខេត្តតាកែវ និង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ,​សាលាដំបូង​ខេត្តកំពត និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ,​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ,​សាលាដំបូង​ខេត្តកោះកុង និង​អយ្យការ​អម​សា លា​ដំបូង​ខេត្តកោះកុង​, សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ សីហ​នុ ឬ​ករណី​សំណុំរឿង​ដែល​តុលាការ​កំពូល​បាន​បង្វិល​មក​វិញ ។

សួ​ម​ជម្រាប​ថា​សាលាឧទ្ធរណ៍​ខាងលើ​នេះ​នឹង​ត្រូវ​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២០​តទៅ ។ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ឲ្យ​ដឹង​ក្រៅពី​សាលាឧទ្ធរណ៍​ខាងលើ​នេះ​ក្រសួង​នឹង​ធ្វើការ​សិក្សា​ដើម្បី​បង្កើត​សាលាឧទ្ធរណ៍​នៅ​ខេត្ត​កែប​បន្ថែម​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ